មហា​សេដ្ឋី​អាមេរិក​ព្រួយបារម្ភ​ថា​សង្គ្រាម​លោក​លើក​ទី​បី​ នឹង​បំផ្លាញ​ផែន​ការ​ទៅ​កាន់​ភព​ព្រះ​អង្គារ​របស់​លោក


មហា​សេដ្ឋី​អាមេរិក​ព្រួយបារម្ភ​ថា​សង្គ្រាម​លោក​លើក​ទី​បី​ នឹង​បំផ្លាញ​ផែន​ការ​ទៅ​កាន់​ភព​ព្រះ​អង្គារ​របស់​លោក

មហាសេដ្ឋី​អាមេរិក​លោក​ Elon Musk ​ធ្លាប់​បាន​​ចែក​រំលែក​នូវ​​បំណង​ប្រាថ្នា​របស់​ខ្លួន​ដោយ​ចង់​ធ្វើ​ឲ្យ​ភព​ព្រះ​អង្គារ​មាន​កម្ដៅ​ក្ដៅ​ដើម្បី​អាច​ឲ្យ​ជីវិត​មនុស្ស​រស់​នៅ​បាន។ ដោយ​ឡែក​កាល​ពី​ថ្មីៗ​នេះ​ក្នុង​បទ​សម្ភាសន៍​​ជា​មួយ​ទស្សនាវដ្ដី​ GQ ​លោក​បាន​បង្ហាញ​ពី​កង្វល់​​អំពី​សង្គ្រាម​លោក​លើក​ទី​បី​​អាច​កើត​មាន​ឡើង​ ដែល​នឹង​​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ផែន​ការ​ភព​ព្រះ​អង្គារ​របស់​លោក។

 

មហា​សេដ្ឋី​អាមេរិក​ព្រួយបារម្ភ​ថា​សង្គ្រាម​លោក​លើក​ទី​បី​ នឹង​បំផ្លាញ​ផែន​ការ​ទៅ​កាន់​ភព​ព្រះ​អង្គារ​របស់​លោក

 


លោក​បាន​ថ្លែង​​ពី​ការ​ព្រួយបារម្ភ​នឹង​សង្គ្រាម​លោក​លើក​ទី​បី​ដូច​នេះ​ថា​៖ “​ខ្ញុំ​គិត​ថា​​យើង​មិន​អាច​មិន​គិត​អំពី​ភាព​ដែល​អាច​កើត​​ឡើង​នូវ​សង្គ្រាម​លោក​លើក​ទី​បី​នោះ​ទេ។ ដូច​ដែល​អ្នក​បាន​ដឹង​ហើយ​ថា​​នៅ​ឆ្នាំ​ ១៩១២ ​គេ​បាន​ធ្វើ​ការ​ប្រកាស​ថា​​នោះ​ជា​ឆ្នាំ​​នៃ​សន្តិភាព​ សង្គ្រាម​ត្រូវ​បាន​បញ្ចប់។ បន្ទាប់​មក​សង្គ្រាម​លោក​លើក​ទី​មួយ​ ក៏​បាន​កើត​ឡើង​ ហើយ​បន្ត​នូវ​សង្គ្រាម​លោក​លើក​ទី​ពីរ​និង​សង្គ្រាម​ត្រជាក់​ទៀត​ផង។

 

“ដូច​នេះ​យើង​គួរ​តែ​ទទួល​ស្គាល់​ទៅ​ថា​​សង្គ្រាម​លោក​លើក​ទី​បី​នឹង​អាច​កើត​មាន​ឡើង​បាន​ ហើយ​បើ​កើត​ឡើង​មែន​ស្ថាន​ការ​នឹង​អាក្រក់​ជាង​សង្គ្រាម​​ពី​មុន​ទៅ​ទៀត។ ដូច​ជា​ការ​ប្រើ​ប្រាស់​អាវុធ​នុយក្លេអ៊ែរ​ជា​ដើម”។ ​លោក​បាន​បន្ត។

 

​បច្ចុប្បន្ន​នេះ​លោក​ Musk មាន​អាយុ​៤៤​ឆ្នាំ​ ​ហើយ​គាត់​ជឿ​ជាក់​ថា​​បេសកកម្ម​នាំ​មនុស្ស​ទៅ​កាន់​ភព​អង្គារ​ដំបូង​គេ​​នឹង​អាច​កើត​មាន​ឡើង​ពេល​គាត់​អាយុ​៥០​ឆ្នាំ ប៉ុន្តែ​ការ​កើត​មាន​ឡើង​សង្គ្រាម​លោក​លើក​ទី​បី​នឹង​អាច​បំផ្លាញ​​ផែន​ការ​ប្រចាំ​ជីវិត​មួយ​នេះ៕

 

 

ចុច​អាន៖ អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​​វត្ថុ​​អាថ៌កំបាំង​ពីរ​​​ដែល​នៅ​ឆ្ងាយ​ក្នុង​ប្រព័ន្ធ​ព្រះ​អាទិត្យ​
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ fossBytes​​​​