ផ្អើល​សមត្ថកិច្ច​ ទូ​ទាំង​ខេត្តបាត់ដំបង ជនសង្ស័យ​៤​នាក់​ ស្ពាយ​កាំភ្លើង​អឹ​ម​សី​៣​ដើម ​និង​កាំភ្លើងខ្លី​១​ដើម​ ដើរ​កាត់​វាលស្រែ

ខេត្តបាត់ដំបង ៖ ខណៈ​ពេល​នេះ សមត្ថកិច្ច​ខេត្តបាត់ដំបង រួម​សហការ​ជាមួយ សមត្ថកិច្ច​ស្រុក​បាណ​ន់ និង​សមត្ថកិច្ច​ស្រុក​សង្កែ កំពុង​​ពង្រាយ​​​កម្លាំង​គ្រប់​គោលដៅ​ទាំងអស់ ​ដើម្បី​ស្ទាក់​ចាប់​ជនសង្ស័យ​ ៤​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អឹ​ម​សី​៣​ដើម និង​កាំភ្លើងខ្លី​១​ដើម ដែល​បាន​ដើរ​កាត់​វាល​ស្រែ​ ដែល​សង្ស័យ​ថា​មាន​បំណង​ប្រព្រឹត្តិ​បទល្មើស​ណាមួយ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​​ម៉ោង​ប្រហែលជា​៧ និង​១០​នាទីយប់​ ថ្ងៃ​ទី​១៤ ធ្នូ ២០១៥នេះ មាន​​អ្នក​នៅ​ខ្ទម​ស្រែ​ម្នាក់​ ប្រទះ​ឃើញ​បុរស​៤​នាក់ ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​ប៉ូលិស​២​នាក់ និង​២​នាក់​ស៊ី​វិល ប្រដាប់​ដោយ​កាំភ្លើង​អឹ​ម​សី ​(M16) ៣​ដើម និង​កាំភ្លើងខ្លី​១​ដើម ធ្វើ​ដំណើរ​ដើរ​ថ្មើរជើង ​កាត់​វាលស្រែ​ចេញពី​ ភូមិ​ព្រៃ​ស្វាយ ឃុំ​រាំង​កេ​សី ស្រុក​សង្កែ ឆ្ពោះទៅ​កាន់​ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។ ពេល​គាត់​សួរ​ថាណា​ បុរស​ទាំង​៤​នាក់​នេះ​ឆ្លើយ​ថា គាត់​ជា​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បាណ​ន់ ​កំពុង​ស្វែងរក​ចាប់ចោរ​ដែល​ប្លន់​ នៅ​បាត់ដំបង​កាលពី​ម្សិលម្ង៉ៃ ។ ដោយ​មានការ​សង្ស័យ អ្នក​នៅ​ខ្ទម​ស្រែ​រូប​នោះ​ ក៏​បាន​រាយការណ៍​ទៅ ​លោក​ប្រធាន​ភូមិ ហើយ​លោក​ប្រធាន​ភូមិ​ក៏​បាន​រាយការណ៍​ ទៅ​កាន់​សមត្ថកិច្ច​ដើម្បី​ធ្វើការ​ ស្រាវជ្រាវ​បន្ត​ទៀត ។

បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​រួច​មក សមត្ថកិច្ច​ស្រុក​បាណ​ន់​បាន​បញ្ជាក់​ថា គ្មាន​សមត្ថកិច្ច​ ស្រុក​បាណាន់​ណា​បាន​ចេញ​ទៅ​រក​ចាប់ចោរ​ប្លន់​ កាលពី​ម្សិលម្ង៉ៃ​ឡើយ ។ ដោយ​មានការ​សង្ស័យ​ ថា​បុរស​ទាំង​៤​នាក់​សង្ស័យ​បម្រុង​ប្រព្រឹត្តិ​បទល្មើស​ អ្វីមួយ​នោះ សមត្ថកិច្ច​ទូ​ទាំង​ខេត្តបាត់ដំបង រួម​ទាំង​សមត្ថកិច្ច​ស្រុក​សង្កែ និង​សមត្ថកិច្ច​ស្រុក​បាណ​ន់ បាន​ពង្រាង​កម្លាំង​គ្រប់​គោលដៅ​ទាំងអស់​ ដើម្បី​ស្ទាក់​ចាប់​ជនសង្ស័យ​ទាំង​ ៤​នាក់​យក​មក​សួរនាំ៕

ផ្អើល​សមត្ថកិច្ច​ ទូ​ទាំង​ខេត្តបាត់ដំបង ជនសង្ស័យ​៤​នាក់​ ស្ពាយ​កាំភ្លើង​អឹ​ម​សី​៣​ដើម ​និង​កាំភ្លើងខ្លី​១​ដើម​ ដើរ​កាត់​វាលស្រែ
ផ្អើល​សមត្ថកិច្ច​ ទូ​ទាំង​ខេត្តបាត់ដំបង ជនសង្ស័យ​៤​នាក់​ ស្ពាយ​កាំភ្លើង​អឹ​ម​សី​៣​ដើម ​និង​កាំភ្លើងខ្លី​១​ដើម​ ដើរ​កាត់​វាលស្រែ
ផ្អើល​សមត្ថកិច្ច​ ទូ​ទាំង​ខេត្តបាត់ដំបង ជនសង្ស័យ​៤​នាក់​ ស្ពាយ​កាំភ្លើង​អឹ​ម​សី​៣​ដើម ​និង​កាំភ្លើងខ្លី​១​ដើម​ ដើរ​កាត់​វាលស្រែ
ផ្អើល​សមត្ថកិច្ច​ ទូ​ទាំង​ខេត្តបាត់ដំបង ជនសង្ស័យ​៤​នាក់​ ស្ពាយ​កាំភ្លើង​អឹ​ម​សី​៣​ដើម ​និង​កាំភ្លើងខ្លី​១​ដើម​ ដើរ​កាត់​វាលស្រែ
ផ្អើល​សមត្ថកិច្ច​ ទូ​ទាំង​ខេត្តបាត់ដំបង ជនសង្ស័យ​៤​នាក់​ ស្ពាយ​កាំភ្លើង​អឹ​ម​សី​៣​ដើម ​និង​កាំភ្លើងខ្លី​១​ដើម​ ដើរ​កាត់​វាលស្រែ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត