​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ឃាត់​មនុស្ស​៥​នាក់​

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ និង​កម្លាំង​ប៉ុស្តិ៍​ដោយមាន​ការសម្របសម្រួល​ពី​លោក អ៊ុំ សុ​ភ័​ក្រ ព្រះរាជអាជ្ញារង​នៃ​អយ្យកា​អម​សាលាដំបូង​បាន​ចុះបង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​មួយកន្លែង និង​ឃាត់ខ្លួន​មនុស្ស​៥​នាក់ រួម​និង​សម្ភារៈ​មួយចំនួន​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៤​ធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្ទះ​លេខ​១៥៤Eo ផ្លូវ​លេខ​៥ ក្រុម​៥ ភូមិ ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​៦​។​

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​នេះ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​៣(​ស្រី​) ក្នុងនោះ​មាន​ម្ចាស់​ទីតាំង​ម្នាក់ និង​អ្នក​ចូល​ចាក់​ឆ្នោត​ចំនួន​២​នាក់​។ ប្រភព​បន្តថា ក្រៅពី​ការចាប់ខ្លួន​ក្រុម​អ្នកញៀន​ល្បែង សមត្ថកិច្ច​ក៏បាន​ដកហូត​វត្ថុតាង​មួយចំនួន​ផងដែរ រួមមាន​សេរី​ចេញ​ឆ្នោត​-​ត្រា​បោះ​ថ្ងៃខែ​ឆ្នាំ​-​ក្រដាស​សំរាប់​កត់​ឆ្នោត​-​ម៉ា​សី​ន​គិត​លេខ​, ប៊ិច​,​ក​ន្រៃ​យ និង​ថវិកា​មួយចំនួន​។​

​ប្រភព​បញ្ជាក់ថា ចំពោះ​ម្ចាស់​ទីតាំង​នឹង​អ្នក​ចូល​លេង​សរុប​៣​នាក់ ពេលនេះ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដោយ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ឃាត់​មនុស្ស​៥​នាក់​
​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ឃាត់​មនុស្ស​៥​នាក់​