Rolls-Royce​ Phantom​ ពណ៌​​ស៊ី​ជម្ពូ​ដ៏​ពិសេស ​ផលិត​​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ

Rolls-Royce​ Phantom​ ពណ៌​​ស៊ី​ជម្ពូ​ដ៏​ពិសេស ​ផលិត​​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ

ក្រុមហ៊ុន​ផលិត​រថយន្ត​ Rolls-Royce បាន​បង្ហាញ​អំពី​រូបរាង​ដ៏​ស្រស់​ស្អាត​នៃ​រថយន្ត​ Phantom ពណ៌​ស៊ីជម្ពូ​ ដែល​ផលិត​ឡើង​ជា​ពិសេស​ និង​ផលិត​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ។

 

Rolls-Royce​ Phantom​ ពណ៌​​ស៊ី​ជម្ពូ​ដ៏​ពិសេស ​ផលិត​​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ

 

រថយន្ត​ម៉ូដែល​ពិសេស​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ Sunrise Phantom ។​ ​ចំណុច​ពិសេស​របស់​រថយន្ត​នេះ​គឺ​នៅ​ត្រង់​​ពណ៌​ទឹក​ថ្នាំ​ដែល​គេ​បាន​ប្រើ​ប្រាស់។ ​ពណ៌​របស់​រថយន្ត​ដូច​គ្នា​ទៅ​នឹង​ពណ៌​ទូរសព្ទ​ iPhone ដ៏​ពេញ​និយម​ដែរ ​គឺ​ពណ៌​ស៊ី​ជម្ពូ។ ​ក្រុមហ៊ុន​ Rolls-Royce បាន​ឲ្យ​ដឹង​ថា​​​ ទឹក​ថ្នាំ​នេះ​​​​នឹង​មាន​ភាព​ស្រស់​ស្អាត​ខ្លាំង​នៅ​ពេល​ស្ថិត​ក្រោម​ពន្លឺ​ថ្ងៃ​ ​ហើយ​វា​នឹង​ចាំង​ពណ៌​​ខុសៗ​ពី​គ្នា​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​ពន្លឺ។

 

Rolls-Royce​ Phantom​ ពណ៌​​ស៊ី​ជម្ពូ​ដ៏​ពិសេស ​ផលិត​​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ

 

 

ផ្ទៃ​ខាង​ក្នុង​នៃ​រថយន្ត​ត្រូវ​បាន​រចនា​ឡើង​ដោយ​​ប្រើ​ប្រាស់​ ស្បែក ​ស្ទើរ​តែ​ទាំង​អស់​ ដូច​ជា​កៅអី​អង្គុយ​ ​ដៃ​ទ្វារ​ ហើយ​ចំណុច​មួយ​ចំនួន​​ទៀត​ត្រូវ​បាន​គេ​រចនា​ដោយ​ប្រើ​ប្រាស់​ឈើ​​ដែល​មើល​ទៅ​គួរ​ឲ្យ​ចាប់​ចិត្ត​ជា​ខ្លាំង។ ក្រៅ​ពី​មាន​បង្ហាញ​ពី​រូបរាង​របស់​រថយន្ត​ គេ​មិន​បាន​បង្ហាញ​អំពី​លក្ខណៈ​សម្បត្តិ​​របស់​រថយន្ត​ឡើយ​ តែ​ជា​ទូទៅ​រថយន្ត​ Rolls-Royce ដែល​ផលិត​ឡើង​ជា​ពិសេស​មិន​មាន​លក្ខណៈ​សម្បត្តិ​ខុស​ពី​រថយន្ត​ធម្មតា​ឡើយ​ ពោល​ភាគ​ច្រើន​ខុស​គ្នា​តែ​ត្រង់​ការ​រចនា​រូបរាង​ប៉ុណ្ណោះ។

 

Rolls-Royce​ Phantom​ ពណ៌​​ស៊ី​ជម្ពូ​ដ៏​ពិសេស ​ផលិត​​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ

 

Rolls-Royce​ Phantom​ ពណ៌​​ស៊ី​ជម្ពូ​ដ៏​ពិសេស ​ផលិត​​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ

 

ចំពោះ​ព័ត៌មាន​ទាក់ទង​នឹង​អ្នក​ដែល​ទិញ​រថយន្ត​ Sunrise Phantom ​មួយ​គ្រឿង​នេះ​​មិន​ត្រូវ​បាន​គេ​បញ្ចេញ​ឲ្យ​ដឹង​នោះ​ទេ៕​​​​​​​​​
​​​

 

ចុច​អាន៖ ពីក្រោយ​​រឿង​អាថ៌កំបាំង​កំពូល​រថយន្ត​​ល្បីៗ​​សឹង​មិន​គួរ​ឲ្យ​ជឿ

 
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarScoops​​​​