លោក សុខ អាន ប្រកាស​បើក​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង សមាគម​មូលនិធិ​គ្រូបង្រៀន​សុខ​អាន​គីរីវង់​

តាកែវ: ​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​បើក​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​សមាគម​មូលនិធិ​គ្រូបង្រៀន​បណ្ឌិតសភា​ចា​រ្យ​សុខ​អាន​គីរីវង់ នា​ព្រឹក​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ នៅ​ស្រុក​គីរីវង់ ខេត្តតាកែវ ។​

​លោក អៀង ខា ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មូលនិធិ​គ្រូបង្រៀន​បណ្ឌិត​សភាចា​រ្យ​សុខ​អាន​គីរីវង់ បាន​បញ្ជាក់ថា សមាគម​នេះ​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ដល់​គ្រូបង្រៀន និង​បុគ្គលិក​សិក្សា​នៅ​ស្រុក​គីរីវង់​ទាំងមូល ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ និង​ជួយ​ជំរុញ ប្រសិទ្ធិភាព​នៃ​ការបំពេញ​វិជ្ជាជីវៈ​រប​ស់​ពួកគាត់​។ លក្ខន្តិកៈ​របស់​សមាគម​នេះ មាន​១២​ជំពូក និង​៣៧​មាត្រា ដែលមាន​ខ្លឹមសារ​សម្រាប់​ជួយ​ដល់​វិស័យ​អប់រំ នៅក្នុង​ស្រុក​គីរីវង់ កាន់​តែមាន​ប្រសិទ្ធិភាព​គ្រប់​ជ្រុងជ្រោយ ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស សំដៅ​បម្រើ​សេដ្ឋកិច្ច​ទីផ្សារ​លើ​គ្រប់​វិស័យ ។​

​នៅក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​នេះ លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន បាន​ថ្លែងថា ការបង្កើត​ឲ្យ​មាន​សមាគម​នេះ គឺជា​ចំណុច​ចាប់ផ្តើម​មួយ​ចេញពី​ស្រុក​គីរីវង់ ដែល​បាន​ចារឹក​ជា​ប្រវត្តិសាស្ត្រ​នៃ​ការពង្រឹង​កសាង​ចំណង​សាមគ្គីភាព និង​មិត្តភាព​រវាង​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​សិក្សា សំដៅ​ជំរុញ​ការលើកកម្ពស់ និង​ជំរុញ​ជីវភាព​រស់នៅ​របស់​ពួកគាត់​ទាំងអស់​ឲ្យ​កាន់តែ​ប្រសើរឡើង ពិសេស​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​អនុវត្ត​គោលនយោបាយ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ប្រមុខ​ដឹកនាំ​។

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន បាន​បញ្ជាក់ថា មូលនិធិ​គ្រូបង្រៀន​នេះ គឺ​សម្រាប់​ជួយ​ដល់​វិស័យ​អប់រំ និង​ជួយ​ដល់​គ្រូ​ដែល​កំពុង​បម្រើ​ការងារ​ចំនួន​៨៨៥​នាក់ និង​ដែល​បាន​ចូលនិវត្តន៍​ចំនួន​២០៧​នាក់​ផងដែរ​។​

​លោក ក៏បាន​ផ្ដាំផ្ញើ​ដល់​ក្រុមការងារ​របស់​សមាគម​ទាំងអស់ ត្រូវខិតខំ​បំពេញការងារ​របស់ខ្លួន និង​ចុះ​ជួប​នាយក​សាលា លោកគ្រូ អ្នកគ្រូ នៅតាម​សាលារៀន ពន្យល់​ឲ្យ​ពួកគាត់​បាន​យល់ ពី​អត្ថប្រយោជន៍​នៃ​ការចូល​ក្នុង​សមាគម ហើយ​ទទួលបាន​អ្វីខ្លះ​មកវិញ​។ ជាងនេះទៀត ត្រូវ​រៀបចំ ឲ្យ​មានការ​ជួបជុំ​នៅ​ថ្ងៃ​ទិវា​គ្រូបង្រៀន ដែល​ធ្វើ​រៀងរាល់​១​ឆ្នាំ​ម្តង ដើម្បី​មានឱកាស​ផ្លាស់ប្តូរ​គំនិត បទពិសោធន៍​រវាង​គ្នា ជំរុញ​សមាគម​ឲ្យ​ដំណើរការបាន​ជោគជ័យ​។

​ជាមួយគ្នានេះដែរ លោក បណ្ឌិតសភា​ចា​រ្យ សុខ អាន បាន​រំលឹក​ពី​ដំណើរការ នៃ​ការបង្កើត​សមាគម​កសិកម្ម​នៅ​ស្រុក​គីរីវង់​ផងដែរ ដែល​បាន​បង្កើត​តាំងពី​ឆ្នាំ​២០១៣ ដោយបាន​ផ្តល់​អនុសាសន៍​មួយចំនួន ពី​សារៈសំខាន់​នៃ​ការបង្កើត​សហគមន៍​កសិកម្ម​នេះ  ដែល​សមាជិក​ទាំងអស់ នឹង​ទទួលបាន​ការការពារ ផលប្រយោជន៍ របស់​កសិករ ការលើកកម្ពស់​អំណាច​ទីផ្សារ​របស់​កសិករ តាមរយៈ​ការធ្វើ​ទីផ្សារ​រួមគ្នា បង្កើន​ប្រាក់ចំណូល បង្កើត​កាល នុ​វត្ត​ភាព​ការងារ កាត់បន្ថយ​ចំណាកស្រុក និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​កសិករ លើកកម្ពស់​សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​កសិករ ជំរុញ​កំណើន​ផលិតកម្ម​កសិកម្ម និង​បង្កើន​ការនាំចេញ​កសិផល របស់​កសិករ​យើង​ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង ៕​

លោក សុខ អាន ប្រកាស​បើក​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង សមាគម​មូលនិធិ​គ្រូបង្រៀន​សុខ​អាន​គីរីវង់​

លោក សុខ អាន ប្រកាស​បើក​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង សមាគម​មូលនិធិ​គ្រូបង្រៀន​សុខ​អាន​គីរីវង់​

លោក សុខ អាន ប្រកាស​បើក​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​អនុវត្ត​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង សមាគម​មូលនិធិ​គ្រូបង្រៀន​សុខ​អាន​គីរីវង់​