កូរ៉េខាងជើង ក្តៅក្រហាយ​អាមេរិក ក្រោយ​រុស្ស៊ី​និង​ចិន បរាជ័យ​ធ្វើ​កិច្ច​អន្តរាគមន៍

​ទោះបី​ជាមាន​កិច្ច​អន្តរាគមន៍​ពី​រុស្ស៊ី និង​ចិន​ក៏ដោយ អាមេរិក​នៅតែ​ជម្នះ​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ពី បញ្ហា​នៃ​ការរំលោភ​សិទ្ធិមនុស្សរ​បស់​កូរ៉េខាងជើង​យោងទៅតាម​របាយការណ៍​ស៊ើបអង្កេត​របស់​ភ្នាក់ងារ សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​។ កិច្ចប្រជុំ​នេះ ធ្វើ​ឲ្យ​រដ្ឋាភិបាល​កូរ៉េខាងជើង ប្រតិកម្ម​ខ្លាំង និង​ចាត់ទុក​សកម្មភាព​នោះ​ថា​ជា​រឿង​ដែល​គួរ​ឲ្យ​ចង់​សើច​។

​កាលពី​ចុង​ស​បា្ហ​ហ៍​កន្លងទៅ រដ្ឋមន្ត្រី​ការ​របរ​ទេស​កូរ៉េខាងជើង បាន​ថ្កោលទោស​យ៉ាងខ្លាំង​ទៅលើ អាមេរិក ដែល​បានរៀបចំ​កិច្ចប្រជុំ​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​របស់​កូរ៉េខាងជើង​តាម​របាយការណ៍​របស់ ភា្ន​ក់​ងារ​សិ​ទិ្ធ​ដែល​បាន​ប្រៀបធៀប​របប​ក្រុង​ព្យុងយ៉ាង និង​របប​ណា​ស៊ី​។ ការបើក​កិច្ចប្រជុំ​នោះ ធ្វើ ឡើង​ក្នុងឱកាស​ដែល​អាមេរិក ធ្វើជា​ប្រធាន​វិលជុំ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្ញើ​ទៅកាន់​មន្ត្រី​អង្គការសហប្រជាជាតិ រដ្ឋាភិបាល​កូរ៉េខាងជើង ពិតជា​ថ្កោលទោស និង​ជំទាស់​ដាច់ខាត ចំពោះ​ការកោះប្រជុំ​ដែល​ដឹកនាំ​ដោយ​អាមេរិក នា​កិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខ​ដែលមាន​គោលបំណង​ដាក់​កំហុស​សិទ្ធិមនុស្ស​ទៅលើ​កូរ៉េ ខាងជើង ទោះបីជា មានការ​ជំទាស់​ពី​ប្រទេស​ជាច្រើន​។

​ក្នុង​សេចក្តីថ្លែងការណ៍​ដដែល ចាត់ទុក​សកម្មភាពរ​បស់​អាមេរិក​ថាស​រប​ញ្ជា​ក់​ពី​ភាពអាក្រក់​ខ្លួន តាម រយៈ គោលនយោបាយ​ដែល​គួរ​ឲ្យ​ចង់​សើច និង​ពិបាក​នឹង​យល់​។ គោលនយោបាយ​នោះ​គឺ អាមេរិក យក​លេស​រឿង​សិ​ទិ្ធ​មនុស្ស​ដើម្បី​វាយប្រហារ​ទៅលើ​កូរ៉េខាងជើង​។ ជាមួយគ្នានេះ រដ្ឋាភិបាល​កូរ៉េ​ខាង ជើង ក៏​ទ​ទួ​ច​ឲ្យ​សហគមន៍​អន្តរជាតិ ងាក​ទៅ​មើល​សកម្មភាព​របស់​អា​មេ​រិ​ក​ដែល​តែងតែ​ប្រើ​ទា​រុ​ណ្ឌ​កម្ម ទៅលើ​អ្នកទោស និង បញ្ហា​អាមេរិក និង​កូរ៉េខាងត្បូង​ដែល​កំពុង​ធ្វើ​សមយុទ្ធ​យោធា​គំរាមកំហែង​សន្តិ សុខ​នៅ​ឧបទ្វីប​កូរ៉េ​។

​សូម​រម្លឹក​ផងដែរ​ថា ក្នុងនាម​ជា​ប្រធាន​វិលជុំ​របស់​ក្រុមប្រឹក្សាសន្តិសុខ កាលពី​ថ្ងៃទី​១០ ខែធ្នូ អាមេរិក បាន​លើក​ប្រធានបទ​កូរ៉េខាងជើង​ដើម្បី​ពិភាក្សា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដោយមាន​ការគាំទ្រ​ពី សមាជិក​ប្រាំបី​រដ្ឋ​ក្នុងចំណោម​សមាជិក​ទាំង​១៥​នៃ​ក្រុមប្រឹក្សាសន្តិសុខ​។ ប្រធានបទ​នេះ ត្រូវបាន ជំទាស់​ពី​រុស្ស៊ី ចិន វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​អង់​ហ្គោ​ឡា​។ ទោះបីជា​មានការ​ជំទាស់​ពី​សមាជិក​អចិន្ត្រៃយ៍ របស់​ក្រុមប្រឹក្សាសន្តិសុខ​ក៏ដោយ ការជំទាស់​នេះ គ្មាន​ប្រសិទ្ធភាព​នោះទេ ដ្បិត កិច្ចពិភាក្សា​នេះ គឺ​គ្រាន់តែ​ជា​លើកឡើង​ពី​របៀបវារៈ​តែប៉ុណ្ណោះ​។

​សូមបញ្ជាក់​ផងដែរ​ថា ប្រធានបទ​សិទ្ធិមនុស្ស​កូរ៉េខាងជើង បាន​ក្លាយជា​របៀបវារៈ​នៃ​អង្គការសហប្រជាជាតិ​ស្ទើរតែ​ជា​រៀងរាល់ឆ្នាំ​។ សមាជិក​ភាគច្រើន បោះឆ្នោត​គាំទ្រ​ឲ្យ​បញ្ជូន​រឿងនេះ​ទៅ​តុលាការ ឧក្រិដ្ឋកម្ម​អន្តរជាតិ តែ​ចុងក្រោយ​តែងតែ​ត្រូវបាន​ជំទាស់​ដោយ​រុស្ស៊ី និង​ចិន​តាមរយៈ​អំណាច​វី​តូ​៕