សម្តេចតេជោ នឹងធ្វើជាសហប្រធាន កិច្ចប្រជុំគណៈរដ្ឋមន្រ្តី កម្ពុជា-ថៃ លើកទី២ ថ្ងៃ១៩ធ្នូ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខ នឹងដឹកនាំគណៈប្រតិភូកម្ពុ ជាមួយក្រុម ទៅទស្សនកិច្ចនៅប្រទេសថៃ តបតាមការអញ្ជើញពីនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ច័ន្ទអូចា ។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចហើយ សម្តេច នឹងធ្វើជាសហប្រធាន កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ចំរុះកម្ពុជា-ថៃ លើកទី២ នៅថ្ងៃទី ១៩ ធ្នូ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃចន្ទ ទី១៤ ខែ ធ្នូ ឆ្នាំ ២០១៥ ថា គណៈប្រតិភូអមដំណើររួមមាន៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង  រដ្ឋមន្រ្តីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងសមាជិករាជរដ្ឋាភិបាលដទៃទៀត។

សម្តេចតេជោ និងលោកប្រាយុទ្ធ ច័ន្ទអូចា នឹងធ្វើជាសហប្រធាន កិច្ចប្រជុំគណៈរដ្ឋមន្រ្តីចំរុះកម្ពុជា-ថៃលើកទី២នេះ  ដើម្បីពិនិត្យបញ្ហានយោបាយ និង សន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងអប់រំ ហើយនឹងធ្វើជាអធិបតីផងដែរ ក្នុងពិធីចុះហត្ថលេខា លើឯកសារមួយចំនួន ផងដែរ៕

សម្តេចតេជោ នឹងធ្វើជាសហប្រធាន កិច្ចប្រជុំគណៈរដ្ឋមន្រ្តី កម្ពុជា-ថៃ លើកទី២ ថ្ងៃ១៩ធ្នូ