សាលា​រាជធានី នឹងធ្វើ​សិក្ខាសាលា​ថ្នាក់​តំបន់​អ្នកជំនាញ​រៀបចំ​ក្រុង ស្ថាបត្យករ នគរ​រូប​នី​យករ​ជាតិ​និង​អន្តរជាតិ​

ភ្នំពេញ: សាលា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមាគមន៍​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF ដើម្បី​ពិភាក្សាគ្នា​ជាមួយ​អ្នកជំនាញ​រៀបចំ​ក្រុង ស្ថាបត្យករ នគរ​រូប​នី​យករ​ជាតិ​និង​អន្តរជាតិ អ្នកសេដ្ឋកិច្ច ទេសចរណ៍ នា​អំឡុង​ខែមីនា ឆ្នាំ​២០១៦​ខាងមុខនេះ​។​

​សាលា​រាជ​ធា​នៅ​ភ្នំពេញ​បានប្រកាសថា នឹងធ្វើ​សិក្ខាសាលា​មួយ​ស្តីពី​ការគ្រប់គ្រង​ថែរក្សា​និង​គ្រប់គ្រង​លំហរ​សាធារណៈ​ក៏ដូចជា បេតិកភណ្ឌ​ទីក្រុង នឹង​រៀបចំឡើង​ដោយ​សាលា​រាជធានី​ភ្នំពេញ សហការ​ជាមួយ​សមាគមន៍​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF ដើម្បី​ពិភាក្សាគ្នា​ជាមួយ​អ្នកជំនាញ​រៀបចំ​ក្រុង ស្ថាបត្យករ នគរ​រូប​នី​យករ​ជាតិ​និង​អន្តរជាតិ អ្នកសេដ្ឋកិច្ច ទេសចរណ៍ អាជ្ញាធរ​ដែនដី​គ្រប់​លំ​ដាក់​ថ្នាក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​លើក​ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ក្នុងការ​ទាក់ទាញ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ដោយ​ប្រើប្រាស់​ទីសាធារណៈ ដូចជា​សួនច្បារ​នានា កិច្ចការ​រំដោះ​ចិញ្ចើមផ្លូវ​សាធារណៈ​ពី​ការរំលោភបំពាន​ដែល​ភ្នំពេញ​កំពុង​ជួបប្រទះ សំដៅ​ធ្វើ​ឲ្យ​មាន​លំហរ​ថ្មើរជើង​ដល់​ទេសចរណ៍ ការរក្សា​សម្បត្តិ​អគារ​បេតិកភណ្ឌ​នានា សម្រាប់​ការទាក់ទាញ​ទេសចរណ៍ ជាដើម​។​ល​។​

​រាជធានី​ភ្នំពេញ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​សិក្ខាសាលា​ថ្នាក់​តំបន់​ដ៏​មាន​សារសំខាន់​មួយ​នេះ នា​អំឡុង​ខែមីនា ឆ្នាំ​២០១៦​ខាងមុខនេះ​៕​

សាលា​រាជធានី នឹងធ្វើ​សិក្ខាសាលា​ថ្នាក់​តំបន់​អ្នកជំនាញ​រៀបចំ​ក្រុង ស្ថាបត្យករ នគរ​រូប​នី​យករ​ជាតិ​និង​អន្តរជាតិ​