Galaxy S7 នឹង​មាន​ Force Touch ហើយ​អាច​សាក​ថ្ម​ពេញ​ប្រើ​ពេល​តែ​៣០​នាទី​

Galaxy S7 នឹង​មាន​ Force Touch ហើយ​អាច​សាក​ថ្ម​ពេញ​ប្រើ​ពេល​តែ​៣០​នាទី​

​ទើប​តែ​ថ្មីៗ​នេះ​ទស្សនាវដ្ដី​​ Wall Street Journal បាន​ចេញ​ផ្សាយ​អំពីព័ត៌មាន​ពាក់​ព័ន្ធ​នឹង​​លក្ខណៈ​សម្បត្តិ​របស់​ Galaxy S7 ដែល​នឹង​មាន​មុខងារ​ Force Touch ​ស្រដៀង​ទៅ​នឹង​មុខងារ 3D Touch ​របស់​ iPhone 6s ដែរ។

 

Galaxy S7 នឹង​មាន​ Force Touch ហើយ​អាច​សាក​ថ្ម​ពេញ​ប្រើ​ពេល​តែ​៣០​នាទី​

 

មុខងារ​ Force Touch ដែល​នឹង​មាន​នៅ​លើ​ Galaxy S7 ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ ClearForce។ ​មុខងារ​នេះ​អាច​បំពេញ​នូវ​មុខងារ​ជា​ច្រើន​​នៅ​លើ​ទូរសព្ទ​ ដូច​ជា​លោត​ចេញ​មីនុយ​នៅ​ពេល​ដែល​ចុច​រយៈ​ពេល​យូរ​ ​អាច​ធ្វើ​ដោះ​សោ​និង​ចាក់​សោ​អេក្រង់​ ​បញ្ជា​ទៅ​លើ​ហ្គេម​ រួម​ទាំង​អាច​បំពេញ​មុខងារ​ដទៃ​ទៀត។

 

តម្រុយ​មួយ​ទៀត​ពាក់ព័ន្ធ​នឹង​​ Galaxy S7 ​ដែល​បាន​មក​ពី​ទស្សនាវដ្ដី​​ WSJ នោះ​គឺ​ទូរសព្ទ​នេះ​នឹង​មាន​បំពាក់​នូវ​រន្ធ​ USB Type-C ដែល​ជួយ​ឲ្យ​ការ​សាក​ថ្ម​និង​ផ្ទេរ​ឯកសារ​បាន​លឿន​ជាង​មុន។ ​ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា​រន្ធ​ប្រភេទ​ថ្មី​អាច​សាក​បំពេញ​ថ្ម​ទូរសព្ទ​បាន​ក្នុង​ពេល​ត្រឹម​តែ​៣០​នាទី​ប៉ុណ្ណោះ។​ ​មិន​តែ​ប៉ុណ្ណោះ​ទូរសព្ទ​ Galaxy S7 នេះ​ក៏​នឹង​អាច​បន្ថែម​​​អង្គ​ចងចាំ​ពី​ខាង​ក្រៅ​បាន​ផង​ដែរ។

 

Galaxy S7 នឹង​មាន​ Force Touch ហើយ​អាច​សាក​ថ្ម​ពេញ​ប្រើ​ពេល​តែ​៣០​នាទី​

 

​​ទស្សនាវដ្ដី​​ WSJ​ ក៏​បាន​​​ឲ្យ​ដឹង​អំពី​សមត្ថភាព​កាមេរ៉ា​របស់​ Galaxy S7 នេះ​ដែរ​ ដោយ​នឹង​ជា​ប្រភេទ​កាមេរ៉ា​ថ្មី​ ដែល​អាច​ជួយ​ឲ្យ​ការ​ថត​រូប​ក្នុង​ទី​ងងឹត​មាន​សភាព​ច្បាស់​ល្អ ហើយ​កាមេរ៉ា​នឹង​មិន​លាន​ចេញ​មក​ក្រៅ​ដូច​ជា​ Galaxy S6 ឡើយ។

 

​សម្រាប់​ Galaxy S7 នេះ​អាច​នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ខែ​មីនា​​​ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​ទស្សនាវដ្ដី​ WSJ៕​​
​​​

ចុច​អាន៖ Samsung បន្ថែម​ទំហំ​​ផលិតកម្ម​ទូរសព្ទ​ក្នុង​​ប្រទេស​វៀតណាម

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​​​​