សៀវភៅ​ Bill Gate សរសើរ​ថា​ល្អ​​បំផុត​ប្រចាំ​ឆ្នាំ ២០១៥

សៀវភៅ​ Bill Gate សរសើរ​ថា​ល្អ​​បំផុត​ប្រចាំ​ឆ្នាំ ២០១៥

អ្នក​បាន​ដឹង​ហើយ​ថា Bill Gate ជា​កំពូល​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​។ បច្ចុប្បន្ន​គាត់​ជា​សហប្រធាន​នៃ​មូលនិធិ Bill and Melinda Gates Foundation ដែល​ជា​មូលនិធិ​ឯកជន​ធំ​ជាង​គេ​ក្នុង​ការ​ពង្រឹង​វិស័យ​អប់រំ​, សុខភាព​សាធារណៈ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ។ ទោះ​បី​មាន​ភាព​រវល់​ជា​មួយ​ការងារ​យ៉ាង​ណា​ Bill Gate មិន​ដែល​ចោល​ទម្លាប់​អាន​សៀវភៅ​ ហើយ​ពេល​ថ្មីៗ​នេះ​គាត់​បាន​ធ្វើ​ការ​សរសើរ​ចំពោះ​សៀវភៅ​មួយ​ចំនួន​ដែល​គាត់​បាន​អាន​ក្នុង​ឆ្នាំ២០១៥​៖​

 

@The Road to Character និពន្ធ​ដោយ David Brooks

 

សៀវភៅ​ Bill Gate សរសើរ​ថា​ល្អ​​បំផុត​ប្រចាំ​ឆ្នាំ ២០១៥

 

សៀវភៅ​នេះ​ជា​ស្នាដៃ​ទី៤​របស់​លោក David Brooks ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​អប់រំ​ចិត្តសាស្ត្រ​នៅ​សកលវិទ្យាល័យYale សហរដ្ឋអាមេរិក។ Brooks បាន​ឲ្យ​ដឹង​ថា​គាត់​សរសេរ​សៀវភៅ​នេះ​ដើម្បី “ភាព​ស្មោះ​ត្រង់”នៃ​មនុស្ស។

 

@Thing Explainer: Complicated Stuff in Simple Words និពន្ធ​ដោយ Randall Munroe

 

សៀវភៅ​ Bill Gate សរសើរ​ថា​ល្អ​​បំផុត​ប្រចាំ​ឆ្នាំ ២០១៥

 

សៀវភៅ​នេះ​មាន​ពន្យល់​អំពី​ពាក្យ​ដែល​សម្រាប់​ប្រើ​ជា​មួយ​ឧបករណ៍​វិទ្យាសាស្ត្រ​នានា​ ហើយ​វា​ក៏​មាន​ពន្យល់​ពី​ដំណើរ​ការ​នៃ​គ្រឿង​វិទ្យាសាស្ត្រ​ពិសេសៗ​ដូច​ជា ការ​ផលិត​ថាមពល​នុយក្លេអ៊ែរ។

 

@Being Nixon: A Man Divided និពន្ធ​ដោយ Evan Thomas

 

សៀវភៅ​ Bill Gate សរសើរ​ថា​ល្អ​​បំផុត​ប្រចាំ​ឆ្នាំ ២០១៥

 

ជា​សៀវភៅ​ដែល​រៀបរាប់​ពី​បុគ្គលិក​លក្ខណៈ​របស់​អតីត​ប្រធានាធិបតី Nixon ដែល​ជា​មនុស្ស​ដែល​គ្មាន​ចិត្ត​អាណិតអាសូរ​ តែ​ជា​មនុស្ស​ដែល​ចេះ​យល់​អារម្មណ៍​អ្នក​ដទៃ។

 

@Sustainable Materials With Both Eyes Open និពន្ធ​ដោយ Julian M. Allwood និង Jonathan M. Cullen

 

សៀវភៅ​ Bill Gate សរសើរ​ថា​ល្អ​​បំផុត​ប្រចាំ​ឆ្នាំ ២០១៥

 

សៀវភៅ​នេះ​បង្ហាញ​ឲ្យ​អ្នក​ដឹង​ពី​ការ​កាត់​បន្ថយ​នៃ​ការ​បំភាយ​ឧស្ម័ន​ចេញ​ពី​ការ​ផ្សា​លោហៈ​ធាតុ​នានា។

@Eradication: Ridding the World of Diseases Forever? និពន្ធ​ដោយ Nancy Leys Stepan

 

សៀវភៅ​ Bill Gate សរសើរ​ថា​ល្អ​​បំផុត​ប្រចាំ​ឆ្នាំ ២០១៥

 

សៀវភៅ​នេះ​ប្រាប់​អ្នក​ឲ្យ​ដឹង​ពី​ការ​ខិត​ខំ​ប្រឹងប្រែង​របស់​អ្នក​វិទ្យាសាស្ត្រ​មុន​សម្រេច​បាន​វិធី​បង្ការ​នានា​ប្រឆាំង​ជា​មួយ​ជំងឺ​នានា​ដែល​មាន​លើ​ពិភពលោក។

 

@Mindset: The New Psychology of Success និពន្ធ​ដោយ Carol S. Dweck

 

សៀវភៅ​ Bill Gate សរសើរ​ថា​ល្អ​​បំផុត​ប្រចាំ​ឆ្នាំ ២០១៥

 

សៀវភៅ​នេះ​ពណ៌នា​ពី​វិធី​បែង​ចែក​ការ​គិត​របស់​ខួរ​ក្បាល​មនុស្ស​ ហើយ​បាន​បង្ហាញ​អំពី​វិធីសាស្ត្រ​ក្នុង​ការ​គិត​ឲ្យ​មាន​ជោគជ័យ។

 

ចុច​អាន៖ Bill Gates ផ្ញើ​សារ​គាំទ្រ​អ្នក​គ្រូ នាង ផល្លា និង​គ្រូ​ៗ​ជាប់​វគ្គ​ចុង​ក្រោយ​នៃ Global Teacher Prize

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ gatesnotes