មនុស្ស ១០នាក់ស្លាប់ និង ៣០នាក់ រងរបួស ក្នុងហេតុការណ៍ បំផ្ទុះ គ្រាប់បែក នៅក្នុងផ្សារ ប៉ាគីស្ថាន

ប៉ាគីស្ថាន៖ មនុស្សយ៉ាងហោចណាស់ ១០នាក់ស្លាប់ និង ៣០នាក់ផ្សេងទៀត រងរបួស ក្នុងហេតុការណ៍បំផ្ទុះ គ្រាប់បែកក្នុងផ្សារ ដែលមានមនុស្ សកកកុញ នាថ្ងៃអាទិត្យនេះ ក្នុងតំបន់កុលសម្ព័ន្ធ ភាគពាយព្យប្រទេស ប៉ាគីស្ថាន នេះបើយោងតាមការលើកឡើង របស់មន្ត្រី ដកស្រង់ដោយសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥នេះ។

ការបំផ្ទុះគ្រាប់បែកនេះ កើតឡើងនៅក្នុងផ្សារ Eidgah ក្នុងទីក្រុង Parachina ក្នុងស្រុក Kurram ប្រទេស ប៉ាគីស្ថាន។លោក Amjad Ali Khan អ្នករដ្ឋបាល នយោបាយប្រចាំស្រុក Kurram ដែលបានបញ្ជាក់ ពីចំនួនអ្នករងគ្រោះ និងហេតុការណ៍នេះ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ មិនទាន់មានក្រុមសកម្មប្រយុទ្ធ ណាមួយប្រកាស ទទួលខុសត្រូវ លើហេតុការណ៍ វាយប្រហារនេះនៅឡើយ៕