គួរ​យល់ដឹង​ពី​ម្សៅ​ប្រូតេអ៊ីន​សម្រាប់​ស្ត្រី​

​កម្រិត​ប្រូតេអ៊ីន​សមស្រប មាន​សារសំខាន់​ណាស់​ចំពោះ​រាងកាយ ដែល​ចាំបាច់​ស្ត្រី​គួរ​ដាក់បញ្ចូល​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ ។ ដើម្បី​កំណត់ថា​តើ​ម្សៅ​ប្រូតេអ៊ីន​ណា​អាចជួយ​ឱ្យ​ស្រក​ទម្ងន់​ពុំមែន​ជាការ​ងាយ​នោះទេ ព្រោះ​កន្លងមក​ការផលិត​ម្សៅ​ប្រូតេអ៊ីន​ធ្វើឡើង​សម្រាប់តែ​បុរសៗ​ប៉ុណ្ណោះ ហើយ​ស្ត្រី តែង​ជ្រើស​យក​ផលិតផល​សម្រាប់​បុរស​ទាំង​នោះមក​ប្រើ ដែល​នេះ​ជា​បញ្ហា​ប្រឈម​សម្រាប់​ស្ត្រី ។

គួរ​យល់ដឹង​ពី​ម្សៅ​ប្រូតេអ៊ីន​សម្រាប់​ស្ត្រី​

តើ​ម្សៅ​ប្រូតេអ៊ីន​សម្រាប់​បុរស​ខុសពី​ម្សៅ​ប្រូតេអ៊ីន​សម្រាប់​ស្ត្រី​យ៉ាងដូចម្តេចខ្លះ ? មិន​ខុសគ្នា​នោះទេ ព្រោះ​ស្ត្រី​ភាគច្រើន​ប្រើ​ថ្នាំ​បំប៉ន​ប្រូតេអ៊ីន​សម្រាប់​បុរស ហើយ​ផលិតផល​ភាគច្រើន​ផលិតឡើង​សម្រាប់​ទាំង​បុរស និង ស្ត្រី ព្រោះ​រាង កាយ និង សុខភាព​បុរស និង ស្ត្រី​សុទ្ធតែ​ត្រូវការ​ប្រូតេអ៊ីន​ដូចគ្នា ប៉ុន្តែ​ជាក់ស្តែង បុរស និង ស្ត្រី​មាន​រាងកាយ និង តម្រូវការ​របប​អាហារ​ខុសគ្នា ពោលគឺ​ស្ត្រី​ទទួលទាន​ម្សៅ​ប្រូតេអ៊ីន​ដើម្បី​សម្រក​ទម្ងន់ ចំណែក​បុរស​ទទួលទាន​ដើម្បី​ជំនួយ​ដល់​ការដំឡើង​សាច់ដុំ ។

គួរ​យល់ដឹង​ពី​ម្សៅ​ប្រូតេអ៊ីន​សម្រាប់​ស្ត្រី​

ហេតុនេះ​ស្ត្រី​ត្រូវការ​ក្នុង​បរិមាណ​តិចជាង ហើយ ម្សៅ​ប្រូតេអ៊ីន​សម្រាប់​ស្ត្រី​ផ្សំ​ពី​រូបមន្ត​ដែលមាន​បរិមាណ​ប្រូតេអ៊ីន​តិចជាង និង មាន​បញ្ចូល​វីតាមីន​សំខាន់ៗ​សម្រាប់​សុខភាព ដូចជា វីតាមីន B ជាតិ​ដែក និង អាស៊ីដហ្វូលីក ជាដើម ។ វិធី​ជ្រើសរើស​ម្សៅ​ប្រូតេអ៊ីន​ដែល​សម​នឹង​ស្ត្រី​ ​គឺ​ត្រូវ​ឆ្លងកាត់​ការពិចារណា​ឱ្យបាន​ដិតដល់​បន្តិច​ទើបបាន មានន័យថា​ស្ត្រី​គួរ​សម្រេចចិត្ត​ដោយ​មើល​ពី​លក្ខណសម្បត្តិ​នៃ​ម្សៅ​ប្រូតេអ៊ីន​ដូចខាងក្រោម ៖

គួរ​យល់ដឹង​ពី​ម្សៅ​ប្រូតេអ៊ីន​សម្រាប់​ស្ត្រី​

– ម្សៅ​ប្រូតេអ៊ីន​ដែលមាន​ម៉ាក្រូ​នូ​ទ្រាន (Macronutrients) ក្នុង​កម្រិត​សមស្រប (​ប្រូតេអ៊ីន​ខ្ពស់ តែ​កាបូ​អ៊ី​ដ្រា​ត និង ខ្លាញ់​ទាប​)
– ចៀសវាង​គ្រឿងផ្សំ​សិប្បនិម្មិត​ក្នុង​កម្រិត​អប្បបរមា​
– រសជាតិ​គួរឱ្យ​ចង់​ទទួលទាន​
– ងាយ​រលាយ និង មិន​កក​ដុំៗ​
– តម្លៃ​សមរម្យ ៕

គួរ​យល់ដឹង​ពី​ម្សៅ​ប្រូតេអ៊ីន​សម្រាប់​ស្ត្រី​
​ ​ ​