វិធី​ងាយៗ​ បង្កើន​សមត្ថភាព​ ចង​ចាំ​

ដើម្បី​ធ្វើ​ឱ្យ​សម្រេច​បាន​ការងារ​ដ៏​ស្មុគ​ស្មាញ ​មនុស្ស​ពឹង​ផ្អែក​ទៅ​​លើ​ដំណើរ​ការ​ចង​ចាំ​របស់​ខ្លួន។​ ការ​ចង​ចាំ​គឺ​ជា​សមត្ថ​ភាព​ ពី​ធម្មជាតិ​របស់​យើង​ ដើម្បី​ប្រមូល​ព័ត៌មាន​ និង​ប្រើ​ព័ត៌មាន​នោះ​វិញ​។ ដំណើរ​ការ​ចង​ចាំ​​ ដ៏​មាន​ប្រសិទ្ធ​ភាព​ធ្វើ​ឱ្យ​មនុស្ស​យើង ​រៀន​ពូកែ​ រៀប​ចំ​ផែន​ការ​បាន​ប្រសើរ ​និង​ពិចារណា​ហេតុ​ផល​​​បាន​ត្រឹម​ត្រូវ​។ 
១. សរសេរ​រៀប​​រាប់​ពី​បញ្ហា​របស់​អ្នក​៖  ដើម្បី​បង្កើន​សមត្ថ​ភាព​ចង​ចាំ​តាមរយៈ​ការ​សរសេរ​រៀប​រាប់​ពី​បញ្ហា​ផ្ទាល់​ខ្លួន​របស់​អ្នក​។ ចូរ​អង្គុយ​ចុះ​ឱ្យ​បាន​ ២០​នាទី​ រយៈ​ពេល​ ពី ​ទៅ​បី​ដង​ ក្នុង​មួយ​ខែ ​និង​សរសេរ​ដំណើ​រទង្គិច​យ៉ាង​ខ្លាំង​ដែល​បាន​កើត​ឡើង​ចំពោះ​អ្នក។​ វិធី​នេះ​នឹង​បង្កើន​សមត្ថភាព​ចង​ចាំ​រ​បស់ ​ក្រោយ​រយៈ​ពេល​ ៥​សប្ដាហ៍​ នេះ​បើ​យោង​តាម​កា​រចុះ​ផ្សាយ​របស់​ទស្សវដ្ដី​ Yogo​ an​d ​F​ujihara ​កាល​ពី​ឆ្នាំ ​២០០៨​។ ២. សំឡឹង​មើល​ទស្សនីយភាព​ធម្មជាតិ៖​ ធម្មជាតិ​មាន​នូវ​គុណ​ប្រយោជន៍ ​ដ៏​អស្ចារ្យ​ចំពោះ​មនុស្ស​យើង។​ វា​គឺ​ជា​វត្ថុ​ដែល​យើង​គ្រប់​គ្នា​តែង​បាន​ស្គាល់​ច្បាស់​ ប៉ុន្ដែ​ក្រុម​អ្នក​ចិត្ដ​វិទូ​កំពុង​តែង​ស្រាវជ្រាវ​ និង​ថ្លឹង​ថ្លែង​ពី​គុណ​សម្បត្ដិ​នៃ​ធ​ម្មជាតិ​ដ៏​ស្រស់​ត្រកាល​នេះ​ចំពោះ​មនុស្ស​យើង​។
ប្រសិទ្ធ​ភាព​ ដ៏​មានគុណ​ប្រយោជន៍​របស់​ធម្មជាតិ​ គឺ​ការ​បង្កើន​សមត្ថភាព​ចងចាំ​រ​បស់​មនុស្ស​យើង​។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​ឱ្យ​ដឹងថា​ មនុស្ស​ដើរ​ទស្សនា​ព្រៃព្រឹក្សា​លតា​វល្លិ៍ ​ធ្វើ​តេស្ត​សមត្ថភាព​ចងចាំ​ បាន​ប្រសើរ​ជាង​មនុស្ស​ដែល​ដើរ​កម្សាន្ដ​នៅ​តាម​ដង​វិធី​ដ៏​អ៊ូ​អរ​ រហូត​ដល់​កម្រិត ​២០%។ ៣. និយាយ​ពាក្យ​ឱ្យ​ឮ​៖ នេះ​ប្រាកដ​ជា​វិធី​សាស្រ្ដ​ដ៏​ងាយ​បំផុត ​ក្នុង​ចំណោម​វិធី​សាស្រ្ដ​បង្កើន​សមត្ថភាព​ចង​ចាំ​ទាំង​ឡាយ​។ ប្រសិន​បើ​អ្នក​ចង់​ចង​ចាំ​អ្វី​មួយ​សំខាន់ ​អ្នក​គ្រាន់​តែ​និយាយ​ពាក្យ​នោះ​មក​ក្រៅ​ឱ្យ​ឮ​។ ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា ​ការ​ចង​ចាំ​អាច​កើន​ឡើង​ដល់​កម្រិត ​១០% ​ដោយ​គ្រាន់​តែ​អ្នក​​និយាយ​ពាក្យ​ ដែល​អ្នក​ចង់​ចង​ចាំ​នោះ​មក​ក្រៅ​ឱ្យ​ឮ​ៗ។​ ៤. ធ្វើ​សមាធិ​៖  ការ​ធ្វើ​សមាធិ​ចិត្ដ​ត្រូវ​បាន​អ្នក​ជំនាញ​រក​ឃើញ​ថា ​មាន​គុណ​សម្បត្ដិ​បង្កើន​មុខ​ងារ​ការ​វិនិច្ឆ័យ​ រួម​ទាំង​ការ​ចង​ចាំ​ផង​ដែ​រ។ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ឱ្យ​ដឹង​ថា​​ មនុស្ស​ធ្វើ​សមាធិ​ចិត្ដ​ ត្រឹម​រយៈ​ពេល ​២០​នាទី​ក្នុង​មួយ​ថ្ងៃ​អាច​លើក​កម្ពស់​ការ​ចង​ចាំ ​និង​មុខ​ងារ​វិនិច្ឆ័យ​ដទៃ​ទៀត​។ ៥. ទាយ​ទុក​មុន​នូវ​ស​កម្មភាព​រ​បស់​អ្នក​៖ ការ​សួរ​ខ្លួន​ឯង​ថា ​យើង​នឹង​ចង​ចាំ​អ្វី​មួ​យ ​ឬ​អត់ ​មាន​គុណ​ប្រយោជន៍​ចំពោះ​ការ​ចង​ចាំរ​បស់​យើង​។ វិធី​នេះ​មាន​ប្រសិទ្ធ​ភាព​ប្រសើរ ​សម្រាប់​ការ​រំលឹក​អ្វី​មួយ​ដែល​បាន​កើត​ឡើង​នា​ពេល​អតីត​ និង​ព្យាយាម​ចង​ចាំ​អ្វី​ដែល​ត្រូវ​ធ្វើ​ នា​ពេល​អនាគត​។ ៦. ប្រើ​រាង​កាយ​ដើម្បី​បង្កើន​ការ​ចង​ចាំ​៖  យើង​មិន​ត្រឹម​តែ​គិ​ត​ដោយ​ប្រើ​ចិត្ដ​តែ​មួយ​មុខ​ប៉ុណ្ណោះ​នោះ​ទេ ​យើង​ក៏​អាច​ប្រើ​រាងកាយ​របស់​យើ​ង​ដើម្បី​បង្កើន​ការ​ចង​ចាំ​ដែរ​។ ជា​តួ​យ៉ាង​ ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា ​យើង​អាច​យល់​ភាសា​បាន​ប្រសើរ ​ប្រសិន​បើ​ការ​ពន្យល់​នោះ​បូក​រួម​ទាំង​កាយ​វិ​កា​រ​។ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ព្យាយាម​បង្រៀន​កិរិយាស័ព្ទ​ភាសា​ជប៉ុន​ បាន​រក​ឃើញ​ថា ​ការ​ប្រើ​កាយវិការ​ខណៈ​ពេល​បង្រៀន​ ជួយ​បង្កើន​ការ​ចង​​ចាំ៕
វិធី​ងាយៗ​ បង្កើន​សមត្ថភាព​ ចង​ចាំ​

អត្ថបទ៖ ដេវីដ