អាថ៌កំបាំង រក្សា​រាង​

​ស្ត្រី​ភាគច្រើន​ទូទាំង​សកលលោក​តែង​ប្រាថ្នា​ចង់បាន​រាង​ស្រ​ឡូ​ន ហើយ​ដើម្បី​ថែ​រាង​នេះ ស្ត្រីៗ​ព្យាយាម​តាមច្រើន​វិធី ដូចជា របប​អាហារ លំ​ហាត់ប្រាណ និង​សូម្បីតែ​លេបថ្នាំ​សម្រក​ទម្ងន់​ក៏មាន​។ មើល​មក​មួយ​ជ្រុង​ទៀត បើ​មិន​គិតពី​សម្រស់ ការ​ថែ​ទម្ងន់​ក៏​ដើម្បី​មូលហេតុ​សុខភាព​ផងដែរ ព្រោះថា​ជំងឺ​មួយចំនួន​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង​ការឡើង​ទម្ងន់ ដូចជា ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង ជំងឺ​សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺ​ធ្ងន់ធ្ងរ​ប្រហាក់ប្រហែល​ផ្សេងៗ​ទៀត​។ ហេតុនេះហើយ ដើម្បី​រក្សា​ទម្ងន់​មិន​ថា​ដើម្បី​ហេតុផល​សម្រស់ ឬ​សុខភាព ឬ​ទាំងពីរ​យ៉ាង​នោះទេ អ្នក​គួរ​ប្រតិបត្តិ​តាម​វិធី​ដូចខាងក្រោម ៖

១. ទទួល​អាហារ​ពេលព្រឹក​ច្រើន និង​អាហារ​ពេល​ល្ងាច​តិច​

​ជាទូទៅ គួរ​ទទួលទាន​អាហារ​ពេល​ល្ងាច​ត្រឹម ១​ភាគ​៣​នៃ​អាហារ​ពេលព្រឹក​ទើប​ជាការ​ល្អ ព្រោះថា​រាងកាយ​ប្រើប្រាស់​អាហារ​ពេលព្រឹក​សម្រាប់​ចំណាយ​ថាមពល​ពេញ​មួយថ្ងៃ ចំណែក​នៅពេល​ល្ងាច រាងកាយ​មិនសូវ​ត្រូវការ​បញ្ចេញ​កម្លាំង​ច្រើន​ទេ​។

អាថ៌កំបាំង រក្សា​រាង​

២. ប្រុងប្រយ័ត្ន​ពី​គ្រឿងផ្សំ​អាហារ​

​ប្រសិនបើ​អ្នកទទួល​ទាន​នៅ​ភោជនីយដ្ឋាន អ្នក​គួរ​សាកសួរ​ឱ្យ​ច្បាស់​ពី​គ្រឿងផ្សំ​នៃ​អាហារ​ដែល​អ្នក​កុម្មង់ ដើម្បីឱ្យ​ដឹងថា​តើ​អាហារ​នោះ​ស័ក្តិសម​នឹង​សុខភាព​របស់​អ្នក​ឬ​យ៉ាងណា​។​

៣. កុំ​ញ៉ាំ​ប្រៃ​ពេក

​ការទទួល​ទាន​ប្រៃ​នឹង​ធ្វើឱ្យ​រាងកាយ​ចង់​ញ៉ាំ​ផ្អែម ហើយ​ជ្រើសរើស​ភេសជ្ជៈ​សូ​ដា ឬ​កំប៉ុង​មក​បំពេញតម្រូវការ ដែល​ភេសជ្ជៈ​ទាំងនេះ​មិន​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​នោះទេ​។

៤. ពិចារណា​ពី​អាហារ​ដែល​ទទួលទាន

​អ្នក​គួរ​ចងចាំ​ថា​តើ​ក្នុង​មួយថ្ងៃ​នេះ អ្នក​ទទួលទាន​គ្រប់​កម្រិត​កាឡូរី​ដែល​រាងកាយ​ត្រូវការ​ហើយ​ឬ​នៅ ឬក៏​លើស​ទៅហើយ​?

អាថ៌កំបាំង រក្សា​រាង​

៥. ធញ្ញជាតិ

​ធញ្ញជាតិ គួបផ្សំ​នឹង​អាហារ​កាក​សរសៃ គឺជា វិធី​បញ្ចុះទម្ងន់​ដ៏​ល្អ និង​ប្រកបដោយ​សុខភាព​បំផុត ថែមទាំង​ជួយ​ឱ្យ​ក្បាលពោះ​រាបស្មើ កាត់បន្ថយ​អាការ​រលាក​សរសៃឈាម ដែលជា​បុព្វហេតុ​នៃ​ជំងឺ​បេះដូង​។

៦. ប្រើ​សម្បក​ឬសំណល់​ដើម្បី​រំឭក​ខ្លួនឯង​ថា​ញ៉ាំ​អស់​ប៉ុន្មាន​ហើយ​៖

ហេតុអ្វី​ចាំបាច់​ធ្វើបែបនេះ​? សម្បក​ឬ​សំណល់ នឹង​ជួយ​ប្រាប់​អ្នក​ថា​អ្នក​ដូចជា​ញ៉ាំ​អស់​សមល្មម​ហើយ និង​ហាម​ចិត្ត​អ្នក​មិនឱ្យ​ញ៉ាំ​ច្រើន​បាន​។​

អាថ៌កំបាំង រក្សា​រាង​

៧. រក្សា​តុល្យភាព​កាឡូរី​អាហារ និង​លំ​ហាត់ប្រាណ​
​ពេល​ហាត់ប្រាណ គួរ​គិតពី​ចំនួន​កាឡូរី​ដែល​អ្នក​ទទួលទាន និង​កាឡូរី​ដែល​អ្នក​កំពុង​ដុត​ដោយ​ការហាត់​ប្រាណ ដើម្បី​ប្រាកដ​ចិត្ត​ថា​អ្នក​ហាត់ប្រាណ​បាន​គ្រប់គ្រាន់​ហើយ ឬ​មិនគួរ​ហាត់​លើស​នោះទេ​។

៨. ការ​តម​អាហារ​

​សូម​បំភ្លេច​ចោលការ​តម​អាហារ​ដោយ​គំហុក ព្រោះថា​វា​ពុំមាន​ប្រសិទ្ធភាព​ទេ ថែមទាំង​ប៉ះពាល់​ដល់​សុខភាព​ទៀតផង​។ ការ​បង្អត់អាហារ​មានតែ​ធ្វើឱ្យ​ចង់​ទទួលទាន​កាន់តែខ្លាំង ដូចនេះ​សូម​ប្តូរ​មក​ហាត់ប្រាណ ហើយ​ទទួលទាន​ជា​ប្រក្រតី​វិញ​។​

អាថ៌កំបាំង រក្សា​រាង​

៩. កាត់បន្ថយ​អាហារ​ខ្លាញ់ និង​នំប៉័ង

​ដូចគ្នា​ដែរ​អាហារ​កែច្នៃ អាហារ​រហ័ស និង​អាហារ​ផ្សំ​ពី​ជាតិគីមី គួរតែ​ចៀសវាង​ឬ​កាត់បន្ថយ​តាម​ដែល​អាច​ធ្វើបាន​។​

១០. កាត់បន្ថយ​ពេលវេលា​មុខ​កញ្ចក់​ទូរទស្សន៍ និង​កុំព្យូទ័រ​

តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា ការមើល​ទូរទស្សន៍ ឬ​ធ្វើការ​/​លេង​ហ្គេម​ជាមួយ​កុំព្យូទ័រ​ច្រើន​ម៉ោង​ក្នុង​ថ្ងៃ ជា​កត្តា​ងាយ​នឹង​លើស​ទម្ងន់​ជាង​ប្រក្រតី ដូចនេះ គួរ​សម្រាក​ភ្នែក​ខ្លះ ហើយ​ងើប​ដើរ​ជារឿយៗ​ ៕លក្ខិណា

អាថ៌កំបាំង រក្សា​រាង​