សម្ដេចសាយ ឈុំ នឹងបំពេញ ទស្សនកិច្ច ផ្លូវការនៅវៀតណាម ក្នុងសប្ដាហ៍នេះ

ភ្នំពេញ៖ សម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ទៅបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណៈរដ្ឋសង្គម និយមវៀតណាមនៅសប្ដាហ៍នេះ តបតាមការ អញ្ជើញរបស់លោក ង្វៀនស៊ិនហុង( Nguyen Sinh Hung) ប្រធានព្រឹទ្ធសភានៃសាធារណៈរដ្ឋ សង្គមនិយមវៀតណាម។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ព្រឹទ្ធសភាដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាននៅល្ងាចថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥នេះបានឲ្យដឹងថា ការបំពេញទស្សនកិច្ចនេះ នឹងចាប់ផ្ដើមពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ ក្នុងកំឡុងពេលទស្សនកិច្ចសម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជានឹងអញ្ជើញជួប ពិភាក្សាការងារទ្វេភាគីជាមួយលោក ង្វៀនស៊ិនហុង( Nguyen Sinh Hung) ប្រធានព្រឹទ្ធសភា នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ។

សេចក្ដីប្រកាសព័ត៌មានក៏បានបញ្ជាក់ទៀតថា សម្ដេច សាយ ឈុំ ក៏ជួបសម្ដែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ ខ្ពស់នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមមួយចំនួនទៀតផងដែរ ដែលរួមមានលោក ង្វៀន ភូត្រុង អគ្គលេខាធិការ បក្សកុម្មុយនីស្តវៀតណាម លោក ជ្រឿង តឹងសាង ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងលោក ង្វៀន តាន់យុង នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម៕

សម្ដេចសាយ ឈុំ នឹងបំពេញ ទស្សនកិច្ច ផ្លូវការនៅវៀតណាម ក្នុងសប្ដាហ៍នេះ