សមត្ថកិច្ច​ឃាត់ខ្លួន​តំណាង​តវ៉ា​អូស​សព​សិប្បនិម្មិត

សមត្ថកិច្ច​ឃាត់ខ្លួន​តំណាង​តវ៉ា​អូស​សព​សិប្បនិម្មិត

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​ទាមទារ​គោលនយោបាយ​ដីធ្លី​ពី​ផល​ប៉ះពាល់​ផ្លូវ​រថភ្លើង​ជា​ច្រើន​លើក​ច្រើន​សា​មិន​បាន​ទទួលលទ្ធផល​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែធ្នូ ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​ធ្វើ​ទ្បើ​ង​សា​ជា​ថ្មី​ទៀត​ជា​លើក​ទី​១២​ប៉ុន្តែ​លើក​នេះ​ខុស​ពី​ពេល​មុន​ៗ គឺ​នាំ​គ្នា​អូស​សព​សិប្បនិម្មិត​ក្នុង​ន័យ​ចំអក និង​ដាក់​បណ្តាសា​ដល់​មន្ត្រី​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ហើយ​មិន​រក​ដំណោះស្រាយ​ឱ្យ​ពួក​គាត់ ។
សព​សិប្បនិម្មិត​នេះ ត្រូវ​បាន​ក្រុម​អ្នក​តវ៉ា​លើក​ទ្បើ​ង​ថា ត្រូវ​រថយន្ត​កិន​ដាច់​មួយ​កំណាត់​ខ្លួន ហើយ​គេ​នាំ​គ្នា​ចង​អូស​និង​មាន​អុជ​ធូប​ដាក់​បណ្តាសា​ផង​ដែរ ។ ការ​អូស​សព​សិប្បនិម្មិត​របស់​ក្រុម​អ្នក​តវ៉ា ធ្វើ​ទ្បើ​ង​ចាប់​ពីមុខ​ផ្សារ​កណ្តាល ក្នុងភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល រហូត​ដល់​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​ជុំវិញ​រង្វង់​មូល​នោះ​៣​ជុំ បន្ទាប់​មក​ឆ្ពោះទៅ​ទិស​ខាងកើត​វិញ ដើម្បី​ទាមទារ​យុត្តិធម៌​នៅ​មុខ​សាលាក្រុង​ប៉ោយ​ប៉ែ​ត ។
អ្នក​តវ៉ា​មាន​៣​ក្រុម​នៅ​ព្រឹក​ថ្ងៃ​តែ​មួយ​នេះ ដោយ​មួយ​ក្រុម​ជា​ពលរដ្ឋ​នៅ​លើ​ដី​ចំណី​ផ្លូវ ត្រូវ​តុលាការ​ចេញ​ដីកា​ឱ្យ​រុះរើ​នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ទាមទារ​គោលនយោបាយ​ដីធ្លី​មុន​ពេល​បណ្តេញចេញ ។ ក្រុម​មួយទៀត ជា​ពលរដ្ឋ​រស់នៅ​មាន​ផល​ប៉ះពាល់​ដី​ចំណី​ផ្លូវ​រថភ្លើង​ដែល​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សា​មិន​ទាន់​បាន​ដំណោះស្រាយ និង​ក្រុម​ទី​៣​មក​ពី​ចំណុច​ទ្ប​ធ្យូង​ចង់ឱ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការ​បើកផ្លូវ​ដែល​គ្រួសារ​មួយ​ធ្វើ​របង​បិទ ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​ប៉ែ​ត ។
ព្យុះ​នៃ​ការ​តវ៉ា​អូស​សព​សិប្បនិម្មិត​នេះ គេ​ឃើញ​មាន​តែ​២​ក្រុម​ទេ គឺ​ក្រុម​អ្នក​រស់​លើ​ដី​ចំណី​ផ្លូវ​នៅ​ភូមិ​ក្បាលស្ពាន និង​អ្នក​រង​ផល​ប៉ះពាល់​ដី​ចំណី​ផ្លូវ​រថភ្លើង ។ ចំណែក​អ្នក​នៅ​ចំណុច​ទ្ប​ធ្យូង ដែល​សុំ​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ការ​បើកផ្លូវ​មិន​បាន​ចូលរួម​ទេ គឺ​គ្រាន់តែ​សុំ​ជួប​អាជ្ញាធរ​ប៉ុណ្ណោះ រួច​ត្រ​ទ្ប​ប់​ទៅ​លំនៅ​ឋាន​វិញ ។ ទោះជា​យ៉ាងណា ករណី​តវ៉ា​ដោយ​ការ​អូស​សព​សិប្បនិម្មិត​នេះ​តំណាង​ក្រុម​ប្រជាពលរដ្ឋ​ម្នាក់ ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​នៅ​ភូមិ​ផ្សារ​កណ្តាល បន្ទាប់​ពី​វិល​ត្រ​ទ្ប​ប់​មិន​ទាន់​ដល់​ផ្ទះ​ផង​។ តំណាង​ពលរដ្ឋ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ ឈ្មោះ ឆេ​ង ប៊ុ​ន​ហាក់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។
ដោយសារ​ការ​ចាប់​ឃាត់ខ្លួន​តំណាង​អ្នក​តវ៉ា​នេះ ធ្វើ​ឱ្យ​ក្រុម​អ្នក​តវ៉ា​វិល​មក​ឈរ​ត្រៀបត្រា​នៅ​មុខ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ទាមទារ​ឱ្យ​សមត្ថកិច្ច​ដោះ​លែង​តំណាង​របស់​ពួក​គេ​វិញ ។ ទោះជា​យ៉ាងណា លោក អ៊ុំ សុផល អធិការ​នគរបាល​ក្រុង បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា មិនមែន​ជា​ការ​ចាប់​ទេ គឺ​គ្រាន់់តែ​នគរបាល​មក​ពី​ស្នងការដ្ឋាន​ខេត្ត ហៅ​ទៅ​សួរនាំ​តាម​បញ្ជា​របស់​លោក​ព្រះរាជ​អា​ជ ្ញា​ពាក់ព័ន្ធ​នឹង​ការ​ហែម​ឈូស​ឬ​អូស​សព​សិប្បនិម្មិត ។
តាម​ព័ត៌មាន​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ដដែល ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​ទៅ​ឈរ​ទាមទារ​នៅ​មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ឱ្យ​សមត្ថកិច្ច​ដោះ​លែង​តំណាង​រូប​នោះ ៕