ចោរឃោឃៅ ប្លន់បាញ់សម្លាប់ស្រ្តីម្ចាស់ផ្ទះផ្ទេរប្រាក់ Wingនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោងជិត៧ យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នេះមាន ករណីប្លន់ហាងផ្ទេរលុយ Wing នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងបណ្តាលឲ្យ ស្រ្តីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងហេតុ។

មន្ត្រីប៉ូលីសបានអោយដឹងថា ជនសង្ស័យមួយក្រុមបានក្លែងខ្លួនជា អតិថិជន ដើរសំដៅទៅហាងផ្ទេរប្រាក់Wing ស្ថិតនៅក្នុងក្នុងភូមិថ្លុកដង្កោឃុំផ្ទះរុងស្រុកភ្នំ ក្រវាញ ខេត្តពោធិ៍សាត់ រួចក៏បានធ្វើការប្លន់ និងបាញ់សម្លាប់ស្រ្តី ជាម្ចាស់ហាង មានឈ្មោះ ខាន់ ចន្ធីម អាយុ៣១ឆ្នាំស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយប្រមូល ទ្រព្យសម្បត្តិដែលបាត់បង់រួមមានខ្សែ.កមាស១តម្លឹង,ខ្សែដៃមាស១លុយប្រហែល ៥ពាន់ដុល្លារលុយរៀលប្រហែល៨លាន,ខ្សែ,កប្លាទីន១ខ្សែទម្ងន់៣ជីបន្តោងដាំត្បូង ស និងចិញ្ចៀនត្បូងប្លាទីន១វង់។

ក្រោយកើតហេតុ សមត្ថកិច្ចចម្រុះ ទាំងនគរបាល និងកងរាជអាវុធហត្ថកំពុង តាម ប្រមាញ់ យ៉ាងដុតដៃដុតជើង ជនសង្ស័យ យកផ្តន្ទាទោសតាមច្បាប់៕

ចោរឃោឃៅ ប្លន់បាញ់សម្លាប់ស្រ្តីម្ចាស់ផ្ទះផ្ទេរប្រាក់ Wingនៅខេត្តពោធិ៍សាត់ ចោរឃោឃៅ ប្លន់បាញ់សម្លាប់ស្រ្តីម្ចាស់ផ្ទះផ្ទេរប្រាក់ Wingនៅខេត្តពោធិ៍សាត់