កោះម៉ាឌីវ ជាប្រទេស និងកន្លែងទេសចរណ៍ ដែលអ្នកនឹកស្មាន មិនដល់

ម៉ាល់ឌីវ៖ កោះម៉ាឌីវ ដែលត្រូវបានគ្រប ដណ្តប់ដោយឆ្នេរខ្សាច់ ដ៏សែនមនោរម្យ ប្រៀបបាន ទៅនឹងឋានសួគ៌ គឺជាបណ្តុំនៃកោះ ផ្កាថ្មតូចធំ ចំនួន ១.១៩២ កោះដែលស្ថិតនៅក្នុង មហា សមុទ្រឥណ្ឌា និងជាផ្នែកមួយនៃតំបន់ អាស៊ីភាគខាងត្បូងផងដែរ។  នៅក្នុងចំនោមកោះផ្កាថ្ម ទាំងនោះមានកោះចំនួន ២០០ ត្រូវបានប្រជាជន តាំង ទីលំនៅ នឹងកោះចំនួន ៨០ទៀត គឺជារមណីដ្ឋានទេសចរណ៍។

ជាមួយគ្នានេះដែរ វិស័យទេសចរណ៍ គឺជាឧស្សាហកម្មសេដ្ឋកិច្ច ដ៏ធំជាងគេបំផុត នៅប្រទេស ដីកោះ ម៉ាឌីវ ដែលនៅទីនោះសម្បូរទៅដោយ រមណីដ្ឋានទេសចរណ៍ និង សណ្ឋាគារទំនើបៗ តាមបណ្តោយ ឆ្នេរសមុទ្រ ជាដើម។

ជាងនេះទៅទៀត កោះម៉ាឌីវគឺជាកោះដែលសម្បូរទៅដោយសួនផ្កាថ្ម ជាច្រើនប្រភេទ គួរឲ្យ ទាក់ទាញ ដែលនេះ ជាគន្លឹះដ៏សំខាន់មួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។ នៅទីនោះ ភ្ញៀវទេសចរណ៍ អាចមុជទឹកទស្សនា សួនផ្កាថ្មដ៏ស្រស់ស្អាត នឹង រីករាយជាមួយនឹង ទេសភាពបែបធម្មជាតិដ៏ស្រស់ស្រាយ។

មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរណ៍ក៏អាចងូតទឹកលេងកម្សាន្តនៅក្នុងទឹករាក់ល្មម ជាមួយនឹង ផ្កាថ្មរេរាំទៅតាម ទឹករលក នៅបាតសមុទ្រផងដែរ។

គួរបញ្ជាក់ដែរថា ប្រជុំកោះម៉ាឌីវមានកោះផ្កាថ្មចំនួន ១.១៩០ នៅតាមបណ្តោយ មហាសមុទ្រ ឥណ្ឌា។ ម៉ាឌីវ មិនត្រឹមតែជាកោះនោះទេ វាថែមទាំងជាប្រទេសមួយដែលមានផ្ទៃដីកម្ពស់ តែ ១,៥ ម៉ែត្រប៉ុណ្ណោះពីនីវ៉ូទឹកសមុទ្រ ដែលមានប្រជាជនរស់នៅតាមលក្ខណៈត្រូពិចផងដែរ។

ជាមួយគ្នានេះដែរ អាកាសធាតុត្រូពិចប្រទេសដីកោះនេះ បានទទួល រងឥទ្ធិពលដោយ ខ្យល់មូសុង ព្រមទាំងមាន សីតុណ្ហភាពអតិបរមា ៣០ អង្សាសេ និងសីតុណ្ហភាព ទឹកសមុទ្រ មានកម្រិត ២២ អង្សាសេ ទៅ ២៨អង្សាសេ។   
ដោយលែកមធ្យោបាយធ្វើដំណើរនៅកោះម៉ាឌីវភាគច្រើនត្រូវធ្វើដំណើរតាមទូក ឬកាណូត ដែលត្រូវឆ្លងកាត់ ពី កោះមួយទៅកោះមួយ។  ជាក់ស្តែងដើម្បីឆ្ពោះទៅកាន់កោះម៉ាឌីវ ភ្ញៀវទេសចរណ៍ត្រូវធ្វើដំណើរ តាមរយៈទិសដៅ អន្តរជាតិមួយចំនួន ដែលនៅក្នុងនោះរួមមាន ឥណ្ឌា ស្រីលង្កា ឌូប៉ៃ និង ព្រលានយន្តហោះធំៗមួយចំនួនទៀតនៅ អាស៊ីអាគ្នេយ៍៕

កោះម៉ាឌីវ ជាប្រទេស និងកន្លែងទេសចរណ៍ ដែលអ្នកនឹកស្មាន មិនដល់

កោះម៉ាឌីវ ជាប្រទេស និងកន្លែងទេសចរណ៍ ដែលអ្នកនឹកស្មាន មិនដល់

កោះម៉ាឌីវ ជាប្រទេស និងកន្លែងទេសចរណ៍ ដែលអ្នកនឹកស្មាន មិនដល់

កោះម៉ាឌីវ ជាប្រទេស និងកន្លែងទេសចរណ៍ ដែលអ្នកនឹកស្មាន មិនដល់