ឆេះ​ផ្ទះ​៣​ខ្នង​ហ្មត់​ទាំង​ព្រឹកក្នុងក្រុងបាត់ដំបង ដោយសារ​ធ្វេសប្រហែស

ខេត្តបាត់ដំបង ៖ ផ្ទះ​៣​ខ្នង​ជាប់​គ្នា ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់​ហ្មត់​ទាំង​ព្រឹក ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​រំចេក​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា ករណី​អគ្គិភ័យ​នេះ​ត្រូវ​គេ​ដឹង​ថា គឺ​ផ្តើម​ឆេះ​ចេញពីផ្ទះ​កណ្តាល​ដែល​មាន​ម្ចាស់​ឈ្មោះ​ភូ ប៊ុ​ន​ធឿ​ន អាយុ​ជាង​៥០​ឆ្នាំ ជា​អ្នកលក់​ចាប់ហួយ​, អ៊ុតសក់ និង​លក់​សាំង​ផង​ដែរ ។ ចំណែក​ម្ចាស់ផ្ទះ​២​ទៀត ម្នាក់​ឈ្មោះ​ស៊ុន សៀង និង​ឈ្មោះ​ខុ​ង ខន ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​ឈ្មោះ​ភូ ប៊ុ​ន​ធឿ​ន ចង់​ហូប​នំ​បញ្ចុក ក៏​បាន​ហៅ​អ្នកលក់​នំ​បញ្ចុក​រែក​ដោយ​មាន​ចង្ក្រាន
កំ​ដៅ​ឆ្នាំងសម្ល​មក​ផ្ទះ​របស់​ខ្លួន ។

ខណៈនោះ​កូនប្រុស​របស់​ឈ្មោះ​ភូ ប៊ុ​ន​ធឿ​ន កំពុង​ចាក់​សាំង​ចូល​ដប ដើម្បី​លក់​បាន​កំពប់​សាំង​លើ​ដី​ហូរ​ទៅ​ជិត​ចង្ក្រាន​នំ​បញ្ចុក ក៏​បង្ក​ការ​ឆាប​រហូត​ដល់​ឆេះ​ផ្ទះ​អស់​៣​ខ្នង​ជាប់​គ្នា​តែ​ម្តង ដោយ​មិន​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ទាន់​នោះ​ទេ ។

រីឯ​អ្នកលក់​នំ​បញ្ចុក​ដោយ​ភ័យ​ស្លន់ស្លោ​ពេក ក៏​បាន​ដាក់​មេ​ប្រូច​ចោល​អ​ម្រែ​ក​នំ​បញ្ចុក​បាត់​ដែរ ។

  • ឆេះ​ផ្ទះ​៣​ខ្នង​ហ្មត់​ទាំង​ព្រឹកក្នុងក្រុងបាត់ដំបង ដោយសារ​ធ្វេសប្រហែស已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2015/12/15  Category:កីឡា