ឃាត់ខ្លួន ជនសង្ស័យ ពីរនាក់ ក្នុងករណីឆក់កាបូប នៅច្រំាងចំរេះ

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំង នគរបាលល្បាត ធ្វើការឃាត់ ខណៈធ្វើសកម្មភាព ឆក់កាបូបលុយ ជនរងគ្រោះម្នាក់ បន្ទាប់ពីបាន ឭសំឡេងស្រែក កម្លាំងនគរបាលអន្តរាគមន៍ បានដេញប្រមាញ់ ចាប់ខ្លួនបាន នៅចំណុចផ្លូវជាតិ លេខ៥ សង្កាត់ច្រំាងចំរេះ ខណ្ឌឬស្សីកែវ នៅម៉ោង ៥៖០០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ទី១.ឈ្មោះម៉ី សុខ ភេទប្រុស អាយុ ២០ឆ្នាំ និង ទី២.ឈ្មោះម៉េង ទី ភេទប្រុស អាយុ២០ឆ្នាំ។ ចំពោះសកម្មភាពបង្ក្រាបនេះ គឺធ្វើឡើងបន្ទាប់ពីបានឮសំឡេង ជនរងគ្រោះ ស្រែកឲ្យជួយ គួបជួនកម្លាំងនគរបាលអន្តរាគមន៍កំពុងជិះល្បាតនៅចំណុចកើតហេតុ ក៏បានជិះដេញ តាមជនសង្ស័យពីសង្កាត់ ច្រំាងចំរេះ២ រហូតដល់ផ្លូវកំាកូក្នុងសង្កាត់ទួលសង្កែ ទើបឃាត់ខ្លួនបាន ។

បច្ចុប្បន្នកជនសង្ស័យទំាងពីរ កំពុងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នរង់ចាំ សមត្ថកិច្ចជំនាញកសាងសំណុំរឿង ចាក់ការតាមនីតិវិធីច្បាប់ ៕

ឃាត់ខ្លួន ជនសង្ស័យ ពីរនាក់ ក្នុងករណីឆក់កាបូប នៅច្រំាងចំរេះ

ឃាត់ខ្លួន ជនសង្ស័យ ពីរនាក់ ក្នុងករណីឆក់កាបូប នៅច្រំាងចំរេះ

ឃាត់ខ្លួន ជនសង្ស័យ ពីរនាក់ ក្នុងករណីឆក់កាបូប នៅច្រំាងចំរេះ