របៀប​បុក​សណ្ដែក​គួរ​ឱ្យ​ឆ្ងាញ់​

គ្រឿង​ផ្សំ ​

• សណ្ដែក​គួរ​ កាត់​ប្រហែល​ ២​ ថ្នាំ​ដៃ​ • ខ្ទឹម​ក្រហម​ ខ្ទឹម​ស ​• ប៉េងប៉ោះ​ កាត់​ជា​ដុំៗ​ល្មម• បង្គា​ក្រៀម​ សណ្ដែក​ដី​លីង​​• ស្ករស​ អំបិល​ ម្សៅស៊ុ​ប ​និង​ក្រូចឆ្មារ​ • ម្ទេស ​

វិធី​ធ្វើ​
- ដាក់​ខ្ទឹម​ស ​ខ្ទឹម​ក្រហ​ម​ ម្ទេស​ បុក​ចូល​គ្នា​ឲ្យ​រៀង​ម៉ត់​បន្តិច​ ដាក់​បង្គា​ក្រៀម​ ស្ករ​ស ​អំបិល​​ម្សៅ​​ស៊ុប​ និង​ទឹក​ក្រូច​ឆ្មារ ​រួច​បន្ត​បុក​ឲ្យ​ចូល​ជាតិ (​ឲ្យរៀង​ម៉ត់​បន្តិច​)- ដាក់​សណ្ដែក​គួរ​ សណ្ដែក​ដី​ បុក​តិច​ៗល្មម​កុំ​ឲ្យ​ម៉ត់​ពេក ​ទើប​ដាក់​ប៉េងប៉ោះ​​  ​បុក​បន្ត​ឲ្យ​សព្វ​ចូល​ជា​តិ​គ្នា ​(កុំ​ឲ្យ​បែក​ខ្លាំងពេក ​សណ្ដែក​គួរ​) ហើយ​ភ្លក់​មើល​ឲ្យ​ល្មម​ តាម​ការ​ចូល​ចិត្ត​រួច​ជា​ការ​ស្រេច​ ។

បញ្ជាក់​៖ ខ្ទឹម​ក្រហម​ ខ្ទឹម​ស ​និងម្ទេស ​លោក​អ្នក​អាច​យក​ទៅ​លីង​ឲ្យ​ឈ្ងុយ​ជា​មុន​សិន ​ទើប​យក​មក​បុក​ក៏​បាន​ដែរ​៕ 
របៀប​បុក​សណ្ដែក​គួរ​ឱ្យ​ឆ្ងាញ់​

អត្ថបទ៖ដេវីដ