បុកកំពឹសសណ្តែកគួរ

បុកកំពឹសសណ្តែកគួរ គឺ​ជា​មុខ​ម្ហូប​មួយ​ដ៏សាមញ្ញបំផុត ​ហើយក៏មាន​អ្នក​ចូល​​ចិត្ត​ធ្វើ​ញាំ​ច្រើន ហើយ​នៅ​ថ្ងៃ​នេះ​ មង្គល​ការ ក៏​បាន​លើក​យក​មក​​បង្ហាញ​ជូន​ផងដែរ​។ ដើម្បី​បន្ថែម​ឲ្យ​មាន​រស់​ជាតិ​ឆ្ងាញ់​ត្រូវ​ធ្វើ​​យ៉ាង​ណា ខាងក្រោម​​នេះ​គឺជា​វិធី​ធ្វើៈ

 

បុកកំពឹសសណ្តែកគួរ 

+ គ្រឿងផ្សំ៖

- កំពឹសលីង ១ខាំ

- សណ្តែកគួរ ៥គួរ កាត់ ២ថ្នាំងដៃ

- អំពិលខ្ទី ៥-៧គួរ

- ខ្ទឹមក្រហម ១ដុំ

- ខ្ទឹមស ៣កំពឹស

- ស្ករស កន្លះស្លាបព្រាបាយ

- អំបិល ១ស្លាបព្រាកាហ្វេ

- ប៊ីចេង បន្តិច

- ម្ទេស ២គ្រាប់ ឬតាមចំណូលចិត្ត

 

+ វិធីធ្វើ៖

. ​ដំបូង​យក​អំពិលខ្ទីដាក់​ចូល​ក្នុង​ត្បាល់​បុក​ឲ្យ​ម៉ដ្ឋ​ បន្ទាប់​មកដួស​វា​​យក​មក​​ពោត​ទឹក​ចេញ​ដើម្បី​កុំ​ឲ្យ​ជូរ​ខ្លាំង​ពេក។

. យក​ខ្ទឹម​ក្រហម,  ខ្ទឹមស និង​ម្ទេស​ ដាក់​​​បុក​ចូល​គ្នា​​ឲ្យ​ម៉ដ្ឋ​  រួច​ហើយ​ដាក់​ អំបិល,ស្ករ, ប៊ីចេង បុក​ចូល​គ្នា​ឲ្យ​សព្វ។

. បន្ទាប់​មក​ទៀត​ដាក់​សណ្តែក​គួរ​​បុក​ចូលគ្នា​ម្តង​សិន​ រួច​ហើយ​ចាំ​ដាក់​អំពិល​បុក និង​កំពឹស​បុក​ថើរៗ​ ២-៣ត្រឡប់​ជា​ការ​ស្រេច៕

 

ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បុកកំពឹសសណ្តែកគួរ