មាន​ជនខិលខូច​ប្រើ​ឈ្មោះ​ក្រុមហ៊ុន​ Smart​ Mobile​ បន្លំ​លក់​ទូរស័ព្ទ​ iPhone​ 6​ ក្លែងក្លាយ​

​នៅ​ខេត្តបាត់ដំបង​ កាលពី​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០១៥​ មាន​បុរស​ម្នាក់​អះអាង​ថា​ ជា​បុគ្គលិក​ក្រុមហ៊ុនទូរស័ព្ទ​ Smart​ Mobile​ ប្រើ​ល្បិច​ទាក់ទង​ប្រជាពលរដ្ឋ​ឲ្យ​ចុះ​កិច្ចសន្យា​ជាមួយ​ខ្លួន​ លើ​ការ​ជួល​ដីធ្លី​សម្រាប់​ដំឡើង​អង់​តែ​ន​សេវា​ Internet​ ក្នុង​១​ខែ​ចំនួន​២០០​ដុល្លារ​អា​មេ​រិ​ក​ ដោយ​ភ្ជាប់​ជាមួយនឹង​លក្ខខណ្ឌ​តម្រូវ​របស់​ក្រុមហ៊ុន​ ឲ្យ​ប្រើប្រាស់​ផលិតផល​ក្រុមហ៊ុន​ក្នុង​នាម​ជា​សមាជិក​ ទិញ​ទូរស័ព្ទ​ដៃ​ iPhone​ 6​ ក្នុង​១​គ្រឿង​តម្លៃ​៣០០​ដុល្លារ​អា​មេ​រិ​ក​ ។​

​បុរស​ជា​ជនខិលខូច​ប្រើ​ឈ្មោះ​ក្រុមហ៊ុនទូរស័ព្ទ​ Smart​ Mobile​ បន្លំ​បោក​លក់​ទូរស័ព្ទ​ដៃ​ iPhone​ 6​ ក្លែងក្លាយ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​តម្លៃ​ទាប​នោះ​ មានឈ្មោះ​ ចាន់​ ប៊ុ​ន​ណា​ អាយុ​៤១​ឆ្នាំ​ និង​អះអាង​ថា​ ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​លេខ​ ០៩៦​ ៩៣១​ ៨០១១​ ។​

​ទោះបី​យ៉ាងណា​ក៏​ដោយ​ ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព​បោកប្រាស់​បន្លំ​លក់​ទូរស័ព្ទ​ iPhone​ 6​ ក្លែងក្លាយ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​តាម​រយៈ​ចុះ​កិច្ចសន្យា​បំភ័ន្ត​រួច​ហើយ​ គឺ​ទូរស័ព្ទ​បុរស​ជនខិលខូច​នោះ​មិន​អាច​ទំនាក់ទំនង​បាន​ឡើយ​ ពោល​បិទ​មិន​ដំណើរការ​រហូត​ ។​

​នេះ​គឺជា​ល្បិច​បោកប្រាស់​ថ្មី​របស់​ជនខិលខូច​ដែល​គប្បី​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ផង​ ៕​

មាន​ជនខិលខូច​ប្រើ​ឈ្មោះ​ក្រុមហ៊ុន​ Smart​ Mobile​ បន្លំ​លក់​ទូរស័ព្ទ​ iPhone​ 6​ ក្លែងក្លាយ​ មាន​ជនខិលខូច​ប្រើ​ឈ្មោះ​ក្រុមហ៊ុន​ Smart​ Mobile​ បន្លំ​លក់​ទូរស័ព្ទ​ iPhone​ 6​ ក្លែងក្លាយ​ មាន​ជនខិលខូច​ប្រើ​ឈ្មោះ​ក្រុមហ៊ុន​ Smart​ Mobile​ បន្លំ​លក់​ទូរស័ព្ទ​ iPhone​ 6​ ក្លែងក្លាយ​