គ្លីនិក​ព្យាបាល​​ដំបូង​គេ​ សម្រាប់​អ្នក​ដើរ​ដាច់​យប់​ មាន​​នៅ​​អូស្ត្រាលី


គ្លីនិក​ព្យាបាល​​ដំបូង​គេ​ សម្រាប់​អ្នក​ដើរ​ដាច់​យប់​ មាន​​នៅ​​អូស្ត្រាលី

សម្រាប់​អ្នក​ចូល​ចិត្ត​​​​ដើរ​លេង​ខាង​ក្រៅ​​ដាច់​យប់​​​យូរ អាច​កើត​មាន​អាការៈ​ ឈឺ​ក្បាល​ វិល​មុខ មិន​ស្រួល​ខ្លួន ដូច​នេះ​គេ​​អាច​ព្យាយាម​​​រក​វិធី​ព្យាបាល​​ខ្លួន​ឯង​ដោយ​ការ​​សម្ងំ​គេង​​ ឬ​​ញ៉ាំ​ទឹក។ តែ​​ពេល​នេះ​អាច​ជា​ការ​ភ្ញាក់​ផ្អើល​សម្រាប់​ពួក​គេ ដែល​​គ្លីនិក​​​មួយ​​មាន​ឯកទេស​​ព្យាបាល​សម្រាប់​អ្នក​ដាច់​យប់ ចាប់​បើក​ហើយ​នៅ​​ក្នុង​ប្រទេស​អូស្ត្រាលី។

 

គ្លីនិក​ព្យាបាល​​ដំបូង​គេ​ សម្រាប់​អ្នក​ដើរ​ដាច់​យប់​ មាន​​នៅ​​អូស្ត្រាលី
 

យោង​តាម​សារព័ត៌មាន 3News NZ គ្លីនិក​​​​ថ្មី​​​​សម្រាប់​អ្នក​​ដាច់​យប់ គឺ​មាន​ទី​តាំង​នៅ​​ទី​ក្រុង​ស៊ីដនី​ឈ្មោះ​ថា​ ​Max Petro ។ តំណាង​ខាង​គ្លីនិក​​ថ្មី​បាន​​ឲ្យ​ដឹង​ថា​ ​​​​​​​ដោយ​សារ​អ្នក​ដើរ​លេង​ដាច់​យប់​ភាគ​ច្រើន​បាន​និយាយ​ថា ពួក​គេ​ចូល​ចិត្ត​​​ញ៉ាំ​សុរា ដូច​នេះ​ហើយ​​ពួក​គេ​មិន​អាច​​ងើប​ឡើង​​មាន​អារម្មណ៍​​ប្រក្រតី​ធម្មតា​នោះ​ទេ។ មាន​មនុស្ស​ខ្លះ​ឈឺ​មិន​អាច​ក្រោក​ពី​គ្រែ​រួច​ទៀត​ផង ដូច​នេះ​គ្លីនិក​សម្រាប់​អ្នក​ដាច់​យប់​អាច​ជា​រឿង​ប្រសើរ​មួយ​សម្រាប់​ពួក​គេ។

 

ខាង​គ្លីនិក​មាន​វិធី​ព្យាបាល​ជា​ច្រើន​ដោយ​ចំណាយ​ពេល​​មិន​ដល់​មួយ​ម៉ោង​ផង សម្រាប់​ការ​ព្យាបាល​​​អ្នក​ដើរ​លេង​​​អ្នក​ដាច់​យប់។ វិធី​ព្យាបាល​មាន​ច្រើន​​ដូច​ជា ការ​ញ៉ាំ​ភេសជ្ជៈ​វីតាមីន ព្យួរ​សេរ៉ូម​ IV drip ឬ​​ប្រើ​វិធី​​ព្យាបាល​​ដោយ​ប្រើ​អុកស្ស៊ីហ្សែន ទៅ​អ្នក​ជំងឺ។ ចំពោះ​​ការ​ព្យាបាល​អ្នក​ជំងឺ​អាច​ចំណាយ​ពី​ ១៤០​ដុល្លារ​អូស្ត្រាលី ទៅ​ ២០០​ដុល្លារ​អូស្ត្រាលី (១០០​ទៅ១៤៣ដុល្លារ​អាមេរិក) ដើម្បី​ឲ្យ​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ។

 

គ្លីនិក​ព្យាបាល​​ដំបូង​គេ​ សម្រាប់​អ្នក​ដើរ​ដាច់​យប់​ មាន​​នៅ​​អូស្ត្រាលី
 

ជា​មួយ​គ្នា​នេះ​ក៏​មាន​មតិ​រិះ​គន់​ឡើង​ចំពោះ​ គ្លីនិក​ខាង​លើ​ផង​ដែរ​ ដោយ​​​ការ​ព្យាបាល​អាច​មាន​តម្លៃ​ថ្លៃ​សម្រាប់​ពួក​គេ៕

 

ចុចអាន៖ អ្នក​ដំណើរ​ភ័យ​ស្លន់​ស្លោ​ ​ក្រោយ​បុរស​ម្នាក់​យក​គ្រាប់​​បែក​ក្មេង​លេង​ឡើង​យន្តហោះ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ news, metro ​​​​