ចោរប្រដាប់អាវុធចូលប្លន់ ផ្ទះថៅកែម៉ាស៊ីនកិនស្រូវ នៅស្រុកសង្កែរ អស់រាប់ម៉ឺនដុល្លារនិងគ្រឿងអលង្ការមួយចំនួនធំ

ខេត្តបាត់ដំបង ៖ ក្រុមចោរប្រដាប់អាវុធ៣នាក់ ប្រដាប់ដោយកាំភ្លើងវែង១ដើម ខ្លី១ដើម និងដែកស្បែង១ បានចូលប្លន់ផ្ទះថៅកែម៉ាស៊ីនកិនស្រូវប្រមូលមាស ប្លាទីននិងលុយប្រមាណជាង១ម៉ឺនដុល្លារហើយគេចខ្លួនបាត់ ដែលហេតុការណ៍ ប្លន់ប្រដាប់អាវុធនេះកើតឡើងកាលពីវេលាម៉ោងប្រមាណជា៧យប់ ថ្ងៃទី៩ ធ្នូ ២០១៥ នៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ។

សេចក្តីរាយការបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវចោរប្លន់ឈ្មោះ ភាញ ភឿប ភេទប្រុសអាយុ៦០ឆ្នាំជាថៅកែម៉ាស៊ីនកិនស្រូវ រស់នៅភូមិកើតហេតុ ខណះជន រងគ្រោះជាម្ចាស់ផ្ទះកំពុងអង្គុយមើលទូរទស្សន៍នៅខាងក្រោមផ្ទះជាមួយ ប្រពន្ធ លុះពេលដែលកូនប្រសាគាត់ ត្រឡប់មកពីផ្សារ ក៏បានបើកទ្វារចូលទៅក្នុងផ្ទះ នៅខណៈពេលនោះ ហើយក្រុមចោរចំនួន៣នាក់ ស្លៀកពាក់ពាក់ស៊ីវិល ហើយ ពាក់ម៉ាស់ទាំងអស់ បានចូលតាមតែម្តង ដោយម្នាក់កាន់កាំភ្លើងអាកា ម្នាក់កាន់ កាំភ្លើងខ្លី និងម្នាក់ទៀតកាន់ដែកស្បែង ហើយបានយកកន្សែង ទៅចងដៃរបស់ គាត់និង កូនប្រសាប្រុសរបស់គាត់និង ភ្ជង់ប្រពន្ធរបស់គាត់ ឲ្យឡើងទៅ លើផ្ទះ ដើម្បីរកទូដែក និងរើកកាយនៅជាន់ខាងក្រោម ដោយប្រមូលយកលុយដុល្លារ ជាង១ម៉ឺនដុល្លារលុយខ្មែរមួយចំនួនធំ និងគ្រឿងអលង្ការ មានមាសនិងប្លាទីន អស់ជាច្រើន ៕

ចោរប្រដាប់អាវុធចូលប្លន់ ផ្ទះថៅកែម៉ាស៊ីនកិនស្រូវ នៅស្រុកសង្កែរ អស់រាប់ម៉ឺនដុល្លារនិងគ្រឿងអលង្ការមួយចំនួនធំ ចោរប្រដាប់អាវុធចូលប្លន់ ផ្ទះថៅកែម៉ាស៊ីនកិនស្រូវ នៅស្រុកសង្កែរ អស់រាប់ម៉ឺនដុល្លារនិងគ្រឿងអលង្ការមួយចំនួនធំ ចោរប្រដាប់អាវុធចូលប្លន់ ផ្ទះថៅកែម៉ាស៊ីនកិនស្រូវ នៅស្រុកសង្កែរ អស់រាប់ម៉ឺនដុល្លារនិងគ្រឿងអលង្ការមួយចំនួនធំ

  • ចោរប្រដាប់អាវុធចូលប្លន់ ផ្ទះថៅកែម៉ាស៊ីនកិនស្រូវ នៅស្រុកសង្កែរ អស់រាប់ម៉ឺនដុល្លារនិងគ្រឿងអលង្ការមួយចំនួនធំ已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2015/12/14  Category:ក្នុងស្រុក