តួ​ប្រុស​ក្នុង​រឿង “Shaolin Popey”​ ​ចេញ​ពី​ពេទ្យ​ក្រោយ​ភរិយា​កើត​បាន​កូនភ្លោះ


តួ​ប្រុស​ក្នុង​រឿង “Shaolin Popey”​ ​ចេញ​ពី​ពេទ្យ​ក្រោយ​ភរិយា​កើត​បាន​កូនភ្លោះ

កាល​ពី​ថ្ងៃ​ទី ៥​ ខែ ធ្នូ​តារា​ចម្រៀង​និង​សម្ដែង​តៃវ៉ាន់ Jimmy Lin បាន​ប្រកាស​លើ​បណ្ដាញ​ Weibo ថា ប្រពន្ធ​របស់​លោកKelly Chen ​ទើប​សម្រាល​បាន​កូន​ប្រុស​ភ្លោះ​មួយ​គូ ដែល​មាន​ឈ្មោះ​ថា Jenson និងKyson ។

 

Kelly Chenបាន​សម្រាក​និង​សម្រាល​កូន​ក្នុង​មន្ទីរពេទ្យ​មួយ​​កន្លែង​នៅ​តៃវ៉ាន់។ Jimmyនិង Kellyក៏​មាន​កូន​ប្រុស​ច្បង​មួយ​ទៀត​​មាន​ឈ្មោះ​ថា Kimi ។ បន្ទាប់​ពី​សម្រាល​ភ្លាម​ ​ Kellyត្រូវ​គ្រូពេទ្យ​​ឲ្យ​​សម្រាក​ក្នុង​មន្ទីរពេទ្យ​​៥​ថ្ងៃ​បន្ត​​ទៀត ដើម្បី​​ព្យាបាល​កន្លែង​វះ​សម្រាល​កូន។

 

 

តួ​ប្រុស​ក្នុង​រឿង “Shaolin Popey”​ ​ចេញ​ពី​ពេទ្យ​ក្រោយ​ភរិយា​កើត​បាន​កូនភ្លោះ

Jimmy Lin

 

ក្នុង​នាម​ជា​ស្វាមី Jimmyបាន​នៅ​កំដរ​ប្រពន្ធ​និង​មើលថែ​កូនភ្លោះ​​រហូត​ដល់​ថ្ងៃ​ចេញ។​ នៅ​ថ្ងៃ​ទី​ ១០​ខែ ធ្នូ តួ​ប្រុស​ក្នុង​រឿង “Shaolin Popey”​​ បាន​ប្រកាស​សាជាថ្មី​ថា លោក​គ្រូពេទ្យ​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចាកចេញ​ពី​មន្ទីរពេទ្យ​ ដោយ​បង្ហោះ​រួប​មួយ​សន្លឹក​លើ​គ្រែ​ពេទ្យ​​និង​សរសេរ​ថា៖​”បន្ទាប​ពី​ហត់នឿយ​ជា​ច្រើន​ថ្ងៃ​ ពេល​នេះ​ពួក​យើង​អាច​ចេញ​ពី​ពេទ្យ​ហើយ”។

 

Jimmy Lin ជា​តួ​សំខាន់​មួយ​រូប​ក្នុង​រឿង​បែប​កំប្លែង​ “Shaolin Popey” ក្នុង​ឆ្នាំ​១៩៩៤ ដែល​ត្រូវ​ចាប់ដៃ​ជាមួយ​តួ​អង្គ​ក្មេង​ៗ​២​នាក់​ដែល​សម្ដែង​ជា​សង្ឃ​សៅលីង​គឺ Siu-Man Fok (ប្រិយមិត្ត​​តែង​ហៅ​អា​ម៉ាប់) និងAshton Chen ៕

 

 តួ​ប្រុស​ក្នុង​រឿង “Shaolin Popey”​ ​ចេញ​ពី​ពេទ្យ​ក្រោយ​ភរិយា​កើត​បាន​កូនភ្លោះ

តួ​ប្រុស​ក្នុង​រឿង “Shaolin Popey”​ ​ចេញ​ពី​ពេទ្យ​ក្រោយ​ភរិយា​កើត​បាន​កូនភ្លោះ

Ashton Chen(ឆ្វេង), Siu-Man Fok (ស្ដាំ)

 

ចុចអាន៖ចៀវៃ​ប្រកាស​ថា​មិន​ចង់​បង្កើត​កូន​នោះ​ទេ

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ jaynestars
​​​​​​