ហ្វូស៊ីលត្រី ធំជាងគេបំផុត នៅសម័យ ដាយណូស័រ ត្រូវបានរកឃើញ

ស្កតឡេន៖ ក្រុមបុរាណវិទូ អន្តរជាតិមួយ ក្រុមបាននិយាយថា ពួកគេបានរកឃើញ ហ្វូស៊ីល ត្រីដ៏ធំជាងគេបំផុត មួយ ទូទាំងពិភពលោកដែល មានប្រវែង ១៥,២៤ ម៉ែត្រ ដែលធ្លាប់មាន វត្តមាននៅក្នុងមហាសមុទ្រ របស់ភព ផែនដី កាលពី ១៦០លានឆ្នាំមុន។ នេះបើយោងតាម ទីភ្នាក់ងារព័ត៌មានវិទ្យាសាស្រ្ត ចេញផ្សាយនៅថ្ងៃចន្ទ ទី ១៤ ខែធ្នូ ឆ្នាំ ២០១៥។

មហាវិទ្យាល័យ Glasgow នៃទីក្រុងរបស់ប្រទេស ស្កតឡេនបាននិយាយថា ការរកឃើញ ហ្វូស៊ីលត្រីស៊ីប្លង់តុងជា អាហារ និងធំសំបើមមួយ ដែលមានឈ្មោះថា Leedsichthys គឺជាទិន្នន័យដ៏សំខាន់មួយនៅក្នុងការ វិវត្តរឿងរ៉ាវ របស់ត្រីប្រភេទ ថនិកសត្វ និងស្ថានភាព នានានៅក្នុងមហាសមុទ្រ កាលពីយុគសម័យនោះ។

ជាមួយគ្នានេះដែរ ក្រុមបុរាណវិទូបាននិយាយថា ត្រីយក្សប្រភេទនេះត្រូវបានដឹងថា ពួកវា មានវត្តមាននៅក្នុង មហាសមុទ្រ របស់ភពផែនដីនៅក្នុងសម័យដាយណូស័រ ដែលត្រូវបាន គេហៅថា សម័យ Jurassic ដែលមាន អាយុកាល ១៦០លានឆ្នាំមុន។

ក្រុមបុរាណវិទូបាននិយាយថា ត្រីយក្សប្រភេទនេះអាចរស់នៅទាំងនៅលើគោក និង ក្នុងទឹកសមុទ្រ ហើយវាស៊ី ពពួកប្លង់តុងជាអាហារ ។ មួយវិញទៀត ពួកវាប្រហែល ជាត្រូវបានផុតពូជដំណាលគ្នាជាមួយនឹង ពពួកសត្វ ដាយណូស័រដែរ៕

ហ្វូស៊ីលត្រី ធំជាងគេបំផុត នៅសម័យ ដាយណូស័រ ត្រូវបានរកឃើញ