ប្រទេស មហាអំណាច ងាកទៅបង្រួបបង្រួម រដ្ឋាភិបាលលីប៊ី ដើម្បីទប់ទល់ក្រុម ឧទ្ទាមISIS

ប្រទេសមហាអំណាច ទូទាំងពិភពលោក កាលពីថ្ងៃអាទិត្យកន្លង ទៅនេះ បានងាកទៅបង្រួបបង្រួម រដ្ឋាភិបាល លីប៊ីឡើងវិញ ដោយប្តេជ្ញាថា នឹងធ្វើការគាំទ្រផ្នែកសេដ្ឋកិច្ច និងសន្តិសុខ ដើម្បីរក្សាស្ថិរភាព និងលុបបំបាត់ ភាពហ្វឹកវរក្នុង ប្រទេស អាហ្វ្រិកខាងជើងមួយនេះ ដែលបច្ចុប្បន្ន កំពុងក្លាយជាជំរុំស្នាក់នៅរបស់ពួកឧទ្ទាមរដ្ឋឥស្លាម ISIS នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក John Kerry និងសមភាគីអ៊ីតាលី លោក Paolo Gentiloni រួមជាមួយ ប្រេសិទ របស់អង្គការសហប្រជាជាតិ លោក Martin Kobler បានបង្ហាញសុទិដ្ឋិនិយមថា ដំណាងរដ្ឋាភិបាលលីប៊ី ជាច្រើនរូប ដែលជាគូរវិវាទនឹងគ្នាទាំងពីរភាគីអាចនឹងចុះកិច្ចព្រមព្រៀងបង្រួបបង្រួមជាតិនៅថ្ងៃទី១៦ ខែធ្នូ ខាងមុខ។
ដំណាងពី១៧ប្រទេស ក្នុងនោះរួមមានប្រទេស អេហ្ស៊ីប អាឡឺម៉ង រុស្ស៊ី តួគី និងចិនជាដើម បានព្រមព្រៀងគ្នា ការធ្វើសេចក្តីថ្លែងការណ៍រួម ដោយអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ ព្រមទាំងសន្យាថានឹងធ្វើការកាត់ផ្តាច់ រាល់កិច្ចសន្យាជាមួយភាគីដែលមិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ សូមជម្រាបថា មន្ត្រីលីប៊ីចំនួន១៥រូប ពីក្រុមផ្សេងៗគ្នា ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ៕

ប្រទេស មហាអំណាច ងាកទៅបង្រួបបង្រួម រដ្ឋាភិបាលលីប៊ី ដើម្បីទប់ទល់ក្រុម ឧទ្ទាមISIS

  • ប្រទេស មហាអំណាច ងាកទៅបង្រួបបង្រួម រដ្ឋាភិបាលលីប៊ី ដើម្បីទប់ទល់ក្រុម ឧទ្ទាមISIS已关闭评论
  • 72 views
  • Hide Sidebar
    A+
Publish on:2015/12/14  Category:​អន្តរជាតិ