ចោរប្រដាប់អាវុធបាញ់ប្លន់ អ្នកលក់មាស កណ្ដាលក្រុងបាត់ដំបង

ខេត្តបាត់ដំបង ៖ នៅវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១២ ខែធ្នូឆ្នាំ២០១៥ នៅ ចំណុចមុខផ្ទះជនរងគ្រោះ ស្ថិតភូមិអូរតាគាំ២សង្កាត់ទួលតាឯកក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណ២០០ម៉ែត្រ ពីអធិការដ្ឋាន នគរបាល ក្រុងបាត់ដំបង ប្ដីប្រពន្ធជាអាជីវករលក់មាស២នាក់ ត្រូវបានក្រុមចោរតាមបាញ់ ប្លន់យកគ្រឿងអលង្ការ និងលុយ កាក់ដល់មុខផ្ទះគ្មានសល់ ខណៈជិះ រថយន្ត ចេញពីផ្សារសំដៅមកលំនៅដ្ឋាន។

ប្រភពពីមន្ត្រីសមត្ថកិច្ចបានអោយដឹងថា ខណៈពេលជនរងគ្រោះឈ្មោះ ឃាង ភេទប្រុស ជាប្តី បានបើកឡានត្រឡប់ឌុបប្រពន្ឋ ឈ្មោះ លីម គឹមអេង ភេទស្រី អាយុ៦២ឆ្នាំ មកពីផ្សារណាត់ ដែលជាកន្លែងលក់មាស ដូរប្រាក់ ជិតដល់ផ្ទះ ក៏ បន្ថយល្បឿន និងឈប់រថយន្តបម្រុងចូលផ្ទះ ក៏ត្រូវក្រុមក្រុមចោរមានគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿងប្រដាប់ដោយកាំភ្លើងខ្លី៣ដើម បានភ្ជង់បុរស ហើយវាយ១ ស្នាប់ កាំភ្លើងព្រមទាំងបាញ់ភ្ជុចដីចំនួន៣គ្រាប់ដើម្បីគំរាមហើយបានបើកទ្វាររថយន្ត យកកេសដែក៤កេសដែលដាក់គ្រឿងអលង្ការចម្រុះព្រមទាំងទាញយកកាបូប ស្ពាយពីប្តីប្រពន្ធទាំង២ (ស្ពាយម្នាក់១) យកហើយឡើងជិះម៉ូតូ គេចខ្លួនបាត់ ស្រមោលតែម្តង ។

ប្រភពពីមន្ត្រីសមត្ថកិច្ចបានអោយដឹងបន្តថា ក្រោយពីករណីបាញ់ប្លន់ អាជីវករ លក់មាសនៅផ្សារណាត់យកគ្រឿងអលង្ការនិងលុយកាក់អស់ជាច្រើន នៅក្រុង បាត់ដំបងមិនបានប៉ុន្មានម៉ោងផងនោះ នៅវេលាម៉ោងជាង៩យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៥នេះ សមត្ថកិច្ចខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះស្រីម្នាក់ និងកំពុងឡោមព័ទ្ធ បក្ខពួកផ្សេងទៀត នៅសណ្ឋាគារ«ឡេង សេងណា»ស្ថិតក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង៕

ចោរប្រដាប់អាវុធបាញ់ប្លន់ អ្នកលក់មាស កណ្ដាលក្រុងបាត់ដំបង ចោរប្រដាប់អាវុធបាញ់ប្លន់ អ្នកលក់មាស កណ្ដាលក្រុងបាត់ដំបង ចោរប្រដាប់អាវុធបាញ់ប្លន់ អ្នកលក់មាស កណ្ដាលក្រុងបាត់ដំបង ចោរប្រដាប់អាវុធបាញ់ប្លន់ អ្នកលក់មាស កណ្ដាលក្រុងបាត់ដំបង