សាវិន ហ្វីលីព រក​​ថវិកា​បាន​ជាង ២ពាន់​ដុល្លារ​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ


សាវិន ហ្វីលីព រក​​ថវិកា​បាន​ជាង ២ពាន់​ដុល្លារ​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ

ថ្មី​ៗ​នេះ តារា​ប្រុស​ដែល​ភាគច្រើន​ត្រូវ​គេ​តម្រូវ​ឲ្យ​សម្ដែង​ជា​តួ​ឪពុក សាវិន ហ្វីលីព ប្រមូល​បាន​ថវិកា​ចំនួន​ជាង ២០០០ដុល្លារ​សហរដ្ឋ​អាមេរិក ពី​ការ​​រៀបចំ​កម្មវិធី​ជួបជុំមិត្ត​មួយ​។ ថវិកា​នោះ លោក​បាន​យក​ទៅ​​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​ខេត្ត សៀមរាប​ទុក​ប្រើ​តាម​តម្រូវ​ការ​ចាំ​បាច់។

 

សាវិន ហ្វីលីព រក​​ថវិកា​បាន​ជាង ២ពាន់​ដុល្លារ​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ

 

កម្មវិធី​នោះ​មាន​ការ​អញ្ជើញ​ចូលរួម​យ៉ាង​ច្រើន​ពី​សំណាក់​មិត្តភ័ក្ដិ​រួម​ថ្នាក់​របស់​លោក ហ្វីលីព ដែល​ភាគច្រើន​ គឺ​នៅ​ប្រទេស​សិង្ហបុរី​ហើយ​បច្ចុប្បន្ន​នេះ​បាន​ក្លាយ​ទៅ​ជា​ម្ចាស់​សណ្ឋាគារ​ភោជនីយដ្ឋាន​​មួយ​ចំនួន​នៅ​សៀមរាប។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ក៏​មាន​វត្តមាន​តារា​ល្បី​ៗ​ចូលរួម​ជាច្រើន​ដូចជា​លោក អ៊ាម វណ្នី សាន ផាណិត លោក​សិទ្ធ លោក ភាព កញ្ញា សុខ ស្រីម៉ុច ឌីជេ អាចារ្យ​ធំ កញ្ញា រស់ ម៉ូនិកា និង​តារា​ល្បី​ៗ​ជាច្រើន​ទៀត។

 

ទទួល​បាន​ថវិកា​ពី​ការ​ជួប​ជុំ​នោះ លោក ហ្វីលីព ថ្លែង​ថា “ខ្ញុំ​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង ព្រោះ​មាន​បងប្អូន និង​មិត្តភ័ក្ដិ​ជាច្រើន​បាន​ជួយ​គាំទ្រ​ដល់​ខ្ញុំ។ ជាពិសេស​វត្តមាន​លោក Bela ដែល​ជា​អ្នកកាន់កាមេរ៉ា​ក្នុង​រឿង​លំដាប់​ពិភពលោក​របស់​​ហូលីវូដ “ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ឪពុក​របស់​ខ្ញុំ”​បាន​ចូលរួម​ព្រឹត្តិការណ៍​ជាមួយ​មូលនិធិ​ខ្ញុំ​ដែរ ខ្ញុំ​ពិតជា​រំភើប​ខ្លាំង​ណាស់។ ”

 

សាវិន ហ្វីលីព រក​​ថវិកា​បាន​ជាង ២ពាន់​ដុល្លារ​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ

 

បុរស​វ័យ ៤០ ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា ​ថវិកា​បាន​សរុប​ទាំងអស់​មាន​ចំនួន​ជាង ២១៧៣ ដុល្លារ​អាមេរិក ហើយ​លោក​ក៏​បាន​យក​​ទៅ​ប្រគល់​ជូន​ខាង​មន្ទីរពេទ្យ​រួចរាល់​ហើយ​ដែរ។

 

អតីត​អ្នកចាត់ការ​សណ្ឋាគារ​ខាង​លើ​ សូម​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​ចូលរួម​ទាំងអស់​។ លោក​ បន្ត​ថា “ខ្ញុំ​សប្បាយចិត្ត​ណាស់​ដែល​ខ្ញុំ​អាច​ជួយ​ដល់​ក្មេង​ទាំងអស់​នោះ​បាន។ ពួក​គេ​​កំពុងតែ​មាន​ជំងឺ និង​ព្យាបាល​នៅ​ទីនោះ​ ហើយ​បើ​ទោះ​វា​ជា​ចំនួន​តូច​នៃ​មូលនិធិ​របស់​ខ្ញុំ​ក៏​ដោយ ប៉ុន្តែ​បាន​បង្ហាញ​ពីទឹក​​ចិត្ត​ស្រលាញ់​របស់​យើង​គ្រប់គ្នា​ដល់​កុមារ​រួម​ជាតិ​សាសន៍​របស់​យើង។ សូម​អរគុណ​មិត្តភក្តិ​ទាំងអស់​ដែល​បាន​ចូលរួម និង​បាន​បរិច្ចាគ​ថវិកា​ដើម្បី​ជួយ​ដល់​មន្ទីរពេទ្យ​នេះ។ សូម​គ្រប់​គ្នា​សុខ​គ្រប់​ប្រការ៕”

 

សាវិន ហ្វីលីព រក​​ថវិកា​បាន​ជាង ២ពាន់​ដុល្លារ​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ

 

សាវិន ហ្វីលីព រក​​ថវិកា​បាន​ជាង ២ពាន់​ដុល្លារ​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ
អត្ថបទ៖ទ្រី រ៉ាវី
រូបភាព៖ផ្ដល់​ឲ្យ