ទី​បំផុត​ Leicester​ បំបែក​កំណត់​ត្រា​ចាញ់​ Chelsea ​១៤​ឆ្នាំ​ជាប់​គ្នា​បាន​ហើយ!​

ទី​បំផុត​ Leicester​ បំបែក​កំណត់​ត្រា​ចាញ់​ Chelsea ​១៤​ឆ្នាំ​ជាប់​គ្នា​បាន​ហើយ!​

ក្រុម​ឡើង​ទម្រង់​លេង​ Leicester​ City ​បាន​បំបែក​កំណត់​ត្រា​ចាញ់​​ Chelsea​ ១៤​ឆ្នាំ​ជាប់​គ្នា​ហើយ​កាល​ពី​យប់​មិញ​ ដោយ​យក​ឈ្នះ​ក្រុម​តោ​ខៀវ​​ ២-១​ ​ឡើង​ឈរ​​កំពូល​តារាង​លីក​កំពូល​​អង់គ្លេស ​Premier League។

ទី​បំផុត​ Leicester​ បំបែក​កំណត់​ត្រា​ចាញ់​ Chelsea ​១៤​ឆ្នាំ​ជាប់​គ្នា​បាន​ហើយ!​

Leicester City ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​នៅ​នាទី​ទី​៣៣​ ដោយ​ខ្សែ​ប្រយុទ្ធ ​Vardy ​ក្រោម​ការ​បញ្ជូន​បាល​កាត់​ចូល​ដោយ​ Riyad Mahrez។ ចូល​ដើម​តង់​ទី​ពីរ​ នាទី​ទី​៤៧​ ខ្សែ​បម្រើ​ប្រយុទ្ធ​ Mahrez​ បាន​ថែម​មួយ​គ្រាប់​ទៀត​ ដោយ​មាន​ការ​បញ្ជូន​បាល់​ពី​ Marc Albrighton ​ធ្វើ​ឲ្យ​ Leicester City នាំ​មុខ​ភ្ញៀវ​២-០។ នៅ​នាទី​ទី​៧៦​ តោ​ខៀវ​បាន​សង​មួយ​គ្រាប់​វិញ​ ដោយ​កីឡាករ​ Remy​ ក្រោម​ការ​បញ្ជូន​ពី​ Pedro​ ហើយ​លទ្ធផល​នេះ​បាន​បន្ត​រហូត​ចប់​ការ​ប្រកួត​ ក្រុម​ម្ចាស់​ផ្ទះ​ស៊ី​ក្រុម​ភ្ញៀវ​ ២-១។

ជ័យ​ជម្នះ​យប់​មិញ​ធ្វើ​ឲ្យ​ Leicester City​ ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​មាន​៣៥​ពិន្ទុ​ តាម​ពី​ក្រោយ​ដោយ​កាំភ្លើង​ធំ​ Arsenal ​មាន​៣៣​ពិន្ទុ​ Man City ​មាន​៣២​ពិន្ទុ​ និង​ Man​ Utd ​មាន​២៩​ពិន្ទុ។ Leicester ​នៅ​តែ​ជា​ក្រុម​ដែល​រក​គ្រាប់​បាល់​បាន​គ្រប់​ការ​ប្រកួត​ Premier League ​រដូវ​កាល​ថ្មី​នេះ។ ចំណែក​ Chelsea​ ឈរ​នៅ​លេខ​រៀង​ទី​១៦​ មាន​១៥​ពិន្ទុ។

ប្រភព៖ BBC