ការប្រគុំ តន្ត្រីរបស់ Jessie J មានអ្នក ចូលរួម ចំនួនជាង ៤ម៉ឺននាក់

ភ្នំពេញ៖ ការប្រគុំតន្ត្រីរបស់ Jessie J  ដែលរៀបចំឡើងដោយ ក្រុមហ៊ុន Smart និង Universal Music  កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥  នៅកោះពេជ្រ  ដោយមានអ្នកគាំទ្រលើសពី ឆ្នាំកន្លងទៅទ្វេរដង     ។

ម្ចាស់បទ Price Tag  កញ្ញា Jessie J គឺជាតារាចម្រៀងមួយដួង ដែលល្បីល្បាញបំផុត នៅលើពិភពលោក  ។ ក្រៅពីបទ ខាងលើ នៅមានបទ Domino និង Bang Bang   ។ មុននឹង ការប្រគុំតន្ត្រីនៅកម្ពុជា តារាចម្រៀងរូបនេះបាន ធ្វើការប្រគុំតន្រ្តី នៅប៉ារីស  ស៊ីដនី ញ៉ូវយ៉ក   និងក្រុងម៉ានីល ។
ការប្រគុំតន្រ្តីយក្ស របស់ស្មាតនេះ មានអ្នកចូលរួម ចំនួនជាង ៤ម៉ឺនាក់ ដោយឆ្នាំកន្លង ទៅមានតែ ២៥០,០០០ នាក់តែប៉ុណ្ណោះ។ នេះបើតាមការ ឲ្យដឹងពីក្រុម Media របស់ស្មាត។
ជាមួយនឹង វត្តមានអ្នកគាំទ្រ ដ៏ច្រើនសន្ធឹកសន្ធាប់ នេះដែរ បានធ្វើឲ្យ នាង Jessie J  បង្ហូរទឹកភ្នែកលើឆាក  លាយឡំជាមួយនឹង ភាពសប្បាយរីករាយ ដោយមិនគួរឲ្យជឿថា មាន ក្រុមអ្នកគាំទ្រ នៅក្នុងប្រទេស កម្ពុជា ច្រើនដល់ថ្នាក់នេះឡើយ ។

សូមរំឭកផងដែរថា កញ្ញា Jessie J បច្ចុប្បន្នមានអាយុ ២៧ឆ្នាំ កើតនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ១៩៨៨  កើតនៅទីក្រុងឡុងដ៍ ដោយមានឈ្មោះពេញ ក្នុងបញ្ជីកំណើត Jessica Ellen Cornish៕

ការប្រគុំ តន្ត្រីរបស់ Jessie J មានអ្នក ចូលរួម ចំនួនជាង ៤ម៉ឺននាក់

ការប្រគុំ តន្ត្រីរបស់ Jessie J មានអ្នក ចូលរួម ចំនួនជាង ៤ម៉ឺននាក់

ការប្រគុំ តន្ត្រីរបស់ Jessie J មានអ្នក ចូលរួម ចំនួនជាង ៤ម៉ឺននាក់