​ហេតុផល​ដែល​អ្នក​មិន​ត្រូវ​ដាំទឹក​ឱ្យ​ពុះ​រហូត​ដល់​ពីរដង​

​ហេតុផល​ដែល​អ្នក​មិន​ត្រូវ​ដាំទឹក​ឱ្យ​ពុះ​រហូត​ដល់​ពីរដង​

​យើង​ទាំងអស់គ្នា​សុទ្ធតែ​ធ្លាប់​ធ្វើ​រឿង​ទាំងនេះ ហើយ​ក៏​ឆ្ងល់​ដែរ​ថា ការដាំ​ទឹក​ពុះ​រហូតដល់​ពីរ​ដង​ទៅ​ហើយ​តើ​វា​មាន​សុវត្ថិភាព​ក្នុងការ​ទទួលទាន​ឬ​អត់​នោះ​។ បើសិនជា​យើង​និយាយ​ដល់​ចំណុច​នេះ បាក់តេរី​គឺ​មិន​អាច​មាន​ជីវិត​រស់​ក្នុង​ទឹក​ដែល​ដាំ​ពុះ​ទៀត​ទេ ដូច្នេះ​ការ​ញ៉ាំ​ទឹក​នេះ​គឺ​មាន​សុវត្ថិភាព​ហើយ ដូច្នេះ​ការដាំ​ទឹក​ពុះ​រហូតដល់ ២​ដង​បែបនេះ​កាន់តែ​មាន​សុវត្ថិភាព​ទ្វេ​ដង​ឯណោះ​។ រឿង​នេះ​ស្តាប់​មើល​ទៅ​ពិតជា​គួរ​ឱ្យ​ចង់​សើច​ណាស់ ប៉ុន្តែ​មាន​រឿង​មិន​ល្អ​ច្រើន​ចំពោះ​សុខភាព​មែន​នៅ​ពេល​ដែល​យើង​ដាំទឹក​ឱ្យ​ពុះ​រហូត​ដល់​ពីរដង​បែបនេះ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​របស់​វា​ហើយ​។

​ទី​១ បើ​យើង​មិន​ដាំទឹក​ឱ្យ​ពុះ​ទេ ទឹក​ដែល​យក​ចេញពី​ក្បាល​រ៉ូ​ប៊ីណេ​នោះ​គឺ​មិន​អាច​ល្អ ឬ​សុទ្ធ​មួយរយ​ភាគរយ​នោះទេ ព្រោះ​វា​ផ្ទុក​ទៅ​ដោយ​សារធាតុ​ជាច្រើន​ដូចជា​ជាតិ​រ៉ែ និង​ឧស្ម័ន (​អុកស៊ីសែន និង​កា   បូ​ន​ឌី​អុកស៊ីត​)​។ នៅពេល​យើង​ដាំទឹក​ពុះ វា​នឹង​ធ្វើឱ្យ​អុកស៊ីសែន​ហុយ​ចេញ ហើយ​កាលណា​ទឹក​ពុះ​កាន់តែ​យូរ អុកស៊ីសែន​បាត់បង់​កាន់តែច្រើន​។ ប៉ុន្តែ​បើសិន​អ្នក​មិន​មាន​គម្រោង​ចង់​ញ៉ាំ​ម្ហូប​មាន​សាច់​ត្រី​ដោយ​ការ​កម្តៅ​វា​ម្តងទៀត​ទេ វា​ក៏​គ្មាន​អ្វី​ខុស​ប្លែក​ពី​មុន​ដែរ​។

ទី​២ រាល់​ជាតិ​រ៉ែ​ទាំងអស់​ដែល​រលាយ​ក្នុង​ទឹក​គឺ​មិន​រលាយបាត់​អស់​លឿន​ឡើយ ដូច្នេះ​ទោះបីជា​អ្នក​ដាំ​វា​ពុះ​រហូតដល់​២​ដង ឬ​ច្រើន​ជាង​នេះ វា​នឹង​នៅតែ​រង​នៅ​បាតឆ្នាំង​ដដែល ហើយ​អ្នក​នៅ​តែ​មិន​អាច​លុប​បំបាត់​វា​អស់​ឡើយ មាន​តែ​ធ្វើ​ឱ្យ​វា​រង​ភាព​ខាប់​កាន់តែច្រើន​ទៅវិញ​ទេ​។ រឿង​នេះ​ចង់​និយាយថា មិនមែន​ជាតិ​រ៉ែ​ទាំងអស់​សុទ្ធតែ​មាន​គ្រោះថ្នាក់​ឡើយ ប៉ុន្តែ​ទោះបីជា​មាន​ជាតិ​រ៉ែ​មួយ​ចំនួន​គ្រោះថ្នាក់​ក៏ដោយ បើសិន​ជា​អ្នក​គ្រាន់តែ​ដាំទឹក​ឱ្យ​ពុះ​តែ​មួយ​ស្លាបព្រា​ពី​ទឹក​ដែល​មាន​គ្រោះថ្នាក់​នេះ​មួយ​តោន​លីត្រ នោះ​វា​ក៏​មាន​សុវត្ថិភាព​ដែរ លុះត្រាតែ​អ្នក​ត្រូវ​ការប្រើ​ទឹក​នោះ​រាប់រយ​ស្លាបព្រា​ដែរ​ទើប​មាន​បញ្ហា​។ ឥឡូវ​នេះ​អ្នក​ពិតជា​ដឹង​ថា​វា​មាន​គ្រោះថ្នាក់​ប៉ុនណា​ហើយ​នៃ​ការ​ដាំទឹក​ឱ្យ​ពុះ​រហូត​ដល់​ពីរដង​។

ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​បញ្ហា​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​ដែរ​។ បើសិន​ជា​អ្នក​ដាំទឹក​ពុះ​ក្នុង​កំសៀវ​ហើយ តែ​នៅសល់​ទឹក​ខ្លះ​ក្នុង​នោះ​ទៀត​ដែល​មិន​ទាន់​ចាក់ចេញ អ្នក​គ្រាន់តែ​ចាក់ទឹក​បន្ថែម​វិញ​ដើម្បី​ដាំ​ម្តងទៀត​នោះ មានន័យ​ថា​វា​នៅតែ​មាន​ជាតិពុល​សម្រាប់​សុខភាព​អីចឹង ហើយក៏​មិន​ល្អ​ក្នុងការ​ទទួលទាន​ដែរ​។ ដូច្នេះ​ចូរ​ចងចាំ​អំពី​រឿង​នេះ​ផង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី15  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។