​របៀប​ធ្វើ​ងាវ​អំបិល​ម្ទេស​

​គ្រឿង​ផ្សំ •​ ងាវ ​( លាង​ទឹក​ឱ្យ​ស្អាត​ល្អ )​• ​អំបិល ​ម្សៅស៊ុប​ ស្ករស ​• ​ម្ទេសស្រស់ ​និង​ម្ទេស​ហុយ​•​ គល់​ស្លឹក​គ្រៃ​ហាន់ប្រវែង​ ២ ថ្នាំង​ដៃ​ស្ដើងៗ• ​ស្លឹក​ខ្ទឹម ​កាត់​ប្រវែង ២ ​ថ្នាំងដៃ​
​របៀប​ធ្វើ​ងាវ​អំបិល​ម្ទេស​
​វិធី​​ធ្វើ- ​យកអំបិល​ ស្ករស ​ម្សៅស៊ុប​ ម្ទេស ​និង​ម្ទេសហុ​យ ​យក​មក​បុក​ចូល​គ្នា (ភ្លក់​កុំ​ឲ្យ​ប្រៃ​ពេក ​មើល​ឲ្យ​ល្ម​ម)​- ​ដាក់​ខ្ទះ​ទុក​ឲ្យ​ក្ដៅ​ ដាក់ខ្លាញ់ចូល ​(តែ​តិច​ទេ​) រួ​ច​ដាក់​អំបិល​ ដែលយើង​បុក​ហើយចូល​កូរបន្តិច​ បន្ទាប់មក​ដាក់​ងាវ ​គល់​ស្លឹកគ្រៃ ​និង​ស្លឹក​​ខ្ទឹមចូ​ល​ ច្របល់​ចូល​គ្នា​ឲ្យសព្វ​ ទុក​ឲ្យ​ងាវឆ្អិ​ន​បន្ដិច ហើយរួចជាការស្រេច​ ។​
​បញ្ជាក៖ ​ដាក់ម្ទេស​អោយ​ច្រើន ហឹរ​ទើបឆ្ងាញ់!! អត្ថបទ៖ដេវីដ