តា​ចាស់​ប៉ះ​ប្រពន្ធ​ទី​បួន ទប់ទល់​លែង​បាន​

​បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវបាន​អ្នកស្រុក​ភូមិ​កោតសរសើរ និង ចាត់ទុកជា​បុរស​មានសំណាង ដោយ​គាត់​ធ្លាប់មាន​ប្រពន្ធ​រហូតដល់​ទៅ​បួន​នាក់ តែ​អ្វីដែល​ធ្វើ​ឲ្យ​គេ​មានការ​ចាប់អារម្មណ៍​នោះ ប្រពន្ធ​របស់គាត់​ទីមួយ និង ទី​ពីរបាន​ស្លាប់ ហើយ​ប្រពន្ធ​ទី​បី​បាន​លែងលះគ្នា ។ តាម​អ្វីដែល​គេ​បានដឹង​គឺ​មកពី​លោកតា​ពូកែ​ក្បាច់​លើ​គ្រែ​ខ្លាំងពេក តែ​នៅពេល​លោកតា​បាន​ប្រពន្ធ​ទី​បួន ធ្វើ​ឲ្យ​លោកតា​ទប់ទល់​មិនបាន មានពេលខ្លះ​លោកតា​ឡើង​ទ្រមខ្លួន​ថែម​ទៀតផង ។

តា​ចាស់​ប៉ះ​ប្រពន្ធ​ទី​បួន ទប់ទល់​លែង​បាន​

បើទោះបីជា​លោកតា​មាន​អាយុ​រហូតដល់​ទៅ ៨៨ ឆ្នាំ​ហើយ​ក្តី តែ​លោកតា​នៅមាន​កម្លាំងកំហែង​មាំមួន​មិន​ចាញ់​ក្មេង​ឡើយ ។ លោកតា​រូបនេះ​មានឈ្មោះ ឆ​.​ស​. មាន​ស្រុកកំណើត​នៅ​ស្រុក​អង្គរបុរី ខេត្តតាកែវ ។ លោកតា​មាន​បងប្អូន​ចំនួន ៥ នាក់​ក្នុងនោះ​ប្រុស​ចំនួន ២ នាក់ និង ស្រី ៣ នាក់ លោកតា​ជា​កូនច្បង​ក្នុង​ក្រុមគ្រួសារ ។ កាលពី​នៅ​វ័យ​កុមារភាព​លោកតា ឆ​.​ស​. បាន​សិក្សា​រៀនសូត្រ​ត្រឹម​ថ្នាក់​ទី ៨ ប៉ុណ្ណោះ បន្ទាប់ពី​ឈប់រៀន​លោកតា​ក៏បាន​ជួយ​កិច្ចការ​ផ្សេងៗ​ក្នុង​ក្រុមគ្រួសារ ។ លុះដល់​លោកតា​មាន​អាយុ ២១ ឆ្នាំ លោកឪពុក និង អ្នក​ម្ដាយ​ក៏បាន​រៀបចំ​ឱ្យ​លោកតា​មានគូស្រករ​ជាមួយ​នារី​ម្នាក់​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា តែ​លោកតា​មិនបាន​ចាំ​ឈ្មោះ​នោះទេ ។

តា​ចាស់​ប៉ះ​ប្រពន្ធ​ទី​បួន ទប់ទល់​លែង​បាន​

ដោយសារតែ​ចំណង​ស្នេហ៍​រយៈពេល​ជាង ១០ ឆ្នាំ លោកតា​ក៏បាន​បង្កើតកូន​ចំនួន ៦ នាក់ នៅពេលនោះ​លោកតា និង ភរិយា​ទីមួយ​បាន​ប្រកបមុខរបរ​ជា​កសិក​រ​ធ្វើស្រែ​ចម្ការ និង ដាំ​ដំណាំ​បន្តិចបន្តួច​គ្រាន់​បាន​ចិញ្ចឹមជីវិត ជា​អកុសល​ភរិយា​ទីមួយ​នោះ​ក៏បាន​លាចាក​លោក​នេះ​ទៅ ។ រយៈពេល​ប្រមាណ​ជា​ពីរ​ឆ្នាំ​ក្រោយមក លោកតា ឆ​.​ស​. ក៏បាន​ស្គាល់​នារី​ម្នាក់ទៀត ដែល​រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​។ ចំណង និង ពន្លក​នៃ​សេចក្ដីស្នេហា​ចេះតែ​រីកធំឡើង រហូត​ឈានទៅ ដល់​ការរៀបចំ​សែនព្រេន​មួយ​ព្រឹក ដើម្បី​យកគ្នា​ជា​ប្ដី​ប្រពន្ធ​ពេញ​ច្បាប់​តែម្ដង តែ​ប្រពន្ធ​ទី​ពីរ​នេះ​មិនមាន​កូនចៅ​នោះទេ ។ រស់នៅ​ជាមួយ​ប្រពន្ធ​ទី​ពីរ​មិនទាន់បាន​ប៉ុន្មាន​ផង ប្រពន្ធ​ទី​ពីរ​របស់លោក តា​ក៏បាន​លាចាក​លោក​នេះ​ទៅ​ចោល​លោកតា​ទៀត ធ្វើ​ឲ្យ​ជីវិត​របស់​លោកតា​រស់​នៅ​យ៉ាង​កណ្តោចកណ្តែង​តែម្នាក់ឯង ។

តា​ចាស់​ប៉ះ​ប្រពន្ធ​ទី​បួន ទប់ទល់​លែង​បាន​

ក្រោយ​ពេលដែល​ភរិយា​ទី​ពីរ​លាចាក​លោក​នេះ​ទៅ​មិនទាន់បាន​ប៉ុន្មាន​ផង លោកតា ឆ​.​ស​. ក៏បាន​ភ្ជាប់​ចំណង​ស្នេហ៍​ជាមួយ​នារី​ម្នាក់ទៀត រស់ នៅ​ក្នុងភូមិ​ជាមួយគ្នា​ដែរ ដោយ​លោកតា​បាន​ស្គាល់​នារី​ម្នាក់នេះ និង បាន​បង្កើត​នូវ​ចំណង​ស្នេហ៍​យ៉ាង​ផ្អែមល្ហែម​ជាមួយគ្នា បន្ទាប់មក​លោកតា​ក៏បាន​រៀបចំ​ពិធីសែនព្រេន ហើយ​រស់នៅ​ជាមួយគ្នា​បាន​រយៈពេល​ជាង​ពីរ​ឆ្នាំ លោកតា​ក៏​បង្កើតបានជា​ចំណង​ស្នេហ៍​បានកូន​ប្រុស​ម្នាក់​ជាមួយ​ភរិយា​ទី បី ។ ពិតជា​មិន​សមប្រកប​ជាមួយនឹង​ការថែរក្សា​ភរិយា​មែន លោកតា​ក៏បាន​លែងលះ​ភរិយា​ទី​បី​នេះ​ទៀត ។ បន្ទាប់មក​លោកតា​ក៏មាន​ទំនាក់​ទំនងជា មួយ​នារី​ម្នាក់ទៀត​មាន​វ័យ ៤០ ឆ្នាំ រស់នៅក្នុង​ស្រុកភូមិ​ជាមួយ​លោកតា​ដែរ ហើយ​នារី​ម្នាក់​នោះ​ជា​ភរិយា​ទី​បួន​របស់​លោកតា​នាពេល​បច្ចុប្បន្ន នេះ ។

តា​ចាស់​ប៉ះ​ប្រពន្ធ​ទី​បួន ទប់ទល់​លែង​បាន​

នៅពេល​ជួប​ជាមួយ​អ្នកយកព័ត៌មាន​របស់​យើង ភរិយា​ទី​បួន​របស់​លោកតា ឆ​.​ស​. បាន​រៀបរាប់​ឲ្យ​ដឹងថា ចាប់តាំងពី​នៅ​វ័យ​ក្រមុំ​មក​គាត់​មិនដែល​ចាប់ចិត្ត​ប្រតិព័ទ្ធ​លើ​បុរស​ណា​ម្នាក់​នោះទេ គឺថា​ពេល​ដែលមាន​បុរស​ណា​ម្នា​ក់មក​ចូល​ស្ដីដណ្ដឹង​គាត់​គឺ​គាត់​តែងតែ​ប្រកែក​មិន​យក​នោះទេ ប៉ុន្ដែ​ដល់ពេល​លោកតា ឆ​.​ស​. មក​ចូល​ស្តីដណ្តឹង គាត់​មិន​ត្រឹមតែ​មិន​ប្រកែក​នោះទេ គឺ​ថែមទាំង​ស្ម័គ្រចិត្ត​ព្រម​ទទួលយក​លោកតា​វ័យ​ចំណាស់ និង ជា​បុរស​ពោះម៉ាយ​បី​ភ្លើង​រូបនេះ​មក​ធ្វើជា​ស្វាមី​យ៉ាង​ពេញចិត្ត​ទៀតផង ។ នេះ​មិនដឹងថា​និស្ស័យ​កម្ម ឬ ក៏​និស្ស័យ​គូ​នោះទេ ដែល​តម្រូវ​ឲ្យ​រូបគាត់​ជួប​ជាមួយ​ស្វាមី​ដែលមាន​វ័យ​ចំណាស់ និង ធ្លាប់មាន​ប្រពន្ធ​រហូតដល់​ទៅ​បីនាក់​បែបនេះ ។

តា​ចាស់​ប៉ះ​ប្រពន្ធ​ទី​បួន ទប់ទល់​លែង​បាន​

លោកតា ឆ​.​ស​. បានបញ្ជាក់​ប្រាប់​ទាំង​សម្តី​លេងសើច​ផង​ថា «​កាលពី​បាន​ប្រពន្ធ​បីនាក់​មុន​ខ្ញុំ​អាច​កំដរ និង ទប់ទល់​បាន តែ​ដល់​បាន​ប្រពន្ធ​ទី​បួន​នេះ​ធ្វើជា​ប្រពន្ធ​តាំងពី​ពេលណា​មក ខ្ញុំ​មិនអាច​ទ្រាំទ្រ និង ទប់ទល់​ជាមួយ​ប្រពន្ធ​ទី​បួន​នេះ​រួច​ឡើយ មានពេលខ្លះ ខ្ញុំ​ឡើង​ទ្រមខ្លួន​ងើប​មិន​រួច​ទៀតផង​(​សើច​)» ៕​សុធន​

 

​ ​ ​ ​