សាច់​គោ​អាំង​ ពោះគោ​ ទឹក​ប្រហុក​

គ្រឿង​ផ្សំ ​៖សាច់​ចំឡក​ ជាប់​ខ្លាញ់​ពោះគោ​ គ្រប់​មុខ​ស្ក​រ​ស​ប៊ី​ចេង​ទឹក​ស៊ីអ៊ីវ​ស្លឹក​ខ្ទឹម​ហាន់​ល្អិតៗ​ប្រេង​ឆា​ទឹក​ដោះ​គោ​ឆៅ​បន្លែ​ស្រស់ៗ ​៖ ត្រកួន​ឈូស​​ ត្រសក់​ ការ៉ុត ​ចេក​ខ្ចី ​ប៉េង​ប៉ោះ​ សណ្ដែក​កួរ​ កញ្ឆែ​ត ​ភ្លៅ​កង្កែប​ ត្រប់​ស្រួយ​ ខ្ទឹម​បារាំង​ និង​ ស្បៃរឿង​។
វិធី​ធ្វើ​ ៖ដាំ​ប្រេង​ឆា​ឲ្យ​ក្ដៅ ​លីង​ស្លឹក​ខ្ទឹម​ហាន់​ឲ្យ​ឈ្ងុយ​ ទុក​ឲ្យ​ត្រជាក់​រួច​យក​ទៅ​ប្រឡាក់​សាច់​គោ​ជា​មួយ​និង​គ្រឿង​ទេស​ទាំងអស់ ​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ​ រួម​ទាំង​ទឹក​ដោះគោ​ឆៅ។​យក​សាច់​គោ​ប្រឡាក់​ទៅ​អាំង​ឲ្យ​ឆ្អិន​ល្មម​តាម​ត្រូវការ​ ។ ពោះគោ​ស្ងោរ​ឲ្យ​ឆ្អិនល្អ​។បម្រើ​ជា​មួយ​បន្លែ ​និង​ ទឹក​ប្រហុក​ដែល​បាន​ត្រៀម​ទុក​ជា​ការ​ស្រេច ​។ត្រៀម​គល់​ស្លឹក​គ្រៃហាន់​ សណ្ដែក​ដីបុក​ និង ​ម្ទេស​ហាន់​សម្រាប់​លាយ​ទឹក​ប្រហុក​។
វិធី​ធ្វើ ​ទឹក​ប្រហុក​៖គ្រឿង​ផ្សំ​ ៖ប្រហុក​ត្រី​ រ៉ស់ ​(ប្រហុក​សាច់​) ១​ គក​ប្រហុក​ត្រី​កំភ្លាញ ​១ ​គក​ទឹក​ដោះគោ​ខាប់​ ១​ កំ​ប៉ុង​ស្ករ​ស​ប៊ី​ចេង​ក្រូច​ឆ្មារ​ ឬ ​ទឹក​ខ្មេះ​គល់​ស្លឹក​គ្រៃ​ហាន់​ម្ទេស​សណ្ដែក​ដី​បុក​វិធី​ធ្វើ ​៖ប្រហុក​ត្រី​រ៉ស់​ចិញ្ច្រាំ​ ឬ​ កិន​ឲ្យ​ម៉ដ្ឋ​ល្អ ​។ប្រហុក​ត្រី​កំភ្លាញ​ ស្ងោរ​យក​ទឹក​ (ហាម​កូរ​ ប្រយ័ត្ន​ជូរ​)យក​គ្រឿង​ផ្សំ​ទាំង​២​មុខ​ខាង​លើ​ លាយ​ចូល​គ្នា​ឲ្យ​សព្វ​ រួច​ចាក់​ទឹក​ដោះគោ​ខាប់​ចូល​កូ​រ​ឲ្យ​សព្វ​ ដើម្បី​ឲ្យ​វា​ឡើង​ពណ៌ស ​។ ថែម​ ស្ករ​ ប៊ី​ចេង​ ហើយ​ភ្លក់​មើល​ឲ្យ​ល្មម​ ។ត្រៀម ​ស្ករស​ ប៊ីចេង​ ក្រូចឆ្មារ ​គល់​ស្លឹក​គ្រៃហាន់​ ម្ទេស​ និង ​សណ្ដែក​ដី​បុក​ សម្រាប់​ថែម​តាម​ក្រោយ​៕ 

សាច់​គោ​អាំង​ ពោះគោ​ ទឹក​ប្រហុក​

អត្ថបទ៖ ដេវីដ

  • សាច់​គោ​អាំង​ ពោះគោ​ ទឹក​ប្រហុក​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2015/12/14  Category:សុខភាព