ISIS​កំពុង​ហ្វឹកហាត់​ក្មេងៗ​រាប់រយ​នាក់ ​ឲ្យ​ក្លាយជា​ភេរវ​ករ​ជំនាន់​ថ្មី​ របស់ខ្លួន

ប្រភពពីបរទេសបានអោយដឹងថា ក្រុម​ឧទ្ទាម ISIS​ កំពុងតែ​ហ្វឹកហាត់​ក្មេងៗ ​ឲ្យ​ក្លាយ ជា​ភេរវ​ករ​ជំនាន់​ថ្មី​ដើម្បី​ធ្វើ​ភេរវកម្ម​នៅ​ជុំវិញ​ពិភពលោក​នេះ​បើ​យោងតាម​មេ​ប៉ូលិស​ម៉ាឡេស៊ី​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ​ទី​១៤​ខែធ្នូ​ឆ្នាំ​២០១៥​នេះ​។​ ​

យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Channel News Asia ដោយ​ស្រង់​សំដី​លោក Ayob Khan Mydin Pitchay មន្ត្រីជាន់ខ្ពស់​ប្រឆាំង​អំពើ​ភេរវកម្ម​របស់​ម៉ាឡេស៊ី ថ្លែង​នៅក្នុង​សិក្ខាសាលា​មួយ​ថា ក្មេងៗ​អាយុ​ចាប់ពី ២​ឆ្នាំ​ឡើងទៅ ត្រូវបាន​ក្រុម ISIS យកទៅ​ហ្វឹកហាត់​ឲ្យ​ក្លាយជា​ភេរ​វករ ដោយ​ការហ្វឹកហាត់​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំរំ​របស់​ពួកគេ​ក្នុងប្រទេស​ស៊ី​រី និង​កា​ហ្សា​ក់​ស្ថាន​។​

​លោក Ayob បានបញ្ជាក់​បន្ថែមទៀត​ថា ក្មេងៗ​ប្រមាណ​ជា ៥០០​នាក់​នៅ​ជុំវិញ​ពិភពលោក កំពុងតែ​ហ្វឹកហាត់​នៅក្នុង​ជំរំ​របស់ ISIS ហើយ​លោក​ក៏​កំពុងតែ​ព្រួយបារម្ភ​ផងដែរ ក្រុម ISIS មក​បង្កើត​ជំរំ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​៕

ISIS​កំពុង​ហ្វឹកហាត់​ក្មេងៗ​រាប់រយ​នាក់ ​ឲ្យ​ក្លាយជា​ភេរវ​ករ​ជំនាន់​ថ្មី​ របស់ខ្លួន ISIS​កំពុង​ហ្វឹកហាត់​ក្មេងៗ​រាប់រយ​នាក់ ​ឲ្យ​ក្លាយជា​ភេរវ​ករ​ជំនាន់​ថ្មី​ របស់ខ្លួន