ស្រីស្អាតជានិស្សិតចិត្តឃោរឃៅ បើកឡានលឿនស្លេវ បំបុកអ្នកជិះម៉ូតូហើយបកក្រោយបុកបន្ថែម ស្លាប់ម្នាក់ រងរបួសធ្ងន់៤នាក់ កណ្តាលអាធ្រាត

រាជថានីភ្នំពេញ ៖ កាលពីវេលាម៉ោង០០និង១៥នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្បែរឃ្លាំងប្រេងឥន្ធនៈសូគីម៉ិច ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងមនុស្សប្រុស-ស្រី៤នាក់ រងរបួសធ្ងន់ ដោយនារីវ័យ ក្មេងម្នាក់បើករថយន្តទៅបុកអ្នកជិះម៉ូតូហើយជ្រុលទៅបុកកម្លាំងសមត្ថកិច្ច និង ប្រជាការពារ។

សមត្ថកិច្ចប៉ូលីសចររាចរណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តCamryឆ្លាមពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2R-839 បើកបរដោយ នារីម្នាក់រ​ឈ្មោះ រ៉ូ​នី សេរី​វ​ឌ្ឍ​នា ភេទ​ស្រីអាយុ២២​ឆ្នាំជា​និស្សិតមាន​ទីលំនៅ ផ្ទះ​លេខ​៤២Pផ្លូវ​លេខ​១៥សង្កាត់​ភ្នំពេញ​ថ្មីខណ្ឌ​សែន​សុខ ​ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅបញ្ច្រាសគ្នានិងបានបុកម៉ូតូម៉ាកDukeជិះគ្នាបីនាក់ចំពីមុខជិះឌុបគ្នា តាមបណ្តោយផ្លូវជាតិលេខ៥ទិសដៅពីត្បូងទៅជើងបុកពេញទំហឹងបោកផ្ទប់និងកញ្ចក់រថយន្តរងរបួសធ្ងន់ទាំង៣នាក់។ ខណៈដែលប្រជាពលរដ្ឋជាច្រើននាក់និងកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាត បានមកដល់កន្លែងកើតហេតុដើម្បីជួយសង្គ្រោះជនរងគ្រោះស្រាប់តែរថយន្តបង្ក បានព្យាយាមបើករត់គេចបានប្រមាណជាង១០០ម៉ែត្រ ក៏ត្រឡប់ក្រោយមកវិញ ក្នុងល្បឿនយ៉ាងលឿន សំដៅមកហ្វូងមនុស្សដែលកំពុងចោមរោម មើលជនរង គ្រោះ បានបុកនិងកិនជនរងគ្រោះ បន្ថែមទៀតអូសជាច្រើនម៉ែត្រ បណ្តាល ឲ្យ យុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង។ ចំណែកយុវជន និងនារី ម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ មិនតែប៉ុណ្ណោះជនបង្កម្នាក់នេះមិនព្រមឈប់រថយន្ត នោះទេក៏បានបន្តបុកកម្លាំងសមត្ថកិច្ចនិងប្រជាការពារងរបួសបន្ថែមទៀតទើប ឈប់។

ក្រោយកើតហេតុជនរងគ្រោះរងរបួសទាំ៤នាក់ត្រូវបានដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យចំណែករថយន្តបង្កនិងម៉ូតូជនរងគ្រោះ រួមជាមួយនារីបើករថយន្តបង្ក បញ្ជូនទៅ ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការទៅ តាមផ្លូវច្បាប់ ៕

ស្រីស្អាតជានិស្សិតចិត្តឃោរឃៅ បើកឡានលឿនស្លេវ បំបុកអ្នកជិះម៉ូតូហើយបកក្រោយបុកបន្ថែម ស្លាប់ម្នាក់ រងរបួសធ្ងន់៤នាក់ កណ្តាលអាធ្រាត ស្រីស្អាតជានិស្សិតចិត្តឃោរឃៅ បើកឡានលឿនស្លេវ បំបុកអ្នកជិះម៉ូតូហើយបកក្រោយបុកបន្ថែម ស្លាប់ម្នាក់ រងរបួសធ្ងន់៤នាក់ កណ្តាលអាធ្រាត ស្រីស្អាតជានិស្សិតចិត្តឃោរឃៅ បើកឡានលឿនស្លេវ បំបុកអ្នកជិះម៉ូតូហើយបកក្រោយបុកបន្ថែម ស្លាប់ម្នាក់ រងរបួសធ្ងន់៤នាក់ កណ្តាលអាធ្រាត