មនុស្ស ៤៥នាក់ស្លាប់ ក្នុងប្រតិបត្តិការ វាយប្រហារតាមផ្លូវ អាកាសនៅស៊ីរី

ដាម៉ាស់៖ ជនស៊ីវិលយ៉ាងហោចណាស់ ៤៥នាក់បានស្លាប់ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ក្នុងប្រតិបត្តិការ ទម្លាក់គ្រាប់បែក ក្បែរជំរុំក្រុមបះបោរស៊ីរី ដែលស្ថិតនៅភាគខាងកើត រដ្ឋធានីដាម៉ាស ព្រមទាំងបានវាយ ប្រហារសាលារៀនផងដែរ នេះបើយោងតាម សេចក្តីរាយការណ៍របស់ភ្នាក់ងារ សារព័ត៌មានTelegraph ចេញផ្សាយ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

អ្នកអង្កេតការណ៍ផ្នែកសិទ្ធមនុស្ស ប្រចាំប្រទេស ស៊ីរី បានបញ្ជាក់ថា គ្រាប់រ៉ុកែត បានវាយប្រហារនៅទីក្រុង Douma ទីក្រុង Harasta ទីក្រុងSaqba និងទីក្រុង Arbin។

លោក Rami Abdel Rahman ប្រធានក្រុមអ្នកអង្កេតការណ៍សិទ្ធមនុស្សបានឲ្យដឹងថា ការទម្លាក់គ្រាប់បែកនេះ វាយប្រហារទីក្រុងជាច្រើន ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថាតើការវាយប្រហារនេះ បង្កឡើងដោយយន្តហោះស៊ីរីផ្ទាល់ ឬយន្តហោះរុស្ស៊ីនោះទេ។ សូមជម្រាបថា កុមារយ៉ាងហោចណាស់១០នាក់ និងស្ត្រី៤នាក់ រួមទាំងនាយកសាលាម្នាក់ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ និងអ្នករងរបួសផងដែរ៕

មនុស្ស ៤៥នាក់ស្លាប់ ក្នុងប្រតិបត្តិការ វាយប្រហារតាមផ្លូវ អាកាសនៅស៊ីរី