One Direction សម្ដែង​ជា​លើក​ចុង​ក្រោយលើ X Factor មុន​រំសាយ​ក្រុម​មួយ​រយៈ​​​ធំ​


One Direction សម្ដែង​ជា​លើក​ចុង​ក្រោយលើ X Factor មុន​រំសាយ​ក្រុម​មួយ​រយៈ​​​ធំ​

ក្រុម​ចម្រៀង​​សមាជិក៤រូប One Direction បាន​និយាយ​ពាក្យ​លា​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ មុន​ពេល​លា​ឈប់​សម្រាក​ពី​ឆាក​តន្ត្រី​។

 

ក្រុម​ចម្រៀង​មក​ពី​ចក្រភព​អង់គ្លេស One Direction បាន​មាន​វត្តមាន​​សម្ដែង​ក្នុង​កម្មវិធី​ប្រលង​ចម្រៀង The X Factor អង់គ្លេស​វគ្គ​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ចុង​សប្ដាហ៍​មុន​នេះ។ នេះ​គឺ​ជា​ការ​សម្ដែង​ជា​លើក​ចុង​ក្រោយ​របស់​ពួក​គេ​មុន​ពេល​សម្រេច​ចិត្ត​ផ្អាក​គ្រប់​សកម្មភាព​ទាំង​អស់។ តារា​ចម្រៀង​ទាំង​បួន​បាន​ច្រៀង​​បទ “History” និង “Infinity” ដែល​ស្ថិត​នៅ​ក្នុង​អាល់ប៊ុម​ចុង​ក្រោយ​របស់​ពួក​គេ។

 

One Direction សម្ដែង​ជា​លើក​ចុង​ក្រោយលើ X Factor  មុន​រំសាយ​ក្រុម​មួយ​រយៈ​​​ធំ​

 

ពេល​សម្ដែង​ចប់ សមាជិក Payne តំណាង​ឲ្យ​ក្រុម​បាន​និយាយ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា៖ “ពួក​យើង​សោក​ស្ដាយ​ដែល​ត្រូវ​ចាក​ចេញ​ទៅ តែ​នេះ​ជា​ការ​ចាំ​បាច់។ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​ថា​អ្នក​ទាំង​អស់​គ្នា​បាន​គាំទ្រ​ពួក​យើង​អស់​ប្រាំ​ឆ្នាំ​មក​ហើយ។ ពួក​យើង​ប្រាកដ​ជា​គ្មាន​ថ្ងៃ​នេះ​ទេ​បើ​សិន​ជា​គ្មាន​អ្នក​ទាំង​អស់​គ្នា។ អរគុណ​ខ្លាំង​ណាស់​សម្រាប់​អ្នក​គាំទ្រ​ទាំង​អស់​របស់​ខ្ញុំ”។

 

កាល​ពី​ខែ​សីហា​កន្លង​ទៅ​ ក្រុម​ចម្រៀង​ដែល​មាន​កំណើត​ពី​កម្មវិធី​ X Factor UK មួយ​ក្រុម​នេះ បាន​ប្រកាស​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា ពួក​គេ​នឹង​ផ្អាក​រាល់​សកម្មភាព​ក្រុម​រយៈ​ពេល ១៨ខែ ចាប់​ពី​ឆ្នាំ​២០១៦ ដើម្បី​យក​ពេល​បំពេញ​ការងារ​រៀងៗ​ខ្លួន​វិញ ៕

 

 

ចុចអាន៖Selena Gomez ថើប​គ្នា​ជាមួយ​សមាជិក One Direction ធ្វើ​ឲ្យ Justin ក្ដៅ​ចិត្ត

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖billboard