កាច់សោរទ្វាបន្ទប់ លួចលុយជាង ៣០០ដុល្លារ ១៥ម៉ោងក្រោយមក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវឃាត់ខ្លួន

ព្រះសីហនុ៖ ជនសង្ស័យក្នុងករណី លួចកាច់សោរទ្វារបន្ទប់ លួចយកលុយប្រជាពលរដ្ឋ នៅភូមិពូធឿង ឃុំបិតត្រំាង ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ បិតត្រំាង ធ្វើការឃាត់ខ្លួន នៅម៉ោង១០៖០០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ ពោលគឺ១៥ម៉ោងក្រោយ ពីជនសង្ស័យធ្វើសកម្មភាពលួច។

ស្នងការរងនគរបាលខេត្តព្រះសីហនុ លោកវរៈសេនីយ៍ឯក អ៉ី សុខា បានឲ្យដឹងថា នៅម៉ោង ២០៖៤០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ មានករណីអំពើលួច១កើតឡើង បង្កដោយជន សង្ស័យម្នាក់ ឈ្មោះ ខ្លាត់ ចន្ធី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពកាច់សោរទ្វារ បន្ទប់លួចយកលុយ របស់ជនរងគ្រោះឈ្មោះ ប៉ាន់ ចំរើន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅដូចកន្លែង កើតហេតុខាងលើ។

លោកវរៈសេនីយ៍ឯក អ៉ី សុខា បានឲ្យដឹងទៀតថា ក្នុងសកម្មភាព ជនសង្ស័យបានលួយប្រាក់ជនរងគ្រោះ ចំនួន៣០០ ដុល្លារ និងលុយខ្មែរ ចំនួន២០ម៉ឺនរៀល ក្រោយការស៉ើបអង្កេត ស្រាវជ្រាវរបស់កម្លាំងជំនាញ ជនសង្ស័យត្រូវបាន ឃាត់ខ្លួន នៅម៉ោង១០៖០០នាទី ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥៕

កាច់សោរទ្វាបន្ទប់ លួចលុយជាង ៣០០ដុល្លារ ១៥ម៉ោងក្រោយមក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវឃាត់ខ្លួន