ស្រវឹង ​បើក​​​រថយន្ត​កិន​​​ម៉ូតូ ​បង្ក​​ការ​ភ្ញាក់​ផ្អើលទាំងយប់

រាជធានី​ភ្នំពេញ ៖ យុវជន​៣​នាក់ ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ បំរុង​ទៅ​ទិញ​សម្លៀក​បំពាក់ ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង ​បើក​ថយក្រោយ​កិន​ម៉ូតូ ដែល​ជិះ​ដោយ​យុវជន​៣​នាក់ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ម្នាក់​ កៀប​ជាប់ជើង​ខាងស្ដាំ​នៅ​នឹង​រថយន្ត ចំណែក​ម៉ូតូ ​រង​ការ​ខូចខាត​យ៉ាងដំណំ​ នៅ​ខាងក្រោម​រថយន្ត ដែល​ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​០៨ និង​៤០​នាទី​យប់ ត្រង់​ចំណុច​ស្តូប​អាង​ទឹកអូរ​ឡាំ​ពិ​ក តាម​បណ្តោយ​ផ្លូវ​មុនី​រ៉េ​ត កែង​និង​ផ្លូវ​ព្រះ​សីហ​នុ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​យុវជន​៣​នាក់​ ជិះ​ម៉ូតូ​ម៉ាក Suzuki Smash ពណ៌​.​ស លាយ​ខ្មៅ ពាក់​ស្លា​លលេ​ខ ​ភ្នំពេញ 1FI-1745 ធ្វើ​ដំណើរ​ទិស​ដៅ​ពី​ កើត​ទៅ​លិច ខណៈ​ពេល​កំពុង​ឈប់ ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កាម​រី​ បា​ឡែ​ន​មួយ​គ្រឿង​ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ​ភ្នំពេញ 2U-6586 បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា ដែល​បើក​ដោយ​បុរស​ម្នាក់​ ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ បាន​បើករថយន្ត​ថយក្រោយ មក​ប៉ះទង្គិច​គ្នា​ជាមួយនឹង​ម៉ូតូ​ដែល​នៅ​ខាងក្រោយ ហើយ​ភ្លាម​ៗ​នោះ ម្ចាស់​រថយន្ត​បាន​បើកទ្វារ​រថយន្ត​ ចេញ​មក​ក្រៅ​ដោយ​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ដាក់​យុវជន​ជា​ជន​រង​គ្រោះ​ទាំង​៣​នាក់​ ដោយ​មិន​ហ៊ាន​និយាយ​តវ៉ា​ច្រើន ហើយ​យុវជន​ជា​ម្ចាស់​ម៉ូតូ​ទាំង​៣​នាក់ បាន​លើកដៃ​សំពះ​អង្វរ ​សុំ​ទោស​ទៀត​។

តែ​ដោយ​ក្នុង​ស្ថានភាព ​ស្រវឹង​ជោកជាំ ម្ចាស់​រថយន្ត​បាន​បើករថយន្ត​ថយក្រោយ​ កិន​ពីលើ​ម៉ូតូ​បន្ថែម ដោយ​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​នៅ​កន្លែង​កើតហេតុ ឃើញ​ហួសហេតុ​ពេក ក៏​ឃាត់ខ្លួន​តៃកុង​រថយន្ត​បង្ក ដោយ​ប្រតាយប្រតប់​គ្នា​ ជាមួយនឹង​សមត្ថកិច្ច​ ខណៈ​ពេល​ដែល​សមត្ថកិច្ច ​ដកហូត​យក​សោ​រថយន្ដ​ទុក ព្រោះ​ខ្លាច​បើក​បុក​គេ​បុក​ឯង​បន្ត​ទៀត​។

ស្រវឹង ​បើក​​​រថយន្ត​កិន​​​ម៉ូតូ ​បង្ក​​ការ​ភ្ញាក់​ផ្អើលទាំងយប់
ស្រវឹង ​បើក​​​រថយន្ត​កិន​​​ម៉ូតូ ​បង្ក​​ការ​ភ្ញាក់​ផ្អើលទាំងយប់
ស្រវឹង ​បើក​​​រថយន្ត​កិន​​​ម៉ូតូ ​បង្ក​​ការ​ភ្ញាក់​ផ្អើលទាំងយប់
ស្រវឹង ​បើក​​​រថយន្ត​កិន​​​ម៉ូតូ ​បង្ក​​ការ​ភ្ញាក់​ផ្អើលទាំងយប់
ស្រវឹង ​បើក​​​រថយន្ត​កិន​​​ម៉ូតូ ​បង្ក​​ការ​ភ្ញាក់​ផ្អើលទាំងយប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត