រាស្ត្រ​ខ្លាំង​!!……

​ធូ វាសនា

​បើ​យើង​និយាយ​ពី​អ្នកខ្លាំង គឺ មាន​ច្រើន​ប្រភេទ មាន​ច្រើន​ធុន ។ អ្នកខ្លះ​គេ​ខ្លាំង​ដោយសារ សុខភាព​ល្អ អ្នកខ្លះ គេ​ខ្លាំង​ដោយសារ គេ​មានទ្រព្យ​សម្បត្តិ​ច្រើន អ្នកខ្លះ​គេ​ខ្លាំង ដោយសារ​គេ​មានកម្លាំ​ខ្លាំង អាច​ចាប់​ខ្លា លី​ដំរី ចាប់​ពស់វែក ចំណែក​អ្នកខ្លះ​គេ​ខ្លាំង​ដោយសារ​គេ​មាន​បក្ស​ពូក​ច្រើន​ដូចជា​ចង់​ខាង​កាប់​ចាក់ គេ​មាន​ក្រុម ខាង​កាប់​ចាក់ ចង់​ខាង​ផ្លូវច្បាប់ គេ​មាន​មេធាវី មាន​តុល​ការ ។ ពេល​ឈឺ​ថ្កាត់ គេ​មាន​ពេទ្យ មាន​ហ្មរ ចាំ​ជួយ​គាំទ្រ​ចាំ​ជួយ​មើលថែ ។ អ្នកខ្លះ គេ​ខ្លាំង​ចំនេះវិជ្ជា ចេះ​វិភាគ​សព្វ​ជ្រុងជ្រោយ ដឹង​ការ​រាក់​ជ្រៅ ក្តៅ​ត្រជាក់​។ អាច​ដឹង​សភាព​ការណ៍ មុន​ព្រិ​ត្តិ​ការ​ណ៏​កើតឡើង ចេះ​បត់បែន​តាម​កាលៈទេសៈ​សម្រាប់ស្រុកទេស ។ នេះ​គ្រាន់តែ​រៀប រាប់​ត្រួស​ប៉ុណ្ណោះ ។

​ដូចជា​ស្រុក​ខ្មែរ​តើ​ត្រូវការ​ប្រជាជន​ខ្លាំង​បែបណា​ទើប​អាចធ្វើឲ្យ​ប្រទេស​ខ្លាំងក្លា​​បាន​? ហើយ តើ​ធ្វើ​របៀប​ម៉េច ទើប​ឲ្យប្រជាជន​ខ្លាំង​? ហើយ តើ​ប្រជាជន​ខ្មែរ​ត្រូវ​ខ្លាំង​អ្វី ដើម្បី​ឆ្លើយតប និង​ស្ថានភាព​ស្រុកទេស​សព្វថ្ងៃ​? ពាក្យចាស់​លោក​ពោលថា​«​ស្រុក​កើតសង្គ្រាម ត្រូវការ​អ្នកក្លាហាន ស្រុក​សាន្តត្រាន ត្រូវការ​អ្នកចេះដឹង​»​ឬថា «​ឈើ​កោង​ធ្វើ​ខ្នង ឈើត្រង់​ធ្វើ​ទូក ឈើ​មានពក ធ្វើ​ខ្នែង​»​គឺ​ចង់​និយាយថា​ឲ្យតែ​ឈើ គឺ​ប្រើ​បាន​ទាំងអស់ សំខាន់​លើ​អ្នកចេះ​ប្រើ មាន​របស់​មិន​ប្រើ គឺ​ដូចជា​មិនមាន​។ មាន​កងទ័ព មិន​ហ្វឹកហាត់ គឺ ដូចជា​ព្រលែង​ហ្វូង​ចៀម ចូលក្នុង​ហ្វូង​ចចក​។

​ដូចគ្នានេះដែរ មាន​ប្រជាជន​ខ្លាំង តែ​ខ្វះ​ស្មារតី ជាតិ គឺ ដូច​ជាមាន​កងទ័ព​ខ្លាំង តែ​មិន​ចូល​សមរភូមិ​។ ហើយ​បើ​ប្រជាជន​ខ្សោយ មិន​ថា ខ្សោយ​អី​ទេ (​អាស្រ័យ​លើ​ការងារ​) ហើយ ទៅ​ចូលរួម​ការងារ​ការងា​រ​នយោបាយ គឺ មិន​ខុស ពី​ព្រលែង​ហ្វូង​ចៀម ចូល​ហ្វូង​ចចក​នោះទេ​។

​ក្នុង​កិច្ចការ​ប្រទេសជាតិ ដែល​ប្រជាជន​ម្នាក់​មាន​កាតព្វកិច្ច​ចូលរួម​យ៉ាងសកម្ម ទោះជា​ប្រជាជន​នោះ ខ្លាំង​អ្វី​ក៏ដោយ​ក៏​មិន​ស្មើរ​នឹង​ខ្លាំង​ខាង​ត្រឹះ​រឹះ​ពិចារណា​ដែរ​។ បើ​ប្រជាជន​ចូលរួម​កិច្ចការ​នយោបាយ ដោយ​ខ្វះ​ការ ពិចារណា គឺ​គេច​មិន​រួច​ពី​ការធ្វើជា​អ្នកបំរើ​អ្នកនយោបាយ​នោះទេ​។ ការបំរើ​អ្នកនយោបាយ ទាំង​ងងឹតងងល់ សូម្បីតែ​អាច​ន៍​អ្នកនយោបាយ​ក៏​ក្រអូប​ដែរនោះ គឺ​គ្មាន​តម្លៃ​ជា​ប្រជាជន​របស់​ប្រជាជាតិ​មួយ​នោះទេ​។ ប្រទេសជាតិ​យើង ត្រូវការ​ប្រជាជន​ដែល​ចេះ​ត្រិះរិះ​ពិចារណា ចេះ​និយាយ​ពាក្យពិត ប្រកាន់​សច្ចៈ​ធ​ម៏​។​ប្រជាជន នៃ​ប្រទេសជាតិ​មួយ ដែលមាន​ការចេះ​ត្រិះរិះ​ពិចារណា គឺ​ពឹង​លើ​វិស័យ​អបរំ និង​លំហូរ​នៃ​ព​ត៏​មាន​។ ការ​ទទូ​លព​ត៏​មាន​ដែល​មិនមាន​ការអបរំ សម្រាប់​ធ្វើការ​ត្រិះរិះ​ពិចារណា​ធ្វើជា​មូលដ្ឋានគ្រឹះ គឺ​ដូចជា​មនុស្ស ដែល​បរិភោគ​អាហារ ដោយ​គ្មាន​អណ្តាត​។ មនុស្ស​គ្មាន​អណ្តាត មិនអាច​ដឹង​រសជាតិ​ប្រៃ ជូរ ល្វីង នោះទេ​។ សូម្ប​តី​តែ​ចំណី​នោះ​ជា​ថ្នាំពុល​ក៏​មិន​ដឹងផង​។

​ប៉ុន្តែ​ពេលដែល​វា​ជា​ថ្នាំពុល​ហើយ ចូល​ទៅដល់​ក្នុង​ក្រពះ ជ្រាបចូល​ក្នុង​ខ្លួន​ហើយ គឺ​វា​ហួសពេល​ហើយ​។ ដូច្នេះ​ដើម្បីឲ្យប្រជាជន​ខ្លាំង​ខាង​ត្រិះរិះ​ពិចារណា​គឺ​ទី​១) ​ត្រូវមាន​មូលដ្ឋានគ្រឹះ​នៃ​ការអបរំ ​(​ឧ​.​យ៉ាងហោច ណាស់​ក៏​ត្រឹម​ចេះ​អាន​អក្សរ​) ទី​២) ត្រូវមាន​លំហូរ​ព​ត៏​មាន​គ្រប់​ជ្រុងជ្រោយ ទី​៣) គឺ​ត្រូវ​ចូលរួម​យ៉ាងសកម្ម​ក្នុង កិច្ចការ​នយោបាយ​ជាតិ ហើយ​ទី​៤) ដើម្បី​កាន់តែ​ឲ្យមាន​ប្រសិទ្ធិភាព ក្នុងនាម​ជា​ប្រជាជន​ម្នាក់ ត្រូវតែ​ត្រៀម ខ្លួន​ឲ្យរួចរាល់​ថា តើ​ខ្លួន​អាចធ្វើ​អ្វីខ្លះ សំរាប់​កិច្ចការ​ប្រទេសជាតិ​។ ក្នុងន័យ​ដែលថា​«​ត្រូវ​ត្រៀមខ្លួន​» គឺ​ចង់​និយាយថា​ក្នុងនាម​ជា​ប្រជាជន​ម្នាក់ ត្រូវតែមាន​ជំនាញ មួយ​ច្បាស់លាស់ សំរាប់​ចូលរួម​កិច្ចការ​ជាតិ​។ យើង​ក្រឡេក​មក​មើល​ប្រជាជន​ខ្មែរ​វិញ​។ ​បើ​យើង​និយាយ​ពី​ការអបរំ គឺអាច​និយាយបានថា​យ៉ាងហោចណាស់ កម្រិត​នៃ​អន​ក្ខ​រ​ភាព គឺមាន​តិចតួច​ទេ​។ គឺ​ចង់​និយាយថា​ប្រជាជន​ភាគច្រើន យ៉ាងហោចណាស់​ក៏​ចេះ​អាន​អក្សរដែរ​។ ចេះតែ​អាន​អក្សរ​តែ​គ្មាន​លំហូរ​ព​ត៏​មាន​គ្រប់​ជ្រុងជ្រោយ ធ្វើឲ្យប្រជាជន​ភាគច្រើន បានធ្វើ​ការសម្រេចចិត្ត​ខុស​។ ឩ​. មាន​អ្នកនយោបាយ​មួយចំនួន បាន​ចុះ​ដល់​មូលដ្ឋាន ហើយ​ពន្យល់​ពលរដ្ឋ​ឲ្យយល់ តែ​យល់​ចំណុច​ដែល គេ​ចង់ឲ្យយល់​ប៉ុណ្ណោះ​។ ​គេ​ពន្យល់​តែ​ចំណុច​ដែល​គេ​គិតថា ចំណេញ​ដល់​បក្ស ពូក​របស់គេ​ប៉ុណ្ណោះ​។ ហើយ​លើសពីនេះ ថែមទាំង​ប្រាប់​ពូក​គាត់​ថា​មិនបាច់​ស្តា​ប់ព​ត៏​មាន ឬ​អាន​សៀវភៅ​អី​ផ្សេង​ទេ គឺ​ស្តាប់​តែ​គាត់ ម្នាក់ គឺ​គ្រប់គ្រាន់​ហើយ​។ រហូត​មាន​អ្នកខ្លះ បាន​ប្រាប់​គាត់​ថា​«​ពូក​គាត់​ត្រូវតែ​ចូលរួម តាមរយៈ ថវិកា និងកម្លាំងកាយ ថែមទៀត​»​។

​ដូច​និយាយ​ខាងដើម ដែលថា «​ការចូលរួម​បក្ស​ពូក ឬ ក្រុម​ណាមួយ​ដែល​មិនបាន​ពិចារណាឲ្យបាន​ដិតដល់ គឺ ដូចជា ចៀម​ដើរ​វង្វេង​ចូល​ហ្វូង​ចចក​។​មានតែ​ការចូល​តែ​មិនអាច​ចេញមក​វិញ​បាន​នោះទេ​។ ដល់ពេល​ងប់​ពេក​ទៅ សូម្បីតែ មនោ​គម​ន៏​វិជ្ជា «​ការជេរប្រមាថ​» ក៏​ជា​ការល្អ ជាការ​ត្រឹមត្រូវ​ដែរ​។ នេះ​សម្រាប់ អិ​ល​ឌី​ភី​។ សម្រាប់​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​វិញ សូម្បីតែ ថ្នាក់ដឹកនាំ​ផោម ក៏​ក្រអូប​ដែរ​។ សរុប​មកវិញ ប្រជាជន​ដែល​ខ្លាំង គឺ ប្រជាជន ដែល​មានការ​ត្រិះរិះពិចារណា ហើយ​មាន​ជំនាញ​រៀងៗ​ខ្លួន​។ ហើយ​ប្រជាជន​ដែល​ត្រិះរិះ​ពិចារណា គឺ​ប្រជាជន​ដែលមាន​លទ្ធភាព ទទូ​លព​ត៏​មាន​គ្រប់​ជ្រុងជ្រោយ រួមផ្សំ និង​ការអបរំ​ដែលមាន​គុណភាព​។ មិនមែន​តាមរយៈ​ការដើរ​ពន្យល់​នោះទេ​។ ព្រោះ​ការដើរ​ពន្យល់​របស់​អ្នក នយោបាយ ឬ អ្នកបម្រើអ្នកនយោបាយ គឺ​ដើម្បី​តែ​ផល​ប្រ​យោ​ជ​ន៏ បក្ស​ពូក​របស់គេ​ប៉ុណ្ណោះ​។ មាន​តា​ម្នាក់​និយាយ ថា​«​អ្នកនយោបាយ ដើរ​ពន្យល់​រាស្ត្រ គឺ ដូចជា​ស្រីពេស្យា ដើរ​អួតខ្លួន​ថា​នៅ​ក្រមុំ​បរិសុទ្ធ​»​។

​តើ​ទទួល​ព​ត័​មាន​គ្រប់​ជ្រុងជ្រោយ​តាមរបៀប​ណាខ្លះ​? ហើយ​ការ​ទទូ​លព​ត៏​មាន​គ្រប់​ជ្រុងជ្រោយ គឺ កើតមាន តែ​ចំពោះ​អ្នក​ដែល​ស្រេកឃ្លាន​ព​ត៏​មាន​ប៉ុណ្ណោះ​។ ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​រិត​ត្បិត​ប្រព័ន្ធ​ព័ត៌មាន ពលរដ្ឋ ម្នាក់ៗ ត្រូវតែ​ស្វះស្វែងរ​កព​ត៏​មាន​ដោយ​ខ្លួនឯង ហើយ​ធ្វើការ​ត្រឹះ​រឹះ​ពិចារណា​ដោយ​ខ្លួនឯង ជាពិសេស ត្រូវ​ចែក រំលែក ពិភាក្សា ជាមួយ​សហគមន៍ មិត្ត​ភ័​ក្រ ណា​ដែល​ទុកចិត្តបាន​ជាជាង​ទៅ​ពិភាគ្សា ជាមួយ​ក្រុម​អ្នក នយោបាយ​។ ព្រោះ​ថាបើ​ទុកចិត្ត​អ្នកនយោបាយ​នោះ គឺ ដូចជា​ទៅរក​ស្រី​ក្រមុំ​ព្រហ្មចារី នៅ​បន​ពេស្យា​អញ្ចឹង​។ ចំពោះ​អ្នកនយោបាយ គ្រាន់តែ​ស្តាប់​បាន​ហើយ តែ​មិនគួរ​ពិភាក្សា​ជាមួយ​ទេ​៕