ខឹង​ម្តាយមីង​អប់រំ​កុំ​ឲ្យ​ដើរ​​លេង​យប់ នារី​ម្នាក់​ចាក់​ពោះ​ខ្លួនឯង​ ១​កាំបិត​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​ចាក់​ពោះ​ខ្លួនឯង​១​កាំបិត​រង​របួស​ធ្ងន់​ដោយសារ​តែ​ ខឹង​ម្តាយមីង​ អប់រំ​ណែនាំ​រឿង​ ដើរ​លេង​រហូត​យប់​ៗ​ជ្រៅ​រាល់​យប់ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​ មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ នៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ដែល​ចាក់​ពោះ​ខ្លួនឯង​មានឈ្មោះ រឿង សុ​ភ័​ណ អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោងចក្រ មានស្រុក​កំណើត​នៅ​ ភូមិ​ត្រែង​ត្រ​យឹ​ង ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណែក​ម្តាយមីង​ឈ្មោះ រឿង សាក់ អាយុ​ជាង​៣០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅផ្ទះ​ជួល​ជិត​គ្នា​ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ដោយសារ​តែ​នារី​រង​គ្រោះ​តែងតែ​ដើរ​លេង​រៀង​ រាល់​យប់​ រហូត​យប់​ៗ​ជ្រៅ និង​យប់​ខ្លះ​រហូត​ ភ្លឺ​បាន​ចូល​ផ្ទះ​វិញ ម្តាយមីង​ឃើញ​ដូច្នេះ​ក៏​ហៅ​មក​ អប់រំ​ណែនាំ តែ​នារី​រង​គ្រោះ​ មិន​ព្រម​ស្តាប់​ក៏​បាន​ដើរ​ចូល​ទៅ​ ក្នុង​បន្ទប់​របស់​ខ្លួន​ ដាក់​គន្លឹះ​ជាប់ មួយសន្ទុះ​ក្រោយមក​អ្នក​ ជិត​ខាង​ក៏​ឮ​សំឡេង​ស្រែក​អូយ​ៗ ក៏​បាន​ស្រែក ហៅ​ម្តាយមីង​ឲ្យ​មក​ជួយ​មើល ។ ដោយ​ទ្វារ​ដាក់​ គន្លឹះ​ក៏​នាំ​គ្នា​ទម្លាយ​ទ្វារ​ ចូល​ស្រាប់តែ​ឃើញ​ នារី​រង​គ្រោះ​មានកូន​កាំបិត​ ជាប់​ពោះ​បាត់​ទៅ​ហើយ ។ ភ្លាម​ៗ​នោះ​ក៏​បាន​ រាយការណ៍​ទៅ​ សមត្ថកិច្ច​មូលដ្ឋាន និង​នាំ​នារី​រង​គ្រោះ​ទៅ​កាន់​មន្ទីរ ពេទ្យ​បាយ័ន តែ​ដោយ​មិន​ហ៊ាន​ព្យាបាល ក៏​នាំ​នារី​រង​គ្រោះ​បន្ត​ មក​ព្យាបាល​នៅ​ មន្ទីរពេទ្យ​រុ​ស្ស៊ី​វិញ ៕

ខឹង​ម្តាយមីង​អប់រំ​កុំ​ឲ្យ​ដើរ​​លេង​យប់ នារី​ម្នាក់​ចាក់​ពោះ​ខ្លួនឯង​ ១​កាំបិត​របួសធ្ងន់

ខឹង​ម្តាយមីង​អប់រំ​កុំ​ឲ្យ​ដើរ​​លេង​យប់ នារី​ម្នាក់​ចាក់​ពោះ​ខ្លួនឯង​ ១​កាំបិត​របួសធ្ងន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត