គ្រាន់តែ​ញ៉ាំ​ទឹក​ក្តៅ​លាយអំ​បិល ៧​ថ្ងៃ​ពិតជា​មាន​លទ្ធផល​បែប​នេះ​មែន​?

គ្រាន់តែ​ញ៉ាំ​ទឹក​ក្តៅ​លាយអំ​បិល ៧​ថ្ងៃ​ពិតជា​មាន​លទ្ធផល​បែប​នេះ​មែន​?

​តើ​អ្នក​មាន​ដឹង​ទេ​ថា ការ​ញ៉ាំ​ទឹកអំបិល​ក្តៅ​ឧណ្ហៗ​មួយ​ពែង​ព្រឹក​ឡើង អាច​ផ្តល់​ជា​លទ្ធផល​អស្ចារ្យ​សម្រាប់​សុខភាព​ដែរ​ទេ​? ដូច្នេះ​ខ្ញុំ​នឹង​បង្ហាញ​អ្នក​ទាំងអស់​គ្នា​។

​តាមន័យ​វិទ្យាសាស្ត្រ​បានបញ្ជាក់​ថា ការ​ញ៉ាំ​ទឹកអំបិល​មួយ​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​ផ្តល់​ជា​លទ្ធផល​យ៉ាង​ល្អ​បំផុត​សម្រាប់​រាងកាយ​ទាំងមូល នោះ​គឺ​ការ​ច្រោះ​ជាតិពុល និង​ជួយ​ជួសជុល​ដល់​កោសិកា​នី​មួយៗ​ក្នុង​រាងកាយ​ទៀត​។

ខាងក្រោម​នេះ​គឺជា​ហេតុផល​ដែល​អ្នក​គួរតែ​សាកល្បង​
វា​នឹង​ជួយ​សម្របសម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម ការរំលាយ​អាហារ ពង្រឹង​ដល់​សុខភាព​ឆ្អឹង ប្រព័ន្ធ​ភាពស៊ាំ និង​ជា​ផលិតផល​ធម្មជាតិ​ដ៏​កម្រ​តែមាន​ប្រសិទ្ធភាព​ក្នុង​ការបញ្ឈប់​ជំងឺ​រីក​សរសៃ​វ៉ែន​នៅ​ជើង​។ ទាំងនេះ​គឺជា​ហេតុផល​ល្អៗ​មួយចំនួន​ដែល​អ្នកត្រូវការ​ដើម្បី​ញ៉ាំ​ទឹកអំបិល​រយៈពេល​ប្រាំពីរ​ថ្ងៃ​ជាប់​គ្នា​ជា​រៀងរាល់​ព្រឹក​។

ដោយសារ​តែ​អំបិល និង​ទឹក​គឺជា​របស់​ធម្មជាតិ ដូច្នេះ​រាងកាយ​នឹង​បឺត​ស្រូប​វា​ចូលទៅ​ក្នុង​ឈាម​បាន​យ៉ាង​ល្អ និង​លឿន​។ អ៊ី​យ៉ុង​បូក​របស់​រាងកាយ និង​អ៊ីយ៉ុង​ដក​របស់​ទឹក​មាន​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ  មក​។

តើ​គួ​រញ៉ាំ​ទឹកអំបិល​ដូច​ម្តេចទៅ​?
ចូរ​យក​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​កែវ ហើយ​លាយ​អំបិល​សុទ្ធ​ចូល​ក្នុង​នោះ​។ ចំពោះ​បរិមាណ​អំបិល គឺ​អាច​កំណត់​ដោយ​ខ្លួនឯង​ថា​អាច​ញ៉ាំ​ប្រៃ​បាន​ប៉ុនណា ព្រោះ​កម្រិត​នៃ​ភាព​ប្រៃ​គឺ​អាស្រ័យ​ទៅតាម​មនុស្ស​ម្នាក់​។ អ្នក​គួរតែ​ញ៉ាំ​បែប​នេះ​រយៈពេល​មួយ​សប្តាហ៍ បន្ទាប់​មក​ផ្អាក​មួយ​សប្តាហ៍​។ អ្នក​ក៏​អាច​នឹង​បន្ត​ដោយ​មិនបាច់​ផ្អាក​បើ​សិន​ជា​ចាំបាច់​។

អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ទឹកអំបិល​៖

  • ដោយសារ​តែ​ទឹកអំបិល​សម្បូរ​ជាតិ​រ៉ែ ដូច្នេះ​វា​ពិតជា​ជីវជាតិ​ដ៏​ផ្តល់នូវ​សុខភាព និង​ល្អ​បំផុត​សម្រាប់​ទទួល​ទាន​។
  • ​ភេសជ្ជៈ​មួយ​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​អាច​សម្លាប់​បាក់តេរី​បាន ហើយ​ការ​ញ៉ាំ​រយៈពេល​មួយ​សប្តាហ៍​ពេញ​នោះ​អាច​នឹង​សម្លាប់​បាក់តេរី និង​បញ្ចេញ​ជាតិពុល​បាន​ទាំងអស់​។
  • ​ទឹកអំបិល​អាច​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង និង​បញ្ហា​ឆ្អឹង​ផ្សេងៗ​ទៀត​បាន​យ៉ាង​ជោគជ័យ​។
  • ​ទឹកអំបិល​គឺជា​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​បង្គ្រប់​ជាតិ​ទឹក​ដល់​រាងកាយ​។
  • ​ជាតិ​រ៉ែ​ដែល​បាន​ពី​ទឹកអំបិល​អាច​សម្រួល​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​។​
  • ​គ្រាន់តែ​ញ៉ាំ​ទឹកអំបិល​មួយ​កែវ​សោះ​អាច​ជួយ​រក្សា​សុខ​ភាព​ស្បែក​ឱ្យនៅ​ស្អាត និង​មាន​សុខភាព​ល្អ​ជាប់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។