ក្រសួង​ធនធានទឹក ៖ ខេត្ត​ចំនួន​៨​នឹងមាន​សីតុណ្ហភាព​ចុះ​ត្រជាក់ ចាប់ពី​ថ្ងៃទី​១៧ ដល់​២០ ខែធ្នូ ឆ្នាំ​២០១៥

ភ្នំពេញ: ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ បានចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​បញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១៧ ដល់​២០ ខែធ្នូ ឆ្នាំ​២០១៥​ខាងមុខនេះ ខេត្ត​ចំនួន​៨​របស់​កម្ពុជា រួមមាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧ​ត្ត​រ​មានជ័យ សៀមរាប ព្រះវិហារ ខេត្តរតនគិរី និង​មណ្ឌលគិរី នឹងមាន​សីតុណ្ហភាព​ចុះ​ត្រជាក់ ចាប់ពី​សីតុណ្ហភាព​អប្ប​រិ​មា​១៧​អង្សា​សេ និង​អតិបរមា ២៧​អង្សា​សេ​។​

​សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់ថា ការចុះ​ត្រជាក់​នេះ ដោយសារ​កម្ពុជា បាននិងកំពុង​ទទួល​ឥទ្ធិពល​ខ្យល់មូសុង​ឥសាន និង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ។ សូម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន ជ្រាប​ព័ត៌មាន និង​សំណូមពរ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​ស្ថានភាព​អាកាសធាតុ​ត្រជាក់​នេះ​៕​

ក្រសួង​ធនធានទឹក ៖ ខេត្ត​ចំនួន​៨​នឹងមាន​សីតុណ្ហភាព​ចុះ​ត្រជាក់ ចាប់ពី​ថ្ងៃទី​១៧ ដល់​២០ ខែធ្នូ ឆ្នាំ​២០១៥