រឿង​ពិត​នៃ​​ជីវិត​មនុស្ស​ប្រចៀវ​​ក្រុង​​បាងកក​ ប្រទេស​ថៃ


រឿង​ពិត​នៃ​​ជីវិត​មនុស្ស​ប្រចៀវ​​ក្រុង​​បាងកក​ ប្រទេស​ថៃ

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​​ទៅ ​​​​រូប​ភាព​​មនុស្ស​​ប្រចៀវ​​​ក្រុង​បាង​កក ឬ Bangkok’s Batman ត្រូវ​ប៉ូលិស​​ហៅ​សួរ​នាំ​ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ជា​ច្រើន​តាម​បណ្ដាញ​សង្គម​ប្រទេស​ថៃ​​​​។ រូបភាប​នោះ​ បាន​ធ្វើ​ឲ្យ​​មាន​ពាក្យ​ចចាមអារ៉ាម​ថា​មនុស្ស​ប្រចៀវ​​ ​​ត្រូវ​ប៉ូលិស​ចរាចរ​​ឃាត់​​ពី​ទង្វើ​ឆ្គាំ​ឆ្គង​ណា​មួយ ឬ​មិន​គោរព​ច្បាប់​ចរាចរណ៍​ ប៉ុន្តែ​ពេល​ថ្មី​ៗ​នេះ​ មនុស្ស​ប្រចៀវ​បាន​​បក​ស្រាយ​បំភ្លឺ​តាម​សារពត៌មាន។

 

រឿង​ពិត​នៃ​​ជីវិត​មនុស្ស​ប្រចៀវ​​ក្រុង​​បាងកក​ ប្រទេស​ថៃ
 

 
បុរស​តែង​ខ្លួន​ជា​​មនុស្ស​ប្រចៀវរូប​នេះ​ មាន​អត្តសញ្ញាណ​ពិត​គឺ​ជា​​លោក Kampanat Chankaew អាយុ​​ ២៩​ឆ្នាំ ​​​ជា​ម្ចាស់​ហាង​លក់​របស់​របរ​ក្មេង​​លេង​មួយ​​ក្នុង​ផ្សារ​ Khlong Thom។ Kampanat បាន​និយាយ​​ប្រាប់​សារព័ត៌មាន​​​ចំពោះ​រូប​ភាព​ដែល​គេ​បាន​​ឃើញ​​កាល​ពី​ថ្ងៃ​សុក្រ​ថា​ តាម​ពិត​​ប៉ូលិស​គ្រាន់​តែ​ហៅ​​​សួរ​នាំ​បន្តិច​បន្តួច ពេល​ដែល​ខ្លួន​​ជិះ​ឡាន​ឆ្លង​ស្ពាន Memorial។ ប៉ូលិស​​ក៏​បាន​សុំ​​​ថត​ Selfie ជាមួយ​ទៀត​ផង ​ពុំ​មែន​ឃាត់​ខ្លួន​ពី​រឿង​ខុស​ច្បាប់​ឬ​មិន​គោរព​ច្បាប់​ចរាចរ​នោះ​ទេ។
 

រឿង​ពិត​នៃ​​ជីវិត​មនុស្ស​ប្រចៀវ​​ក្រុង​​បាងកក​ ប្រទេស​ថៃ

 

តាម​សារព័ត៌មាន​​រដ្ឋ​ថៃ​ TNAMCOT បុរស​ប្រចៀវ Kampanat​ បាន​និយាយថា​​រូប​លោក​​​​បាន​ធ្វើ​ដំណើរ​ទៅ​ផ្លូវ​ Ratchadamnoen ក្នុង​បំណង​ដើម្បី​ចែក​ទឹក​ដល់​​ក្រុម​អ្នក​ជិះ​កង់​ក្នុង​​កម្មវិធី​​​​ជិះ​កង់​សម្រាប់​បុណ្យ​ឪពុក។ ទន្ទឹម​នឹង​នេះ​ ​ប៉ូលិស​ក៏​បាន​បញ្ជាក់​ថា​មិន​បាន​​ចោទ​ប្រកាន់​ទោស​អ្វី​ពី​បុរស​ប្រចៀវ​នោះ​ទេ គឺ​គ្រាន់​តែ​ហៅ​​សួរ​នាំ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ព្រោះ​គាត់​ជា​មនុស្ស​ប្រចៀវ។
 

លោក​ ​Kampanat​ បាន​និយាយ​ថា​ លោក​​ប្រែ​​កាយ​​ដោយ​​តែង​ខ្លួន​ជា​មនុស្ស​ប្រចៀវ​​​ និង​ជិះ​ឡាន​ឬ​ម៉ូតូ​​​មនុស្ស​ប្រចៀវ​តែ​ម្ដង​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍ និង​​ដើរ​លេង​ដាច់​យប់​ម្ដង​ម្កាល​​ជា​មួយ​អ្នក​ក្លាហាន​តែង​ខ្លួន​ដទៃ​ទៀត​ដូច​ជា Spiderman តួ​អង្គ​ Superman តួ​អង្គ​ Captain America ជា​ដើម​ ដើម្បី​ធានា​សុវត្ថិភាព​ប្រជាជន​នា​ពេល​យប់។

 

រឿង​ពិត​នៃ​​ជីវិត​មនុស្ស​ប្រចៀវ​​ក្រុង​​បាងកក​ ប្រទេស​ថៃ
 

 
តាម​ព័ត៌មាន​ថៃ KHAOSOD មនុស្ស​ប្រចៀវ​បាងកក​បាន​ចូល​រួម​ចំណែក​ច្រើន​ក្នុង​កិច្ច​ការងារ​សង្គម​​ ដូច​ជា​ការ​ជួយ​ដល់​មន្ទីរ​កុមារ​កំព្រា Rajvithi ជា​ដើម។

 
ដោយ​ឡែក​ចំពោះ​រឿង​ស្នេហា​វិញ Kampanat​ មិន​សូវ​គាប់​ប្រសើរ​នោះ​ទេ។ ថ្មី​ៗ​នេះ​មិត្ត​ស្រី​រយៈ​ពេល​១០​ឆ្នាំ​របស់​មនុស្ស​ប្រចៀវ​បាន​សុំ​ចែក​ផ្លូវ ដោយ​សារ​កិច្ច​ការ​ងារ​របស់​មនុស្ស​ប្រចៀវ​គឺ​​​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​នាង។ យ៉ាង​ណា​ក្ដី​ Kampanat​ ​បាន​ឲ្យ​ដឹង​ថា​គាត់​នៅ​តែ​រឹងប៉ឹង​និង​បន្ត​កិច្ចការ​​របស់​គាត់​បន្ត​ទៀត​ដើម្បី​ជួយ​សង្គម៕

 

រឿង​ពិត​នៃ​​ជីវិត​មនុស្ស​ប្រចៀវ​​ក្រុង​​បាងកក​ ប្រទេស​ថៃ
 
 

ចុចអាន៖ នំ​ខេក​ រឿង​​​​ពិត​​ដ៏​ល្បី​របស់​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់
 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ coconuts​​​​​​​

​​​​​​​​​