អំពើ​រំលោភ​ដីធ្លី​តំបន់​បឹង​ព្រែក​ទប់​ អាជ្ញាធរ​”​ទប់​មិន​ឈ្នះ​”​បង្ក​ការ​ហិនហោច​ពី​ទំហំ​ខ្ទង់រយ​ហិ​កតា​ មក​សល់​ត្រឹម​ជាង​១០​ហិ​កតា​

​ផ្ទៃដី​តំបន់​បឹង​ព្រែក​ទប់​ ឋិត​នៅ​ភូមិ​១​ សង្កាត់​លេខ​៣​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ ដែល​ជា​បឹង​ធម្មជាតិ​ស្តុក​ទឹកសាប​ សម្រាប់​ផ្គត់ផ្គង់​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ក្រុងព្រះសីហនុ​ ធ្លាប់​មាន​ទំហំ​ប្រមាណ​២៧០​ហិ​កតា​ (​គិត​ទាំង​ផ្ទៃ​បឹង​ និង​ផ្ទៃ​រងទឹក​ភ្លៀង​ក្រវាត់​ព័ទ្ធ​ជុំវិញ​)​ បាន​ទទួល​រង​ហិនហោច​ជា​បន្តបន្ទាប់​រហូត​មក​សល់​ត្រឹម​ប្រមាណ​ជាង​១០​ហិ​កតា​ប៉ុណ្ណោះ​ ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​ "​ទប់​មិន​ឈ្នះ​"​ ទៅ​នឹង​សកម្មភាព​រំលោភ​បំពាន​យក​ដីធ្លី​ពី​គ្រប់​មជ្ឈដ្ឋាន​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​ ហើយ​អាជ្ញាធរ​ថ្នាក់ដឹកនាំ​ខេត្ត​ជំនាន់​មុន​មួយ​ចំនួន​ ថែម​ទាំង​បាន​ចូលរួម​ប្រព្រឹត្ត​រំលោភ​ដោយ​ផ្ទាល់យ៉ាងសកម្ម​ទៀត​ផង​ ទោះបី​មាន​គោលការណ៍​ណែនាំ​ពី​រាជរដ្ឋាភិបាល​ តាម​ស្មារតី​លិខិត​លេខ​៤៩៨​ស​ជ​ណ​.​ឧស​ ចុះ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១២​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ក៏​ដោយ​ ។​

​ក្នុង​ន័យ​សំដៅ​ថែរក្សា​ ការពារ​ឲ្យ​បាន​នូវ​ប្រភព​ទឹកសាប​ សម្រាប់​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​ក្រុងព្រះសីហនុ​ តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​នោះ​ ឯកឧត្តម​ ចម​ ប្រសិទ្ធ​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ធ្លាប់​បាន​ចេញ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​១៥៩៧​ MIH/២០១៥​ ចុះ​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៥​ ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​ឯកឧត្តម​ អ៊ឹម​ ឈុ​ន​លឹ​ម​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដាក់​ចេញ​ជា​វិធានការ​ទប់ស្កាត់​ការ​សាងសង់​សំណង់​ផ្សេងៗ​ និង​ស្នើ​ឲ្យ​មានការ​ពន្យារពេល​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ជា​បណ្តោះអាសន្ន​សិន​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជា​កញ្ចប់​ជាមួយនឹង​លក្ខខណ្ឌ​ចាំបាច់​នានា​ ដែល​ត្រូវ​ដើរ​ទន្ទឹម​គ្នា​រវាង​ការ​អនុញ្ញាត​ឲ្យ​សាងសង់​ ឬ​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ និង​ដំណើរការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទីនោះ​ ។​

​យោង​តាម​ចំណារ​ចុះ​ថ្ងៃ​ទី​០៦​ ខែតុលា​ ឆ្នាំ​២០១៥​ របស់​ឯកឧត្តម​ អ៊ឹម​ ឈុ​ន​លឹ​ម​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ (​ដ​ន​ស​)​ ក្រសួង​ ដ​ន​ស​ បាន​ចេញ​លិខិត​លេខ​១៤២០​ដ​ន​ស​/​អស​.​ភ​ ចុះ​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ជម្រាប​មក​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុរិយោដី​ ខេត្ត​ព្រះ​សីហ​នុ​ ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ការ​សាងសង់​សំណង់​ផ្សេងៗ​ និង​ពន្យារ​
​ពេល​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ជា​បណ្តោះអាសន្ន​ ដោយ​រង់ចាំ​ការ​ពិនិត្យ​ដោះស្រាយ​ដើម្បី​អនុវត្តន៍​ឲ្យ​បាន​ពេញលេញ​ តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​កំណត់​ក្នុង​លិខិត​លេខ​៤៩៨​ស​ជ​ណ​.​ឧស​ ចុះ​ថ្ងៃ​ទី​១១​ ខែឧសភា​ ឆ្នាំ​២០១២​ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ ។​

​ដោយឡែក​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ក៏​ធ្លាប់​បាន​ក្រើនរំលឹក​អំពី​វិធានការ​ទប់ស្កាត់​ការ​រំលោភ​បំពាន​ ទន្ទ្រាន​យក​ដីធ្លី​តំបន់​បឹង​ព្រែក​ទប់​នេះ​ដែរ​ នា​ឱកាស​ប្រគល់​តំណែង​ដល់​ឯកឧត្តម​ ឧត្តមសេនីយ៍​ យន្ត​ មីន​ ជា​អភិបាល​ថ្មី​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ព្រះ​សីហ​នុ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ ប័ណ្ណកម្មសិទ្ធិ​នៅ​លើ​ផ្ទៃដី​តំបន់​បឹង​ព្រែក​ទប់​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ចេញ​ឲ្យ​ទៅ​មន្ត្រី​មាន​អំណាច​ និង​អ្នកមាន​លុយកាក់​មួយ​ចំនួន​ជា​ហូរហែ​ ខណៈ​សកម្មភាព​លុប​ឈូស​ឆាយ​ដីធ្លី​តំបន់​បឹង​ព្រែក​ទប់​ចេះ​តែ​បន្ត​ ទើប​ធ្វើ​ឲ្យ​ផ្ទៃដី​តំបន់​បឹង​ព្រែក​ទប់​ហិនហោច​ជា​លំដាប់​ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្រុងព្រះសីហនុ​ ដែល​អាស្រ័យ​ផល​ទឹកសាប​ពី​តំបន់​បឹង​ព្រែក​ទប់​ រង់ចាំ​មើល​ថា​ តើ​ឯកឧត្តម​ ឧត្តមសេនីយ៍​ យន្ត​ មីន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ អាច​"​ទប់​ឈ្នះ​"​ទៅ​នឹង​សកម្មភាព​រំលោភ​បំពាន​យក​ដីធ្លី​នៅ​តំបន់​បឹង​ព្រែក​ទប់​បាន​ដែរ​ឬទេ​ និង​ក្នុង​កម្រិត​ណា​ ?​ ៕​

អំពើ​រំលោភ​ដីធ្លី​តំបន់​បឹង​ព្រែក​ទប់​ អាជ្ញាធរ​”​ទប់​មិន​ឈ្នះ​”​បង្ក​ការ​ហិនហោច​ពី​ទំហំ​ខ្ទង់រយ​ហិ​កតា​ មក​សល់​ត្រឹម​ជាង​១០​ហិ​កតា​ អំពើ​រំលោភ​ដីធ្លី​តំបន់​បឹង​ព្រែក​ទប់​ អាជ្ញាធរ​”​ទប់​មិន​ឈ្នះ​”​បង្ក​ការ​ហិនហោច​ពី​ទំហំ​ខ្ទង់រយ​ហិ​កតា​ មក​សល់​ត្រឹម​ជាង​១០​ហិ​កតា​ អំពើ​រំលោភ​ដីធ្លី​តំបន់​បឹង​ព្រែក​ទប់​ អាជ្ញាធរ​”​ទប់​មិន​ឈ្នះ​”​បង្ក​ការ​ហិនហោច​ពី​ទំហំ​ខ្ទង់រយ​ហិ​កតា​ មក​សល់​ត្រឹម​ជាង​១០​ហិ​កតា​ អំពើ​រំលោភ​ដីធ្លី​តំបន់​បឹង​ព្រែក​ទប់​ អាជ្ញាធរ​”​ទប់​មិន​ឈ្នះ​”​បង្ក​ការ​ហិនហោច​ពី​ទំហំ​ខ្ទង់រយ​ហិ​កតា​ មក​សល់​ត្រឹម​ជាង​១០​ហិ​កតា​ អំពើ​រំលោភ​ដីធ្លី​តំបន់​បឹង​ព្រែក​ទប់​ អាជ្ញាធរ​”​ទប់​មិន​ឈ្នះ​”​បង្ក​ការ​ហិនហោច​ពី​ទំហំ​ខ្ទង់រយ​ហិ​កតា​ មក​សល់​ត្រឹម​ជាង​១០​ហិ​កតា​