បុគ្គលិកក្រុមហ៊ុនម៉ុងឫទ្ធី ជិះម៉ូតូដួល ទៅប៉ះកុងតឺន័រ កិនស្លាប់ភា្លមៗ នៅកន្លែងកើតហេតុ

ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៩ ធ្នូ២០១៥ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១៩៤-១៩៥ក្នុងភូមិអូរចំណារឃុំអូរឧកញ៉ា ហេងស្រុកព្រៃនប់ខេត្តព្រះសីហនុបុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូបុកគោដើរឆ្លងផ្លូវដួលហើយត្រូវរថយន្តកុងតឺន័រ១គ្រឿងមកដល់  បុក បន្ថែម ស្លាប់ភ្លាមៗគួរឲ្យរន្ធត់។

មន្រ្តីប៉ូលីសបានអោយដឹងថា ជនរងគ្រោះឈ្មោះ រិន ភារុន ភេទប្រុស អាយុ ២៥ឆ្នាំជាជាងភ្លើងប្រចាំក្រុមហ៊ុនម៉ុងឫទ្ធី មានទីលំនៅភូមិបឹងជុំ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ខេត្តព្រះសីហនុជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខ ព្រះសីហនុ1E-3276 ក្នុងទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ ខណៈមកដល់ កន្លែងកើតហេតុក៏បានបុកគោ ដែលកំពុងដើរឆ្លងថ្នល់ រួចក៏ដួលម៉ូតូទៅប៉ះជាមួយ រថយន្តកុងតឺន័រ១គ្រឿងម៉ាកនីសាន់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-0061 ដែលបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ ភ្លាមៗនោះអ្នកបើកបររថយន្តកុងតឺន័របានរត់គេចខ្លួនបាត់៕

បុគ្គលិកក្រុមហ៊ុនម៉ុងឫទ្ធី ជិះម៉ូតូដួល ទៅប៉ះកុងតឺន័រ កិនស្លាប់ភា្លមៗ នៅកន្លែងកើតហេតុ បុគ្គលិកក្រុមហ៊ុនម៉ុងឫទ្ធី ជិះម៉ូតូដួល ទៅប៉ះកុងតឺន័រ កិនស្លាប់ភា្លមៗ នៅកន្លែងកើតហេតុ