សហគ្រិន​វ័យ​ក្មេង៖ ​ជំនួញ​ជោគជ័យ​បង្កើត​ការងារ ​ជំនាញ ​និង​ចំណូល​ដល់​យុវជន​កម្ពុជា

សហគ្រិន​វ័យ​ក្មេង៖ ​ជំនួញ​ជោគជ័យ​បង្កើត​ការងារ ​ជំនាញ ​និង​ចំណូល​ដល់​យុវជន​កម្ពុជា

លោក លួន អាន​ចំណេះ ថតរូប​ជាមួយ​នឹង​ក្រុម​ការងារ​របស់​លោក​នៅ​ភោជនីយ៍​ដ្ឋាន​របស់​លោក ដែល​មាន​ឈ្មោះ​ថា​«‍The Palmboo»​នៅ​ទីរួម​ខេត្ត​សៀមរាប។

សហគ្រិន​វ័យ​ក្មេង៖ ​ជំនួញ​ជោគជ័យ​បង្កើត​ការងារ ​ជំនាញ ​និង​ចំណូល​ដល់​យុវជន​កម្ពុជា

លោក លួន អានចំណេះ គឺជា​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប និង​ជា​សហគ្រិន​វ័យ​ក្មេង​ម្នាក់​ដែល​គ្រប់គ្រង​អាជីវកម្ម​ចំនួន​៥​កន្លែង រួម​មាន​ភោជនីយ៍​ដ្ឋាន សណ្ឋាគារ និង​បណ្ណាគារ​នៅ​ទីរួម​ខេត្ត​សៀមរាប។ (រូប​ថត​ផ្តល់​ឲ្យ)ការ​ធ្វើ​ជំនួញ​ដែល​ទទួល​បាន​ជោគជ័យ​គឺ​​សហគ្រិន​ដែល​បង្កើត​ទាំង​ការងារ​ធ្វើ​ ផ្តល់​ជំនាញ​ និង​ចំណូល​ដល់​យុវជន​ និង​ប្រជា​ពលរដ្ឋ​ទូទៅ។ វ៉ាស៊ីនតោន—

ការ​ធ្វើ​ជំនួញ​ដែល​ទទួល​បាន​ជោគជ័យ​គឺសហគ្រិន​ដែល​បង្កើត​ទាំង​ការងារ​ធ្វើ​ ផ្តល់​ជំនាញ​ និង​ចំណូល​ដល់​យុវជន​ និង​ប្រជា​ពលរដ្ឋ​ទូទៅ។ ​នេះ​គឺជា​ការ​យល់​ឃើញ​របស់​សហគ្រិន​វ័យ​ក្មេង​ម្នាក់​របស់​កម្ពុជា​ ដែល​បាន​បង្កើត​ការងារ​ដល់​មនុស្ស​២០០​នាក់​នៅ​ក្នុង​ខេត្ត​សៀមរាប។​

សហគ្រាស​ខ្នាត​តូច ​និង​មធ្យម​នៅ​កម្ពុជា​កំពុង​តែ​កើន​ឡើង​ ដោយ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​ពី​សហគ្រិន​វ័យ​ក្មេង​របស់​កម្ពុជា ​ដែល​មាន​គំនិត​ច្នៃ​ប្រឌិត ​និង​ធ្វើ​ជំនួញ។ គិត​មក​ត្រឹម​ឆ្នាំ​២០១១ ​កម្ពុជា​មាន​សហគ្រាស​ចំនួន​ប្រមាណ​៥៣០.០០០​ ដែល​ក្នុង​នោះ​៩៩%​គឺជា​សហគ្រាស​ខ្នាត​តូច ​និង​មធ្យម។​

សហគ្រិន​វ័យ​ក្មេង៖ ​ជំនួញ​ជោគជ័យ​បង្កើត​ការងារ ​ជំនាញ ​និង​ចំណូល​ដល់​យុវជន​កម្ពុជា

លោក លួន អានចំណេះ គឺជា​អនុ​ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​សៀមរាប និង​ជា​សហគ្រិន​វ័យ​ក្មេង​ម្នាក់​ដែល​គ្រប់គ្រង​អាជីវកម្ម​ចំនួន​៥​កន្លែង រួម​មាន​ភោជនីយ៍​ដ្ឋាន សណ្ឋាគារ និង​បណ្ណាគារ​នៅ​ទីរួម​ខេត្ត​សៀមរាប។ (រូប​ថត​ផ្តល់​ឲ្យ)